Connect with us

ព័ត៌មានអន្ដរជាតិ

ប៉ូលិសកូរ៉េខាងត្បូងកំពុងស៊ើបរឿងក្ដីខ្មោចទារក ៤ នាក់ដែលស្លាប់ដោយមិនដឹងមូលហេតុ

បានផុស

នៅ

កាលពីថ្ងៃអង្គារ ទី០៤ ខែកក្កដា ឆ្នាំ២០២៣ ប៉ូលិសកូរ៉េខាងត្បូងទទួលបានសេចក្ដីរាយការណ៍ពីការរកឃើញទារកមិនទាន់បានចុះបញ្ជីឈ្មោះដល់ទៅ ២០៩ ករណី ហើយក្នុងចំណោមនោះ មានទារក ២០ នាក់កំណត់អត្តសញ្ញាណបាន ប៉ុន្តែ ១១ នាក់បាត់បង់ជីវិត ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទន្ទឹមនោះ រឿងក្ដីទារកដែលស្លាប់ទាំង ១១ ករណី នៅសល់ ៤ ករណីប៉ុណ្ណោះកំពុងស៊ើបអង្កេតពីប៉ូលិសនៃខេត្ត Gyeonggi Nambu ខណៈ ៧ ករណីទៀតត្រូវបានបញ្ចប់ដោយអស់មន្ទិលសង្ស័យ ។

ក្នុងរយៈពេល ២ ខែចុងក្រោយ កូរ៉េខាងត្បូងមានករណីសម្លាប់ទារកជាច្រើនបានកើតឡើង ខណៈកាលពីពេលថ្មីៗនេះប៉ូលិសក៏បានរកឃើញសាកសពទារកដែលមិនទាន់ចុះឈ្មោះ ២ នាក់ស្លាប់ក្នុងទូទឹកកកនៅផ្ទះមួយកន្លែងក្នុងទីក្រុង Suwon ខេត្ត Gyeonggi ហើយម្ដាយទារកត្រូវបានកាត់ទោសពីបទមនុស្សឃាត និងលាក់ទុកសាកសព ។

ខណៈករណីខាងលើកំពុងស្ថិតនៅក្រោមការដោះស្រាយ ប៉ូលិសរកឃើញសពទារកម្នាក់ទៀតត្រូវម្ដាយកប់នៅទីក្រុង Geojo ខេត្ត Gyeongsang ភាគខាងត្បូង ហើយម្ដាយរបស់ទារកដែលមានវ័យខ្ទង់ ២០ ឆ្នាំរូបនេះត្រូវចាប់ខ្លួនពីបទទុកកូនឲ្យដាច់ពោះស្លាប់ ។

ចំណែកករណីមួយទៀត ស្ត្រីអាយុខ្ទង់ ២០ ឆ្នាំដូចគ្នា រស់នៅទីក្រុង Hwaseong ខេត្ត Gyeonggi ត្រូវចាប់ខ្លួនពីបទប្រគល់កូនឲ្យជនអនាមិកតាមបណ្ដាញសង្គមអ៊ីនធឺណិត ខណៈរឿងរ៉ាវស្រដៀងគ្នានេះក៏បានកើតឡើងនៅទីក្រុង Busan ផងដែរ ដោយប៉ូលិសបានប្រាប់ឲ្យដឹងថា ពួកគេកំពុងស៊ើបអង្កេតស្ត្រីម្នាក់ពីបទបោះកូនចោលនៅលើភ្នំ បន្ទាប់ពីសម្រាលហើយ ។

គួរបញ្ជាក់ថា ក្នុងចន្លោះឆ្នាំ ២០១៥ និង ២០២២ យ៉ាងហោចណាស់មានទារកទើបនឹងកើត ២,២៣៦ នាក់ មិនបានចុះឈ្មោះក្នុងបញ្ជីបញ្ជាក់កំណើតកូរ៉េខាងត្បូងជាផ្លូវការឡើយ ៕

ប្រែសម្រួល៖ វារី

ប្រភព៖ The Nation Thailand

ចុចអាន៖ ទារកទើបកើត១៦នាក់ ត្រូវបានទាញចេញពីគំនរបាក់បែក ក្នុងគ្រោះរញ្ជួយដីនៅតួកគី 

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម