ព័ត៌មានអន្ដរជាតិ
បក្សប្រឆាំងធំជាងគេទី ៣ របស់ រុស្ស៊ី គាំទ្រឲ្យលោក ពូទីន ឈរឈ្មោះបោះឆ្នោតឆ្នាំ ២០២៤
លោក Sergey Mironov ប្រធានគណបក្សនយោបាយ Just Russia កាលពីថ្ងៃអាទិត្យ បានផ្តល់ការគាំទ្រដល់លោក វ្ល៉ាឌីមៀរ ពូទីន ជាបេក្ខជននៅក្នុងការបោះឆ្នោតប្រធានាធិបតីឆ្នាំ ២០២៤ ។
លោកបានលើកឡើងនៅក្នុងពិធីមួយថា “ខ្ញុំបាននិយាយទៅកាន់គណៈប្រតិភូនៃគណបក្សរបស់យើងរួចហើយ ជាមួយនឹងសំណើដើម្បីតែងតាំងលោក វ្ល៉ាឌីមៀរ ពូទីន ជាបេក្ខជនសម្រាប់ប្រធានាធិបតីនៃសហព័ន្ធរុស្ស៊ីនៅក្នុងការបោះឆ្នោតនៅឆ្នាំ ២០២៤ ខាងមុខនេះ” ។
ទន្ទឹមនោះ លោក Mironov បានទទួលស្គាល់ថា ការបោះឆ្នោតក៏អាចនឹងត្រូវបានពន្យារពេលផងដែរ ដោយសារតែប្រទេសរុស្ស៊ីកំពុងជាប់ដៃប្រយុទ្ធជាមួយនឹងអ៊ុយក្រែន ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ប្រសិនបើការបោះឆ្នោតអាចកើតឡើងមែននោះ ប្រធានាធិបតីគឺត្រូវការការគាំទ្រនៅទូទាំងប្រទេស ។
គណបក្ស Just Russia គឺជាគណបក្សប្រឆាំងធំជាងគេទីបីនៅក្នុងប្រទេសរុស្ស៊ី បន្ទាប់ពីគណបក្សរួបរួមរុស្ស៊ី (United Russia) និងគណបក្សកុម្មុយនិស្តនៃសហព័ន្ធរុស្ស៊ី (CPRF) ។
គួរបញ្ជាក់ថា លោក ពូទីន បានឈ្នះអាណត្តិទីពីរជាប់គ្នាជាប្រធានាធិបតីក្នុរុស្ស៊ីងខែមីនា ឆ្នាំ ២០១៨ ហើយនៅឆ្នាំ ២០២០ សភារុស្ស៊ីបានអនុម័តវិសោធនកម្មរដ្ឋធម្មនុញ្ញ ដែលអនុញ្ញាតឲ្យលោក ពូទីន មានសិទ្ធិឈរឈ្មោះក្នុងការបោះឆ្នោតបន្ថែមទៀតនៅឆ្នាំ ២០២៤ ខាងមុខនេះ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Anadolu
ចុចអាន ៖ រុស្ស៊ី កត់ឈ្មោះរដ្ឋអាជ្ញាតុលាការ ICC ចូលក្នុងបញ្ជីតាមចាប់ខ្លួន
-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


