ព័ត៌មានអន្ដរជាតិ
ក្រុងតូក្យូនឹងរងឥទ្ធិពលព្រិលធ្លាក់ខ្លាំង ចាប់ពីថ្ងៃនេះដល់ទី៣១
ប្រទេសជប៉ុនតែងតែជួបប្រទះនឹងការធ្លាក់ព្រិលខ្លាំងបំផុតក្នុងពិភពលោក ដោយសារអន្តរកម្មពិសេសរវាងខ្យល់ត្រជាក់ពីស៊ីបេរី (Siberia) និងសំណើមក្តៅពីសមុទ្រជប៉ុន ដែលគេតែងហៅថា «ឥទ្ធិពលព្រិលសមុទ្រជប៉ុន»។
នៅពេលដែលខ្យល់ត្រជាក់ស៊ីបេរី (Siberia) ឆ្លងកាត់សមុទ្រក្តៅនៃប្រទេសជប៉ុន វាស្រូបយកសំណើម បន្ទាប់មកប្រែទៅជាព្រិលស្ងួតខ្លាំងនៅពេលឆ្លងកាត់ភ្នំ ជាពិសេសនៅកោះ Honshu និងតំបន់ Hokkaido ។

ការណ៍នេះហើយ ទើបទីភ្នាក់ងារអាកាសធាតុជប៉ុនបានព្យាករថា ព្រិលអាចកកក្រាស់ខ្មឹកនៅកណ្តាលទីក្រុងតូក្យូ នៅយប់ថ្ងៃទី២៩ខែមករានេះ ដោយសារតែមានសម្ពាធទាបនៅតំបន់ភាគខាងត្បូង នៃតំបន់ Kanto ភាគខាងកើតរបស់ប្រទេស។
យោងតាម KYODO NEWS ឱ្យដឹងថា ទីភ្នាក់ងារឧតុនិយមជប៉ុនក៏បានព្រមានពីការធ្លាក់ព្រិលខ្លាំង នៅតំបន់ភាគឦសាន និងភាគខាងលិចតាមបណ្តោយឆ្នេរសមុទ្រជប៉ុន បណ្តាលឱ្យមានការរំខានដល់ចរាចរណ៍តាមដងផ្លូវ។
ភ្នាក់ងារនេះបន្តអំពាវនាវដល់សាធារណជនឱ្យមានការប្រុងប្រយ័ត្នចំពោះផ្លូវរអិល និងអាចមានភ្លៀងធ្លាក់ផងដែរ។
យោងតាមទីភ្នាក់ងារឧតុនិយមឱ្យដឹងទៀតថា ព្រិលធ្លាក់ខ្លាំងទំនងជាកើតឡើងនៅតំបន់ដែលកម្រមាន តាមឆ្នេរសមុទ្រប៉ាស៊ីហ្វិកភាគខាងកើតប្រទេសជប៉ុន រួមទាំងទីក្រុងតូក្យូ ក៏ដូចជានៅភាគខាងលិចប្រទេសរហូតដល់ថ្ងៃទី៣០ ខែមករា។
តែយ៉ាងណា ក្នុងរយៈពេល ២៤ម៉ោង រហូតដល់ម៉ោង ៦ព្រឹក នៅថ្ងៃទី ៣០ ខែមករា ផ្នែកខាងត្បូងនៃតំបន់ Kanto ទំនងមានព្រិលធ្លាក់រហូតដល់ ១សង់ទីម៉ែត្រ។
ទីភ្នាក់ងារជប៉ុនបន្ថែមទៀតថា ម៉ាស់ខ្យល់ត្រជាក់នឹងហូរចូលទៅក្នុងប្រជុំកោះនានា ហើយគំរូសម្ពាធរដូវរងាខ្លាំងនឹងបន្តកើតមាន៕
ប្រែសម្រួល៖ ណឺ មិនា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


