ព័ត៌មានអន្ដរជាតិ
យុវជន វៀតណាម មួយក្រុមចូលក្នុងផ្ទះគេបោះបង់ចោល បែរឃើញគ្រោងឆ្អឹងមនុស្សស្លាប់ដោយមិនដឹងមូលហេតុ
កាលពីព្រឹកថ្ងៃទី២៨ ខែមេសា ប៉ូលិសស្រុកបិនលុច ខេត្តឡុងអាន ប្រទេសវៀតណាមបានឲ្យដឹងថា គ្រោងឆ្អឹងមនុស្សដែលគេមិនស្គាល់អត្តសញ្ញាណ ត្រូវគេប្រទះឃើញនៅក្នុងផ្ទះបោះបង់ចោលមួយកន្លែង ខណៈតាមការសន្និដ្ឋានជនរងគ្រោះស្លាប់ដោយគ្មានអ្នកណាដឹង។

បើតាមលោក Dan Viet បានឲ្យដឹងថា នៅវេលាម៉ោង ២០:០០នាទី ថ្ងៃទី២៧ ខែមេសា យុវជនមួយក្រុមដែលបានឃើញផ្ទះធំមួយនៅលើផ្លូវមានរបងព័ន្ធជុំវិញនិងដំបូលប្រក់ក្បឿង ស្ថិតក្នុងភូមិ១ ឃុំថាញ់ឌឹក ស្រុកបិនលុច ដោយគ្មានមនុស្សរស់នៅ និងត្រូវគេទុកចោលយូរហើយ ទើបពួកគេចង់ដឹងក៏បបួលគ្នាចូលមើលប៉ុណ្ណោះ។
នៅពេលដើរចូលដល់មាត់ទ្វារគ្រប់គ្នាស្រាប់តែភ័យស្លន់ស្លោ ក្រោយឃើញសពរលួយអស់បន្សល់ទុកតែគ្រោងឆ្អឹង ទើបពួកគេរត់ចេញនិងទូរស័ព្ទទៅកាន់ប៉ូលិសឲ្យបានដឹងពីហេតុកាណ៍ដ៏រន្ធត់មួយនេះ។
ក្រោយទទួលបានព័ត៌មានភ្លាមៗ កម្លាំងសមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ដើម្បីប្រមូលវត្ថុតាង និងឆ្អឹងរបស់ជនរងគ្រោះនៅក្នុងផ្ទះហើយនាំយកទៅធ្វើកោសល្យវិច័យកំណត់អាយុ និងភេទ។ ជំហានដំបូងកម្លាំងជំនាញបានកំណត់អត្តសញ្ញាណជនរងគ្រោះដែលស្លាប់នោះជាបុរសរស់នៅក្រុងប៊ិនឡាក់។

បើតាមប្រជាពលរដ្ឋបានឲ្យដឹងថា បុរសម្នាក់ឈ្មោះ ឌុង អាយុ៦៥ឆ្នាំ រស់នៅភូមិ១ ឃុំថាញ់ឌឹក ស្រុកបិនលុច ខេត្តឡុងអាន ដែលបានផ្លាស់មករស់នៅកន្លែងនេះតែម្នាក់ឯង។ ចាប់តាំងពីការរាតត្បាតកូវីដ ក្នុងឆ្នាំ ២០២២ រហូតមកដល់ពេលនេះ លោកបានអវត្តមានមិនឃើញចូល ឬមកក្រៅទីធ្លាផ្ទះដូចមុនឡើយ។ រហូតទើបតែឃើញគ្រោងឆ្អឹងទើបដឹងថាបុរសរូបនេះស្លាប់ដោយពុំមានអ្នកណាសោះ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា១ សប្តាហ៍ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម៣ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧


