Connect with us

ព័ត៌មានអន្ដរជាតិ

នាវាចិន ចាកចេញពីដែនទឹកវៀតណាម ហើយ

បានផុស

នៅ

នាវាស្រាវជ្រាវចិន និងនាវាអម ដែលប្រតិបត្តិការអស់រយៈពេលជិតមួយខែមកហើយ នៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខ (EEZ) របស់វៀតណាមក្នុងសមុទ្រចិនខាងត្បូង បានចាកចេញពីដែនទឹកទាំងនោះហើយ កាលពីយប់ថ្ងៃចន្ទទី៥ខែមិថុនា បន្ទាប់ពីកិច្ចចរចាកម្រិតខ្ពស់ អាមេរិក-ចិន។ នេះបើតាមការបញ្ជាក់ពីក្រុមអ្នកជំនាញ តាមដាននាវា។

(រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើយោងតាមទិន្នន័យពីក្រុមតាមដាននាវា, នាវាចិន Xiang Yang Hong 10 បានចាប់ផ្តើមធ្វើប្រតិបត្តិការក្នុង EEZ របស់វៀតណាម កាលពីថ្ងៃទី៧ខែឧសភា ហើយតែងតែឆ្លងកាត់តំបន់រុករកឧស្ម័ននិងប្រេង ដែលដំណើរការដោយក្រុមហ៊ុនរុស្ស៊ី។

កាលពីថ្ងៃចន្ទ បន្ទាប់ពីមន្ត្រីជាន់ខ្ពស់អាមេរិកនិងចិន បានជួបពិភាក្សាគ្នានៅទីក្រុងប៉េកាំង, នាវាចិននិងនាវាអមជាង១០គ្រឿង បានចាប់ផ្តើមធ្វើដំណើរវិលត្រឡប់ទៅកោះហៃណានរបស់ចិនវិញ ដោយចាកចេញពីតំបន់ EEZ របស់វៀតណាម នៅពេលពាក់កណ្តាលអធ្រាត្រ។

(រូបថត៖ Reuters)

ទោះបីជាយ៉ាងណាក៏ដោយ នៅពេលសួរអំពីនាវាទាំងនោះ ក្រសួងការបរទេសចិន មិនបានធ្វើអត្ថាធិប្បាយអំពីលើការវិលត្រឡប់ទៅកាន់កោះ ហៃណាន នោះទេ។

ប៉ុន្តែក្រសួងបាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា “នាវាស្រាវជ្រាវវិទ្យាសាស្ត្ររបស់ចិន ដែលអនុវត្តសកម្មភាពស្រាវជ្រាវធម្មតានៅក្នុងដែនសមុទ្រ ក្រោមដែនសមត្ថកិច្ចរបស់ប្រទេសចិន គឺស្របតាមច្បាប់ និងត្រឹមត្រូវ”។

គួរបញ្ជាក់ថា នៅក្រោមច្បាប់អន្តរជាតិ នាវាត្រូវបានអនុញ្ញាតឲ្យធ្វើដំណើរឆ្លងកាត់ EEZ បរទេស ប៉ុន្តែការស្ទាបស្ទង់ភូមិសាស្រ្តដែលគ្មានការយល់ព្រម គឺមិនត្រូវបានអនុញ្ញាតឡើយ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ CNA

ចុចអាន៖ វៀតណាម ទាមទារឲ្យចិន ដកនាវា ចេញពីដែនទឹក របស់ខ្លួន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤០ នាទី មុន

ក្រសួងកសិកម្ម ដឹកនាំអ្នកសារព័ត៌មានចម្រុះស្ថាប័ន ចុះទស្សនកិច្ចនៅតាមសហគ្រាសជលផល

ព័ត៌មានជាតិ១ ម៉ោង មុន

ស្ពាន ១ កន្លែងដាច់​ដោយកម្លាំងទឹកហូរ ខណៈផ្លូវប្របមាត់ប្រឡាយស្រុតបាក់ជាបណ្តើរៗ

ជីវិតកម្សាន្ដ១ ម៉ោង មុន

អបអរ ទេព បូព្រឹក្ស ត្រឡប់ចូលសិល្បៈវិញ និងក្លាយជាទូតសុច្ឆន្ទៈផ្លូវការរបស់​ភេសជ្ជៈប៉ូវកម្លាំងគ្រុឌ និងភេសជ្ជៈ​វី-អាកទីវ

សន្តិសុខសង្គម១ ម៉ោង មុន

លួចលុយក្រុមហ៊ុន​ជាង ១ ៣០០ ០០០ បាត​ ចូល​កាសុីណូ​លេងល្បែងចាញ់អស់ ត្រូវអាវុធហត្ថឃាត់ខ្លួន

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

កូរ៉េខាងត្បូង គ្រោងដាក់ចេញច្បាប់ហាមទទួលទានសាច់ឆ្កែ

Sokha Hotels

ព័ត៌មានពេញនិយម