Connect with us

ព័ត៌មានអន្ដរជាតិ

លោក ត្រាំ ទៅដល់ទីក្រុងញូវយ៉ក មុនការកាត់ក្តី

បានផុស

នៅ

អតីតប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានទៅដល់អគារ Trump Tower ក្នុងទីក្រុងញូវយ៉កហើយ មុនពេលប្រឈមមុខនឹងការចោទប្រកាន់ពីបទព្រហ្មទណ្ឌ។

លោក ដូណាល់ ត្រាំ ទៅដល់ទីក្រុងញូវយ៉ក (រូបថត៖ BBC)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការធ្វើដំណើររបស់លោក ត្រាំ ទៅតំបន់ Manhattan គឺពាក់ព័ន្ធនឹងការចោទប្រកាន់អំពីរឿងដែលគាត់បានផ្តល់ប្រាក់សូកប៉ាន់បំបិទមាត់ទៅឲ្យតារាអាសអាភាស Stormy Daniels។

យ៉ាងណាក្តី ការចោទប្រកាន់ពិតប្រាកដដែលគាត់ប្រឈម នឹងត្រូវបង្ហាញយ៉ាងពេញលេញនៅក្នុងសវនាការនៅម៉ោងប្រហែល ១៤:១៥ នាទី (ម៉ោងនៅអាមេរិក)។

គួរបញ្ជាក់ជាថ្មី លោក ត្រាំ ដែលមានអាយុ៧៦ឆ្នាំ គឺជាអតីតប្រធានាធិបតីអាមេរិកដំបូងគេក្នុងប្រវត្តិសាស្ត្រ ដែលប្រឈមមុខនឹងករណីព្រហ្មទណ្ឌ។ ទោះបីជាយ៉ាងណាក៏ដោយ គាត់បដិសេធចំពោះការធ្វើខុសណាមួយ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ លោក ត្រាំ រៃអង្គាសបានប្រាក់ ជាង៥លានដុល្លារ ក្រោយការចោទប្រកាន់ ត្រឹម៤៨ម៉ោង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម