ព័ត៌មានអន្ដរជាតិ
ជាប្រវត្តិសាស្រ្ត! កងទ័ពរុស្ស៊ី ទទួលបាន សព្វាវុធបាញ់គ្រាប់សាចគ្មានគូប្រៀប សម្រាប់ប្រយុទ្ធនៅអ៊ុយក្រែន (មានវីដេអូ)
ក្រសួងការពារជាតិរុស្ស៊ី បានបង្ហាញថា ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ កងទ័ពអាកាសរុស្ស៊ីបានទទួលប្រព័ន្ធសព្វាវុធបាញ់គ្រាប់សាច TOS-1A Solntsepyok ហើយសព្វាវុធប្រភេទនេះ នឹងត្រូវប្រើប្រាស់ក្នុងតំបន់ប្រតិបត្តិការពិសេស នៅប្រទេសអ៊ុយក្រែន។

លោកវរសេនីយ៍ឯក Alexei Goncharov ដែលជាប្រធានកងការពារអាកាស NBC បានកត់សម្គាល់ថា ប្រព័ន្ធទាំងនេះ ពិតជាធ្វើឲ្យសត្រូវភ័យស្លន់ស្លោ ព្រោះទោះបីជាឃ្លាំងអាវុធរបស់ប្រទេសលោកខាងលិច ក៏មិនអាចប្រៀបផ្ទឹមបានដែរ។
ក្រសួងការពារជាតិកត់សម្គាល់ថា ប្រព័ន្ធ Solntsepyok បានបង្ហាញឲ្យឃើញនូវប្រសិទ្ធភាព ក្នុងការបំផ្លាញបន្ទាយសត្រូវដែលមានកំពែងរឹងមាំ អំឡុងពេលប្រតិបត្តិការពិសេស។ វាបញ្ចេញថាមពល ដោយប្រើប្រព័ន្ធកម្មវិធីចុងក្រោយបំផុត យោងសណ្ឋានដី និងភូមិសាស្ត្រ។

ក្រសួងបន្ថែមថា គ្មានកន្លែងណាអាចលាក់ខ្លួនពី TOS-1A បានឡើយ សូម្បីតែនៅក្នុងលេណដ្ឋានក៏ដោយ។
គួរបញ្ជាក់ថា ប្រព័ន្ធបាញ់គ្រាប់សាចនេះ ត្រូវបានបង្កើតឡើងដោយផ្អែកលើស៊េរី TOS-1 Buratino ក្នុងឆ្នាំ២០០១។ វាត្រូវបានរចនាឡើងដើម្បីបំផ្លិចបំផ្លាញរថពាសដែក ឡាន អាគារ បន្ទាយរបស់សត្រូវ និងកម្លាំងមនុស្សនៅចម្ងាយរហូតដល់ប្រាំមួយគីឡូម៉ែត្រ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Sputnik
ចុចអាន៖ រុស្ស៊ី នឹងដាក់អាវុធនុយក្លេអ៊ែរនៅ បេឡារុស ជាប់មាត់ទ្វារព្រំដែនជាមួយ ណាតូ

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៧ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ