ព័ត៌មានអន្ដរជាតិ
ព្រិលធ្លាក់ខ្លាំងនៅជប៉ុន សម្លាប់មនុស្ស ៣០នាក់ អាជ្ញាធរព្រមានឱ្យប្រុងប្រយ័ត្នខ្ពស់
អាជ្ញាធរជប៉ុនបានឱ្យដឹងថា ការធ្លាក់ព្រិលបំបែកកំណត់ត្រានៅក្នុងប្រទេសជប៉ុន បានសម្លាប់មនុស្សចំនួន ៣០នាក់ ក្នុងរយៈពេល ២សប្តាហ៍។ ក្នុងនោះ រួមទាំងស្ត្រីអាយុ ៩១ឆ្នាំម្នាក់ ត្រូវបានគេរកឃើញកប់ក្រោមព្រិលទំហំ ៣០០សង់ទីម៉ែត្រនៅក្រៅផ្ទះរបស់ខ្លួន។

យោងតាមទូរទស្សន៍ជាតិជប៉ុន NHK បានឱ្យដឹងថា ការធ្លាក់ព្រិលយ៉ាងខ្លាំងនេះ ជំរុញឱ្យរដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រី លោកស្រី សាណាអេ តាកាអ៊ិឈិ [Sanae Takaichi] បញ្ជាឱ្យដាក់ពង្រាយកងកម្លាំងប៉ូលិស កាលពីថ្ងៃអង្គារ ដើម្បីជួយតំបន់ដែលរងផលប៉ះពាល់។
ទូរទស្សន៍ជាតិ NHK បានរាយការណ៍ថា អាជ្ញាធរបានព្រមានប្រជាជនបន្តឃ្លាំមើលព្រិលធ្លាក់ និងព្រិលដែលធ្លាក់ពីលើដំបូលផ្ទះ ជាពិសេសតំបន់ដែលដាច់ចរន្តអគ្គិសនី ជាតំបន់ដែលរងគ្រោះខ្លាំងបំផុត។
យោងតាម NHK បានឱ្យដឹងថា គិតត្រឹមថ្ងៃអង្គារ ទីក្រុងភាគខាងជើងនៃក្រុង Aomori មានព្រិលទំហំ ១៧៥ សង់ទីម៉ែត្រ ដែលមានសភាពក្រាស់ឃ្មឹកនៅលើដី ច្រើនជាងទ្វេដងនៅឆ្នាំនេះ។
កាលពីថ្ងៃចន្ទ ទីក្រុងនេះព្រិលធ្លាក់ក្រាស់ឃ្មឹកដល់ទៅ ១៨៣ សង់ទីម៉ែត្រ ចំណែកក្នុងតំបន់មួយចំនួន ដោយបំបែកកំណត់ត្រារយៈក្នុងរយៈពេល ៤០ ឆ្នាំ នៃទំហំ ១៨១ សង់ទីម៉ែត្រ ដែលគេឃើញក្នុងនៅក្នុង ឆ្នាំ ១៩៨៦ ប៉ុណ្ណោះ។
កាលពីថ្ងៃចន្ទ NHK បានរាយការណ៍ថាមានមនុស្សស្លាប់យ៉ាងហោចណាស់ ១២ នាក់ ក្នុងខេត្ត Niigata ភាគពាយ័ព្យ និង ៦ នាក់ នៅខេត្ត Akita នៅភាគខាងជើងប្រទេសជប៉ុន ចំណែក ៣នាក់ នៅខេត្តភាគខាងជើងនៃតំបន់ (Hokkaido) ឯ ២នាក់ នៅ Aomori និងម្នាក់ៗឯទៀតក្នុងខេត្តចំនួន៤ ផ្សេងៗ។
គួរឱ្យដឹងថា ចាប់ពីថ្ងៃទី២០ ខែមករាដល់ថ្ងៃអង្គារនេះ មានមនុស្ស ៣០នាក់ បានស្លាប់ដោយសារធ្លាក់ព្រិលខ្លាំង នេះបើយោងតាមទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយ និងអគ្គិភ័យ។
យ៉ាងណា អាជ្ញាធរមិនច្បាស់ទេ ថាតើព្រិលធ្លាក់ខ្លាំងនឹងប៉ះពាល់ដល់ការបោះឆ្នោតសភា ដែលគ្រោងធ្វើនៅថ្ងៃអាទិត្យដែរឬយ៉ាងណានោះទេ។
នៅថ្ងៃអង្គារនេះ នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី តាកាអ៊ិឈិ បានបើកកិច្ចប្រជុំថ្នាក់គណៈរដ្ឋមន្ត្រីពិសេស ក្នុងគោលបំណងណែនាំឱ្យរដ្ឋមន្ត្រីក្រោមឱវាទ បន្តជួយសង្គ្រោះប្រជាជនឱ្យអស់ពីសមត្ថភាព បង្កកុំឱ្យមានអ្នកស្លាប់ និងគ្រោះថ្នាក់ទៀត៕
ប្រែសម្រួល៖ ណឺ មិនា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


