Connect with us

ព័ត៌មានអន្ដរជាតិ

​រថយន្ត​​​ប្រមាណ១០០គ្រឿង​បុក​បន្ត​គ្នា​នៅអាមេរិក​ ព្រោះ​តែ​ព្រិល​​ធ្លាក់​​ខ្លាំង​ពេក​

បានផុស

នៅ

អាជ្ញាធរ​​បាន​ឱ្យ​ដឹង​កាល​ពី​ថ្ងៃ​ចន្ទទី​១៩ ខែ​មករា​ ថា ​ពួក​គេ​កំពុង​​សម្អាត​ផ្លូវ​ បន្ទាប់​ពី​គ្រោះ​ថ្នាក់បុក​ត​គ្នា​​លើ​រថយន្ត ​ប្រមាណ​​១០០គ្រឿង បាន​កើត​ឡើង​នៅ​លើ​ផ្លូវ​​ដែល​គ្រប​ដណ្តប់​ដោយ​ព្រិល​នៅរដ្ឋ Michigan ភាគ​ខាង​ជើង​ សហរដ្ឋអាមេរិក​​។​

ឡានបុកគ្នាក្នុងព្រិលនៅ​ សហរដ្ឋអាមេរិក​។ Reuters
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប៉ូលិស​នៅ​រដ្ឋ Michigan បាន​និយាយ​ថា៖«អ្នក​រង​របួស​ជា​ច្រើន​ត្រូវ​បាន​រាយ​ការណ៍​ក្នុង​ឧបទ្ទវ​ហេតុ​នេះ​ថា​ គ្មាន​នរណា​ម្នាក់​​ស្លាប់​ទេ បន្ទាប់​ពី​រថ​យន្ត​ដឹក​ទំនិញ​ធំៗ ​បាន​បុកបន្ត​គ្នានៅ​លើ​ច្រក​ I-១៩៦ ដែល​បណ្តាល​ឱ្យ​រថ​យន្ត​ជា​ច្រើន​រអិល​ធ្លាក់​​ចេញ​ពី​ផ្លូវ​​»។

​អ្នក​បើក​បរ​រថយន្ត លោក Pedro Mata Jr បាន​ប្រាប់ភ្នាក់​ងារ​ AP ថា​ ខ្លួន​ស្ទើរ​តែ​មិន​អាច​មើល​ឃើញ​រថយន្ត​នៅ​ពី​មុខ​​ទេ​ ខណៈ​ដែល​ព្រិល​បាន​ធ្លាក់​រាល​ដ៏ក្រាស់​​ពេញ​ផ្លូវ ពេល​លោក​កំពុង​បើក​បរ​ក្នុង​ល្បឿន​​ ៣២ទៅ៤០គីឡូម៉ែត្រ ក្នុង​មួយ​ម៉ោង ​មុន​ពេល​គ្រោះ​ថ្នាក់​កើត​ឡើង​។

លោក​បន្ត​ថា៖«ខ្ញុំ​​​អាច​​ឈប់​​រថយន្ត​​​ដោយ​​សុវត្ថិភាព ប៉ុន្តែ​​បន្ទាប់​មក​​ខ្ញុំ​​​សម្រេច​ចិត្ត​​​កាច់ចង្កូត​​​រថយន្ត​​​ឱ្យ​ចេញ​ពី​​ផ្លូវ​​ ចូល​ទៅ​​កណ្តាល​វិញ ​ដើម្បី​​បញ្ចៀស​​ការ​​បុក​​ពី​ក្រោយ»​​។

លោក Mata និយាយ​ដោយ​អារម្មណ៍​ភិត​ភ័យ​ថា​៖«វា​គួរ​ឱ្យ​ខ្លាច​បន្តិច ដោយ​សារ​ខ្ញុំ​ព្យាយាម​ផ្ទៀង​ស្តាប់​សំឡេង​នៅ​ជុំវិញ​ខ្លួន​ បន្ទាប់​មក​សំឡេងនោះ​​ផ្ទុះ​ឡើង​ពី​ក្រោយ​ខ្ញុំ​។ ខ្ញុំ​បាន​ឃើញ​អ្វី​ដែល​នៅ​មុខ​ ខ្ញុំ​មិន​បាន​ឃើញ​អ្វី​ដែល​នៅ​ពី​ក្រោយ ថា​ជា​អ្វី​ឱ្យ​​ពិត​ប្រាកដ​នោះ​ទេ»។

គួរ​ឱ្យ​ដឹង​ផង​ដែរ​ថា ឧបទ្ទវ​ហេតុ​កាល​ពី​​ព្រឹក​ថ្ងៃ​ចន្ទ​​ម្សិល​មិញ​នេះ​ រួម​មាន​រថយន្ត​ដឹក​ទំនិញ​ធុន​កណ្តាល​ ចំនួន ​៣០ ទៅ ៤០គ្រឿង បាន​គៀប​ ​និង​បិទ​ផ្លូវ​ជុំវិញ​រដ្ឋ​ ដែល​មមាញឹក​ជាង​ធម្មតា​ ជាពិសេស​នៅ​តែ​បន្ត​បិទ​​ក្នុង​រយៈ​ប៉ុន្មាន​ម៉ោង​ក្រោយមក​ទៀត​​។​

ចំណែក​ក្រុម​អាជ្ញាធរ​បាន​ជំរុញ​ឱ្យ​អ្នក​បើក​បរ​យាន​យន្ត​ បន្ថយ​ល្បឿន​ក្នុង​ស្ថាន​ភាព​ស្មាន​មិន​ដឹង​ កាល​ពី​ថ្ងៃចន្ទ ជា​មួយ​នឹង​ព្យុះ​រដូវ​រងា​បាន​បន្ត​ធ្វើ​ឱ្យ​ព្រិល​ធ្លាក់​មក​លើ​តំបន់នេះ​ ហើយ​សីតុណ្ហភាព​អាច​​នឹង​ធ្លាក់​ចុះ​ដល់ -២២° C រួម​ទាំង​ខ្យល់​ត្រជាក់​ផង​ដែរ​។

យ៉ាងណា បណ្តាញ​អាកាស​ធាតុ​ជាតិ (NWS) បាន​និយាយ​ថា៖ «ព្រិល​​បក់​បោកចូលគ្នា ​ជា​មួយ​នឹង​ការ​ប្រមូល​ផ្តុំ ក្លាយជា​ដុំ​ទឹកក ​រហូតដល់ ៤អ៊ីង(១០.១៦សង់ទីម៉ែត្រ)​ អាច​នឹង​កើត​ឡើង​​​ពេញ​​មួយ​យប់​ ដែល​អាច​នាំ​ឱ្យ​ព្យុះ​ កើន​ឡើង​ដល់ ៣៥.៥​សង់​ទី​ម៉ែត្រ​សម្រាប់​ផ្នែក​នៃ​ភាគ​និរតី​និង​ភាគ​ខាង​លិច​កណ្តាល​នៃ​ រដ្ឋ Michigan» ។

បណ្តាញ​អាកាស​ធាតុ​ជាតិ (NWS) បាន​និយាយ​នៅ​ក្នុង​សេច​ក្តី​ថ្លែង​ការណ៍​មួយ​ថា៖ «ការ​ធ្វើ​ដំណើរ​មក​តំបន់​នេះ មិន​ត្រូវបាន​ណែ​នាំ​ឡើយ​​»៕

ប្រែសម្រួល៖ ណឺ មិនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម