ព័ត៌មានអន្ដរជាតិ
ក្រោយស្ថានភាពស្ងប់ស្ងាត់ សំបុត្រយន្តហោះ រុស្ស៊ី ចុះមកតម្លៃធម្មតាវិញ បន្ទាប់ពីឡើងដល់ ១ ពាន់ភាគរយ
តម្លៃសំបុត្រហោះហើរពីរុស្ស៊ីទៅក្រៅប្រទេស បានធ្លាក់ចុះមកនៅតម្លៃធម្មតាវិញកាលពីថ្ងៃទី២៥ ខែមិថុនា បន្ទាប់ពីតម្លៃបានហក់ឡើងខ្ពស់គុណ ១,០០០ ភាគរយនៃតម្លៃដើម ដោយសារតែស្ថានភាពរដ្ឋប្រហាររបស់ក្រុមទាហានស៊ីឈ្នួលក្នុងប្រទេសរុស្ស៊ី ។

អំឡុងពេលស្ថានភាពច្របូកច្របល់នេះ ក្រុមហ៊ុនអាកាសចរណ៍បានលក់សំបុត្រហោះហើរពីទីក្រុងមូស្គូទៅទីក្រុង Yerevan ប្រទេសអាមេនី ក្នុងតម្លៃប្រហែល ២,៣៥២ ដុល្លារ ដែលលើសពីតម្លៃធម្មតាដល់ទៅ ១០០០ ភាគរយឯណោះ ខណៈសំបុត្រហោះទៅទីក្រុងឌូបៃមានតម្លៃជាង ៤ ពាន់ដុល្លារ ។
បើទោះបីជាតម្លៃហក់ឡើងខ្ពស់យ៉ាងនេះក្ដី ក៏សំបុត្រហោះហើរដោយផ្ទាល់ទៅកាន់ទីក្រុង Istanbul របស់ប្រទេសតួកទី, ទីក្រុង Astana នៃប្រទេសកាហ្សាក់ស្ថាន និងទីក្រុង Tbilisi របស់ប្រទេសហ្សកហ្ស៊ី ក៏លក់ដាច់គ្មានសល់ផងដែរ ។

ដោយឡែក បន្ទាប់ពីស្ថានភាពរដ្ឋប្រហារត្រូវបានស្ងប់ស្ងាត់ តម្លៃសំបុត្រហោះហើរបានធ្លាក់ចុះមកតម្លៃធម្មតាវិញ ដោយការហោះហើរទៅកាន់ទីក្រុង Yerevan ប្រទេសអាមេនី មានតម្លៃជាង ២៨៩ ដុល្លារ ហើយទៅឌូបៃ មានតម្លៃ ៥៥៦ ដុល្លារប៉ុណ្ណោះកាលពីថ្ងៃទី២៥ ខែមិថុនា ខណៈតម្លៃសំបុត្រនេះ ក៏អាចកាន់តែចុះថែមទៀតផងដែរនៅក្នុងសប្តាហ៍នេះ ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី២៤ ខែមិថុនា មេក្រុមទាហ៊ានស៊ីស្នួល Wagner Group បានដឹកនាំការបះបោលប្រដាប់អាវុធនៅរុស្ស៊ី ខណៈលោក Dmitry Medvedev អនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ីបញ្ជាក់ថា វាគឺជាប្រតិបត្តិការមួយដែលរៀបចំឡើងដោយមានការគិតគូរយ៉ាងលម្អិតដើម្បីកាន់អំណាច ៕

ប្រែសម្រួល៖ នាង រតនៈ
ប្រភព ៖ Russian Market
ចុចអាន ៖ លោក Medvedev ប្រាប់ពីគោលបំណងរបស់ក្រុមបះបោរប្រដាប់អាវុធនៅ រុស្ស៊ី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៤ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៥ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានជាតិ២ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


