ព័ត៌មានអន្ដរជាតិ
មីស៊ីលរុស្ស៊ីប្រភេទថ្មី អាចបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរចំនួន១០ នឹងបញ្ចេញទៅប្រយុទ្ធឆាប់ៗ
កាលពីថ្ងៃពុធទី២១ខែមិថុនា លោក វ្ល៉ាឌីមៀរ ពូទីន បានព្រមានថា មីស៊ីល Satan II ប្រភេទថ្មីដែលមានសមត្ថភាពផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែរចំនួន១០ នឹងត្រូវដាក់ពង្រាយសម្រាប់ការប្រយុទ្ធក្នុងពេលដ៏ខ្លីខាងមុខនេះ។

មេដឹកនាំរុស្ស៊ី បានគំរាមប្រទេសលោកខាងលិចជាមួយមីស៊ីលនុយក្លេអ៊ែរទម្ងន់២០៨តោននេះ ខណៈលោកថ្លែងទៅកាន់និស្សិតបញ្ចប់ការសិក្សាផ្នែកយោធានៅក្នុងវិមាន ក្រឹមឡាំង។
មីស៊ីលយក្សនេះ ត្រូវបានរុស្ស៊ីអះអាងថា មានល្បឿន ២៥,៥៥៦ គីឡូម៉ែត្រក្នុងមួយម៉ោង ហើយអាចហោះទៅដល់ចក្រភពអង់គ្លេសក្នុងរយៈពេលត្រឹមតែ ៣ នាទីប៉ុណ្ណោះ ។

វាក៏ជាមីស៊ីលអន្តរទ្វីប ដែលគេនិយាយថា មានរយៈចម្ងាយឆ្ងាយបំផុតរបស់ពិភពលោកដែលមានសមត្ថភាពបាញ់ដល់គោលដៅចម្ងាយ ១៨,០២៤ គីឡូម៉ែត្រផងដែរ ។ បើបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរចំនួន១០ ឬច្រើនជាងនេះ វាសមល្មមដើម្បីកម្ទេចទឹកដី ដែលមានទំហំប៉ុនប្រទេសអង់គ្លេស ឬបារាំងបាន។
លើសពីនេះ លោក ពូទីន ក៏អះអាងដែរថា ប្រតិបត្តិការយោធាពិសេសរបស់លោក ដើម្បីវាយលុកអ៊ុយក្រែន បានផ្តល់បទពិសោធន៍ដែលមិនអាចកាត់ថ្លៃបាន ដល់កងកម្លាំងរុស្ស៊ី។
គួរបញ្ជាក់ថា ការអះអាងរបស់លោក ពូទីន កើតឡើងប៉ុន្មានថ្ងៃ បន្ទាប់ពីប្រធានាធិបតីអាមេរិកលោក ចូ បៃដិន ព្រមានថា រុស្ស៊ីអាចនឹងប្រើប្រាស់អាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រ ពិតប្រាកដមែន។
ថ្លែងទៅកាន់ក្រុមអ្នកផ្តល់ជំនួយក្នុងរដ្ឋកាលីហ្វ័រញ៉ា កាលពីថ្ងៃចន្ទទី១៩ខែមិថុនា លោក បៃដិន គូសបញ្ជាក់ថា ការចល័តនុយក្លេអ៊ែររបស់រុស្ស៊ីនៅបេឡារុស អាចជាសញ្ញាមួយដែលថា ទីក្រុង មូស្គូ កំពុងរៀបចំប្រើប្រាស់នុយក្លេអ៊ែរមែន៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail

-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន