ព័ត៌មានអន្ដរជាតិ
លោក Zelensky ទទួលស្គាល់ថា ប្រតិបត្តិការវាយបករបស់អ៊ុយក្រែន យឺតយ៉ាវខ្លាំងណាស់
ប្រធានាធិបតី Volodymyr Zelensky បានទទួលស្គាល់ថា វឌ្ឍនភាពនៅសមរភូមិគឺយឺតជាងការចង់បាន បន្ទាប់ពីអ៊ុយក្រែន បើកការវាយបកកាលពីប៉ុន្មានសប្តាហ៍មុន ដើម្បីដណ្តើមយកមកវិញ នូវតំបន់ដែលកាន់កាប់ដោយរុស្ស៊ី។

លោកបានប្រាប់ BBC ថា “មនុស្សមួយចំនួនជឿថា នេះគឺជាភាពយន្តហូលីវូដ ហើយរំពឹងថានឹងទទួលបានលទ្ធផលនៅពេលនេះ។ ប៉ុន្តែអ្វីដែលសំខាន់គឺជីវិតមនុស្ស”។
មុននេះ អ៊ុយក្រែននិយាយថា ការវាយលុករបស់ខ្លួន បានដណ្តើមយកភូមិចំនួន៨ មកវិញនៅក្នុងតំបន់ភាគខាងត្បូង Zaporizhzhia និងនៅ Donetsk ភាគខាងកើត។
លោក Zelensky លើកឡើងថា ប្រតិបត្តិការយោធាមិនងាយស្រួលទេ ព្រោះផ្ទៃដីអ៊ុយក្រែនប្រមាណ ២០ម៉ឺនគីឡូម៉ែត្រការ៉េ ត្រូវបានកងកម្លាំងរុស្ស៊ី ដាក់ពង្រាយមីន។

ទន្ទឹមនោះ មេដឹកនាំអ៊ុយក្រែន បានលើកឡើងជាថ្មីម្តងទៀត អំពីលទ្ធភាពទទួលយន្តហោះចម្បាំង F-16 ដែលផលិតដោយសហរដ្ឋអាមេរិក ហើយនិយាយថា លោកជឿថា ភីឡុតអាចចាប់ផ្តើមការហ្វឹកហាត់ភ្លាមៗក្នុងខែសីហា ហើយយន្តហោះដំបូង អាចបញ្ជូនមកដល់ក្នុងរយៈពេលប្រាំមួយឬប្រាំពីរខែ។
គួរបញ្ជាក់ថា ការកត់សម្គាល់របស់លោក Zelensky ទៅកាន់ BBC គឺកើតឡើងចំពេលនៃសន្និសីទស្តីពីការស្តារអ៊ុយក្រែនឡើងវិញ ដែលកំពុងប្រារព្ធធ្វើឡើងនៅក្នុងទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស។
សេដ្ឋកិច្ចរបស់ប្រទេសអ៊ុយក្រែន បានធ្លាក់ចុះ២៩,២% ក្នុងឆ្នាំ២០២២ ហើយនៅដើមឆ្នាំនេះ ធនាគារពិភពលោកបានប៉ាន់ប្រមាណថា ថ្លៃចំណាយលើការកសាង និងស្តារឡើងវិញ គឺមានប្រមាណ៤១១ពាន់លានដុល្លារអាមេរិក៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ មីស៊ីលរុស្ស៊ីប្រភេទថ្មី អាចបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរចំនួន១០ នឹងបញ្ចេញទៅប្រយុទ្ធឆាប់ៗ

-
ព័ត៌មានជាតិ១ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន