ព័ត៌មានអន្ដរជាតិ
អាមេរិក អាចប្រឈមបញ្ហាធ្ងន់ធ្ងរចំនួន ៤ បើរដ្ឋាភិបាលលុបចោលបំណុល
លោកស្រី Janet Yellen រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិកព្រមានថា សេដ្ឋកិច្ចអាមេរិកអាចមានហានិភ័យដ៏ធំ គឺភាពអត់មានការងារធ្វើ សេដ្ឋកិច្ចចុះខ្សោយ បរាជ័យក្នុងការទូទាត់បំណុល និងអត្រាការប្រាក់កើនឡើងកាន់តែខ្ពស់ជានិរន្ត ប្រសិនបើរដ្ឋាភិបាលធ្វើការលុបចោលបំណុលរបស់ខ្លួននៅឆ្នាំនេះ ។

ថ្លែងក្នុងសន្និសីទនៅទីក្រុងវ៉ាស៊ីនតោន លោកស្រី Yellen លើកឡើងថា ផលវិបាករបស់សហរដ្ឋអាមេរិកចំពោះបញ្ហានេះ នឹងមានការបំផ្លិចបំផ្លាញកាន់តែធំ ប្រសិនបើរដ្ឋាភិបាលខកខានក្នុងការសងបំណុលរបស់ខ្លួនក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ ។
តាមការព្យាករណ៍របស់លោកស្រី ការធ្លាក់ចុះនេះទំនងធ្វើឲ្យអាមេរិកខកខាន ឬកាត់បន្ថយការផ្គត់ផ្គង់ផ្នែកយោធា និងសន្តិសុខសង្គមដ៏សំខាន់ ។ បន្ថែមពីនេះ អាមេរិកអាចទទួលរងការបណ្តេញបុគ្គលិករដ្ឋាភិបាលយ៉ាងច្រើននៅក្នុងសេណារីយ៉ូដ៏អាក្រក់បំផុត ខណៈការធ្លាក់ចុះដ៏សាហាវនេះ ក៏នឹងធ្វើឲ្យគ្រួសាររាប់ពាន់ខកខានការទូទាត់លើថ្លៃផ្ទះ រថយន្ត និងប័ណ្ណឥណទាន ដែលនាំទៅដល់ទីផ្សារឥណទានអាមេរិកដួលរលំ ។

ជាមួយនឹងទស្សនវិស័យដ៏អាក្រក់នេះ លោកស្រី Yellen ក៏បានអំពាវនាវដល់សមាជិកសភាអាមេរិក ដំឡើងពិដានបំណុលឲ្យបានឆាប់រហ័ស ពោលកុំឲ្យវាយឺតពេលដាច់ខាត ។
ដោយឡែក កាលពីសប្តាហ៍មុន ប្រធានសភាអាមេរិកលោក Kevin McCarthy បានស្នើរដំឡើងពិដានបំណុលបន្ថែម ១.៥ ពាន់ពាន់លានដុល្លារ ប៉ុន្តែទាមទារឲ្យកាត់បន្ថយការចំណាយរបស់រដ្ឋាភិបាលចំនួន ៤.៥ ពាន់ពាន់លានដុល្លារផងដែរ ។

ទោះជាយ៉ាងណា លោកប្រធានាធិបតី Joe Biden បែរបានអំពាវនាវឲ្យសភាដំឡើងពិដានបំណុលដោយគ្មានលក្ខខណ្ឌជាមុនទៅវិញ ហើយបានគំរាមវេតូលើច្បាប់ស្នើសុំរបស់លោក McCarthy ផងដែរ ។
គួរឲ្យដឹងថា កាលពីដើមឆ្នាំនេះ អាមេរិកត្រូវបានអុកឡុកដោយកម្រិតបំណុលដែលកំណត់ដោយខ្លួនឯង ហើយចាប់តាំងពីពេលនោះមក នាយកដ្ឋានរតនាគារបាននិងកំពុងចាត់វិធានការប្លែកពីគេដើម្បីការពារការសងបំណុលទាំងនោះ ៕
ប្រែសម្រួល ៖ នាង រតនៈ
ប្រភព ៖ Sputnik
ចុចអាន៖ ទីក្រុងមូស្គូព្រមានថា រុស្ស៊ី កំពុង ខិតកាន់តែ ជិត ទៅនឹងជម្លោះ នុយក្លេអ៊ែរ ជាមួយ អាមេរិក
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានជាតិ២៤ ម៉ោង agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាបជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


