ព័ត៌មានអន្ដរជាតិ
ព្យុះរដូវរងានាំមកនូវខ្យល់ ព្រិល និងទឹកកកដ៏គ្រោះថ្នាក់ដល់ប្រជាជនរាប់លាននៅអាមេរិក
ព្យុះនារដូវរងាប្រភេទថ្មីមួយបានកំពុងកើតឡើងនៅភាគខាងកើតសហរដ្ឋអាមេរិកកាលពីថ្ងៃចន្ទដែលនាំមកនូវខ្យល់ខ្លាំង ការធ្លាក់ព្រិលនិងទឹកកកជាច្រើន ដែលបង្កការលំបាកនិងងាយរងហានិភ័យដល់សុខភាព។

យោងតាមសារព័ត៌មាន ABC News ខ្យល់បក់រហូតដល់ទៅ ៧២.៤គីឡូម៉ែត្រក្នុងមួយម៉ោង គឺអាចកើតឡើងនៅរដ្ឋ ជាច្រើននៅសហរដ្ឋអាមេរិក ដូចជា រដ្ឋ Iowa, Illinois, Indiana, Ohio, Kentucky, West, Virginia, Pennsylvania, New Jersey, Delaware និងរដ្ឋ Maryland ។
ការព្រមានអំពីព្យុះទឹកកកដ៏មានឥទ្ធិពលនៅគ្រប់ផ្នែកទាំងអស់នៃរដ្ឋ Iowa, Wisconsin និងឧបទ្វីបខាងលើនៃរដ្ឋ Michigan។
ព្រិលធ្លាក់ខ្លាំង និងឥទ្ធិពលនៃខ្យល់បក់រហូតដល់ ៨០.៤គីឡូម៉ែត្រក្នុងមួយម៉ោង កំពុងបង្កើតលក្ខខណ្ឌមិនប្រក្រតីមួយចំនួន។ នៅទីក្រុង Minneapolis ស្ថិតនៅក្រោមការណែនាំអំពីអាកាសធាតុរដូវរងានៅព្រឹកថ្ងៃចន្ទ ដោយសារព្រិលធ្លាក់ខ្លាំង។
ចំណែកនៅភាគឦសាន គ្រោះថ្នាក់ខ្លាំងអាចកើតនៅព្រឹកថ្ងៃចន្ទគឺទឹកកក។
ការព្រមានអំពីព្យុះទឹកកកដ៏មានឥទ្ធិពលពីទីក្រុងញូវយ៉កភាគច្រើននៃរដ្ឋ Vermont ដែលអាចមានពី ៤ទៅ៧ភាគ១០ នៃទឹកកក។ បរិមាណទឹកកកនេះធ្វើឱ្យការធ្វើដំណើរមានគ្រោះថ្នាក់ខ្លាំង ហើយអាចធ្វើឱ្យដើមឈើ និងខ្សែភ្លើងធ្លាក់ចុះ។
នាពេលថ្ងៃត្រង់កាលពីថ្ងៃថ្ងៃចន្ទ ព្រិលនឹងផ្លាស់ទីទៅទិសខាងកើត ដែលជះឥទ្ធិពលដល់រដ្ឋ Michigan រដ្ឋ Ohio ភាគខាងលិច Pennsylvania និងភាគខាងលិចទីក្រុង New York។
ការធ្លាក់ព្រិលខ្លាំងបែបនេះនឹងបន្តរហូតដល់ពេញមួយសប្តាហ៍នេះ។
គួរឱ្យដឹងផងដែរថាទីកន្លែងកំសាន្តមួយចំនួនដូចជា Orchard Park ទីក្រុងញូវយ៉ក នៅខាងក្រៅ Buffalo អាចមើលឃើញព្រិលពី ១ទៅ ៣ហ្វីតឬ ៣០.៤៨ ទៅ ៩១.៤៤សង់ទីម៉ែត្រ នៅសប្តាហ៍នេះ ហើយខ្យល់បក់រហូតដល់ ៦៥ម៉ាយក្នុងមួយម៉ោងឬ១០៤.៦ គីឡូម៉ែត្រក្នុងមួយម៉ោង អាចបង្កើតលក្ខខណ្ឌដែលព្រិលមានពណ៌សខ្លាំងនៅពេលណាមួយ៕
ប្រែសម្រួល៖ ណឺ មិនា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


