ព័ត៌មានអន្ដរជាតិ
ទារកទើបកើត១៦នាក់ ត្រូវបានទាញចេញពីគំនរបាក់បែក ក្នុងគ្រោះរញ្ជួយដីនៅតួកគី
ទារកដែលគេរកឃើញក្រោមគំនរបាក់បែកនៃអគារ ក្រោយការរញ្ជួយដីក្នុងប្រទេសតួកគី និងស៊ីរី ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ Etlik ក្នុងរដ្ឋធានីអង់ការ៉ា ដោយសុវត្ថិភាព។

យន្តហោះរបស់លោកប្រធានាធិបតី Recep Tayyip Erdoğan ត្រូវបានប្រើ ដើម្បីដឹកទារកចំនួន១៦នាក់ចេញពីតំបន់ Kahramanmaras ទៅកាន់ទីក្រុង អង់ការ៉ា បន្ទាប់ពីគ្រោះរញ្ជួយដីពីរលើកកម្រិត៧.៨រ៉ិចទ័រ និង៧.៥រ៉ិចទ័រ វាយប្រហារកាលពីថ្ងៃចន្ទទី០៦ខែកុម្ភៈ។

យន្តហោះនេះ ត្រូវបានដាក់ឲ្យឈរជើងត្រៀមសម្រាប់សកម្មភាពទាក់ទងនឹងគ្រោះរញ្ជួយដី រួមទាំងការដឹកក្រុមគ្រូពេទ្យ និងជំនួយទៅកាន់តំបន់នានានៃប្រទេសផងដែរ។

មិនត្រឹមតែប៉ុណ្ណឹង យន្តហោះនេះក៏ត្រូវបានគេប្រើ ដើម្បីដឹកអ្នករបួសធ្ងន់ទៅកាន់ទីក្រុងអង់ការ៉ា ដើម្បីព្យាបាលផងដែរ។

ទារកទាំង១៦នាក់នៅលើយន្តហោះនេះ ត្រូវបានគេរកឃើញនៅតែម្នាក់ឯងទាំងគ្មានឪពុកម្តាយឬបងប្អូននៅក្បែរ ក្នុងតំបន់រញ្ជួយដី។

រូបភាពដ៏រំជួលចិត្ត បង្ហាញពីទារកនៅក្នុងដៃអ្នកជួយសង្គ្រោះលើយន្តហោះ រុំដោយភួយ ចំពេលអាកាសធាតុចុះត្រជាក់នៅក្នុងប្រទេសតួកគី។

ទារកទាំងនោះមិនទាន់ត្រូវបានកំណត់អត្តសញ្ញាណនៅឡើយទេ ខណៈមកទល់ពេលនេះ អាជ្ញាធរមិនទាន់អាចទាក់ទងទៅក្រុមគ្រួសាររបស់ពួកគេបានឡើយ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ អព្ភូតហេតុ! ទារិកា ចាប់កំណើតក្រោមគំនរអគារបាក់បែក ក្នុងសោកនាដកម្មរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៨ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


