ព័ត៌មានអន្ដរជាតិ
YouTuber ថៃម្នាក់ ដើរថតវីដេអូ បែរប្រទះឃើញលលាដ៍ក្បាលមនុស្ស
YouTuber ម្នាក់បានរកឃើញលលាដ៍ក្បាលមនុស្សពេលកំពុងថតមាតិកានៅមាត់ទន្លេមេគង្គនៃច្រាំង Sai Thong ក្នុងខេត្ត Nakhon Phanom ភាគឦសានប្រទេសថៃ កាលពីម្សិលមិញ នេះបើតាមការបញ្ចាក់ពីសារព័ត៌មានthailand។
នៅវេលាម៉ោង៦ល្ងាច លោក Chanathip Chapuban ឬ Moss បានជិះម៉ូតូនិងថតវីដេអូសម្រាប់ Channel YouTube របស់គាត់ ហើយក៏ក្រឡេកឃើញអ្វីមួយដោយតាមទឹកនៅលើឆ្នេរ Sai Thong ប្រហែល ៨០០ ម៉ែត្រពីផ្លូវ Sawan Chai Khong។ .
លោក Moss បាននិយាយថា គាត់ឆ្ងល់ថាហេតុអ្វីបានជាគ្មាននរណាម្នាក់ឃើញលលាដ៍ក្បាលនេះ ចាប់តាំងពីមនុស្សជាច្រើនបានទៅលេងឆ្នេរខ្សាច់ក្នុងពិធីបុណ្យ Songkran ចន្លោះថ្ងៃទី ១៣-១៥ ខែមេសា។ ភ្លាមៗគាត់បានបញ្ចប់ការថតវីដេអូ ហើយបានខលហៅប៉ូលិសមកកន្លែងកើតហេតុ។
ប៉ូលិស និងបុគ្គលិកនៃមូលនិធិសង្គ្រោះ Sawang Nawa Ruam បានធ្វើដំណើរទៅកន្លែងកើតហេតុ ដើម្បីពិនិត្យសាកសពមនុស្ស។ មន្ត្រីបានរកឃើញលលាដ៍ក្បាលមនុស្សចម្ងាយប្រហែល ៥ ម៉ែត្រពីទឹក ហើយឆ្អឹងថ្គាមក្រោមបានបាត់អស់គ្មានសល់។ ជាមួយគ្នានេះដែរ សត្វខ្យងជាច្រើនប្រភេទ ក៏ត្រូវបានរកឃើញនៅខាងក្នុងលលាដ៍ ដូច្នេះគេសន្និដ្ឋានថា មនុស្សម្នាក់នេះបានស្លាប់យូរហើយ ហើយចរន្តទឹកបានកួចលលាដ៍ក្បាលតាមដងទន្លេមេគង្គ មកទើរលើច្រាំង ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖បុរសម្នាក់នៅ ចិន ក្រាបសំពះរថយន្តជាការដឹងគុណ ក្រោយជិះអស់រយៈពេល ៨ ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម៣ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧
-
ព័ត៌មានជាតិ១ ថ្ងៃ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%


