Connect with us

ព័ត៌មានអន្ដរជាតិ

បុរសម្នាក់ទម្លាយរឿងហួសចិត្ត ស្គាល់ជាតិជាមហាសេដ្ឋីត្រឹមពេល ៣ នាទី

បានផុស

នៅ

បុរសម្នាក់ឈ្មោះ Chris Reynolds រស់នៅរដ្ឋ Pennsylvania នៃសហរដ្ឋអាមេរិក បានទម្លាយរឿងហួសចិត្តមួយកាលពីឆ្នាំ ២០១៣ ពេលដែលគាត់ទទួលបានប្រាក់ពី PayPal ចំនួន ៩២,២៣៣,៧២០,៣៦៨,៥៤៧,៨០០ ដុល្លារ ដោយសារកំហុសបច្ចេកទេស ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Chris ប្រាប់សារព័ត៌មាន Philadelphia Daily ថា “ដំបូង ខ្ញុំស្មានតែជំពាក់គេរាប់ពាន់កោដិ ព្រោះវាជាចំនួនទឹកប្រាក់ច្រើនជាងលុយសរុបដែលមានទូទាំងពិភពលោកទៅទៀត ប៉ុន្តែនៅ ៣ នាទីក្រោយមកខាងក្រុមហ៊ុនបានកែសម្រួលចំនួនលុយនេះវិញ ខណៈបើអាចទុកលុយនោះបានពិតមែន គាត់នឹងជួយសងបំណុលជាតិមិនខាន” ។

ដោយឡែកទឹកប្រាក់ Chris ធ្លាប់រកបាននៅក្នុង PayPal ច្រើនបំផុតត្រឹមតែជាង ១,០០០ ដុល្លារប៉ុណ្ណោះ ដែលបានមកពីការលក់កង់ឡាន BMW សេរីចាស់មួយឈុត ។

ចំណែកឯ PayPal វិញក៏បានសុំអភ័យទោសពី Chris ដែរ សម្រាប់បញ្ហាបច្ចេកទេសរបស់ខ្លួន ។ លើសពីនេះ Paypal សម្រេចចិត្តបរិច្ចាគប្រាក់មួយចំនួនទៅកាន់សប្បុរសធម៌តាមជម្រើសរបស់លោក Chris ដើម្បីសងជំងឺចិត្តទៀតផង ៕

ប្រែសម្រួល៖ វារី

ប្រភព៖ dailymail

ចុចអាន៖ ប្ដីប្រពន្ធមួយគូរស់នៅ ៤ ឆ្នាំ ទើបដឹងថាក្នុងផ្ទះខ្លួនឯងមានកំណប់រាប់លានដុល្លារ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម