ព័ត៌មានអន្ដរជាតិ
លោក Medvedev ប្រាប់ពីគោលបំណងរបស់ក្រុមបះបោរប្រដាប់អាវុធនៅ រុស្ស៊ី
លោក Dmitry Medvedev អនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី បាននិយាយថា ការបះបោរប្រដាប់អាវុធពីសំណាក់មេទាហានស៊ីឈ្នួល Wagner Group នៅក្នុងប្រទេសរុស្ស៊ីដែលបានកើតឡើងកាលពីថ្ងៃសៅរ៍កន្លងទៅ គឺជាប្រតិបត្តិការដែលរៀបចំឡើងដើម្បីកាន់អំណាច ។

លោកបានប្រាប់អ្នកសារព័ត៌មានថា “វាច្បាស់ណាស់ នេះគឺជាប្រតិបត្តិការដែលបានគិតគូរ និងគ្រោងទុកយ៉ាងល្អ ក្នុងគោលបំណងដើម្បីដណ្តើមអំណាចនៅក្នុងប្រទេសរុស្ស៊ី” ។
លោក Medvedev បានសង្កត់ធ្ងន់ថា “ការលាតត្រដាងនៃព្រឹត្តិការណ៍បច្ចុប្បន្នបង្ហាញពី សកម្មភាពរបស់បុគ្គលដែលរៀបចំការបះបោរប្រដាប់អាវុធ បូករួមជាមួយនឹងផែនការនៃរដ្ឋប្រហារដែលបានគិតទុកជាមុន និងរៀបចំយ៉ាងល្អ” ។

លោក Medvedev បានសង្កត់ធ្ងន់ថា នេះក៏ជាមូលហេតុពិតមួយដែលបង្ហាញពីការអសមត្ថភាពរបស់ក្រសួងការពារជាតិក្នុងការបំពេញកាតព្វកិច្ចមួយចំនួន និងអំពើពុករលួយរបស់មន្ត្រីដែលជាប់ពាក់ព័ន្ធក្នុងរឿងរ៉ាវមួយនេះ ហើយលោក ក៏បានលើកឡើងអំពីផលវិបាកដ៏អាក្រក់នៃការបះបោរនេះផងដែរ ។
លោក Medvedev បាននិយាយថា “យើងដឹងយ៉ាងច្បាស់ហើយអំពីផលវិបាកនៃរដ្ឋប្រហារនៅក្នុងប្រទេសមហាអំណាចនុយក្លេអ៊ែរដ៏ធំបំផុតមួយនេះ ។ ក្នុងប្រវត្តិសាស្រ្តមនុស្សជាតិគឺមិនធ្លាប់មាននោះទេ ដែលក្រុមចោរជាអ្នកគ្រប់គ្រងឃ្លាំងអាវុធនុយក្លេអ៊ែរនោះ ហើយប្រសិនបើរឿងនេះកើតឡើងមែននោះ ពិភពលោកនឹងធ្លាក់ចូលទៅក្នុងការវិនាសអន្តរាយ” ។
ជាចុងក្រោយ អនុប្រធានក្រុមប្រឹក្សាសន្តិសុខបានរូបនេះប្ដេជ្ញាថា នឹងមិនអនុញ្ញាតឲ្យមានព្រឹត្តិការណ៍ដែលធ្វើតាមសេណារីយ៉ូបែបនេះកើតឡើងម្ដងទៀតនោះទេ បើទោះបីជាឧក្រិដ្ឋជន និងអ្នកដើរតាមពួកគេចង់ឃើញព្រឹត្តិការណ៍មួយនេះក្លាយជាការពិតក៏ដោយ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ TASS
ចុចអាន ៖ មេទាហានស៊ីឈ្នួល រុស្ស៊ី ចេញមុខបកស្រាយរឿងចោទធ្វើរដ្ឋប្រហារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


