ព័ត៌មានអន្ដរជាតិ
លោក Pita និយាយរឿងលទ្ធិប្រជាធិបតេយ្យ ថៃ ក្រោយបាត់ឱកាសមាស ធ្វើជានាយករដ្ឋមន្ត្រី
មេដឹកនាំគណបក្សចលនាឆ្ពោះទៅមុខលោក Pita Limjaroenrat កាលពីថ្ងៃសុក្របានចេញមុខនិយាយអំពីស្ថានភាពប្រជាធិបតេយ្យនៅក្នុងប្រទេសថៃ ក្រោយពេលដែលបាត់បង់ឱកាសមាសក្នុងការក្លាយជានាយករដ្ឋមន្ត្រីទី ៣០ របស់ប្រទេស ។

ក្នុងនាមជាវាគ្មិនពិសេសនៅក្នុងកម្មវិធីតម្រង់ទិសសម្រាប់សិស្សនិស្សិតថ្មីនៅសាកលវិទ្យាល័យ Thammasat ពាក់ព័ន្ធនឹងប្រធានបទ “ប្រជាធិបតេយ្យ សេរីភាព និងយុត្តិធម៌”, លោក Pita បាននិយាយចំៗថា បច្ចុប្បន្នលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសថៃកំពុងដើរថយក្រោយ ហើយលោកថែមទាំងបានជំរុញឲ្យនិស្សិតសាកលវិទ្យាល័យវ័យក្មេង ជួយកំណត់អនាគតនៃប្រទេសរបស់ពួកគេផងដែរ ។
លោក Pita បានបញ្ជាក់នៅក្នុងព្រឹត្តិការណ៍នោះទៀតថា “ជាងពាក់កណ្តាលនៃបណ្តាប្រទេសនៅលើពិភពលោកមានលទ្ធិប្រជាធិបតេយ្យ ប៉ុន្តែលទ្ធិប្រជាធិបតេយ្យពិភពលោកកំពុងធ្លាក់ចុះយ៉ាងខ្លាំង ហើយបច្ចុប្បន្ននេះ យើងកំពុងស្ថិតនៅក្នុងពិភពលោកមួយដែលលទ្ធិប្រជាធិបតេយ្យ សេរីភាព និងយុត្តិធម៌កំពុងដើរថយក្រោយ” ។

មេបក្សវ័យ ៤២ ឆ្នាំរូបនេះបានចោទសួរថា “នៅពេលក្រឡេកមើលប្រទេសថៃវិញ តើលទ្ធិប្រជាធិបតេយ្យថៃសព្វថ្ងៃមានន័យថា សមាជិកព្រឹទ្ធសភាមួយក្រុមអាចបោះឆ្នោតប្រឆាំងបេក្ខជននាយករដ្ឋមន្ត្រីដែលប្រជាជនបោះឆ្នោតឲ្យមែនឬ? តើលទ្ធិប្រជាធិបតេយ្យពិតប្រាកដមានន័យថា មនុស្សទាំងអស់ស្មើភាពគ្នាមែនទេ? បើបែបនេះមែន ចុះហេតុអ្វីបានជាអំណាចរបស់ប្រជាជនត្រូវបានគេប្រឆាំង? ។ ដូច្នេះវាបានបង្ហាញឲ្យឃើញច្បាស់ណាស់ថា សេរីភាពនៃការបញ្ចេញមតិ និងលក្ខខណ្ឌរស់នៅរបស់ប្រជាជនកំពុងដើរថយក្រោយ” ។
លោក Pita សង្កត់ធ្ងន់ថា “ប្រទេសថៃត្រូវការមនុស្សជំនាន់ថ្មីដើម្បីកំណត់ឡើងវិញនូវលទ្ធិប្រជាធិបតេយ្យ សេរីភាព និងយុត្តិធម៌នៅក្នុងប្រទេស ដើម្បីសិក្សាពីអតីតកាល និងកំណត់អ្វីថ្មីៗសម្រាប់អនាគត ហើយនេះគឺជាថាមពលរបស់មនុស្សជំនាន់ថ្មី ហើយដល់ពេលដែលត្រូវគិតជាតិជាធំហើយ” ។
គួរបញ្ជាក់ថា លោក Pita បានបាត់បង់ឱកាសមាសដើម្បីក្លាយជានាយករដ្ឋមន្ត្រីបន្ទាប់របស់ប្រទេសថៃកាលពីថ្ងៃទី១៣ ខែកក្កដា ក្រោយពេលមេបក្សចលនាឆ្ពោះទៅមុខរូបនេះ មិនអាចទទួលបានសំឡេងគាំទ្រគ្រប់គ្រាន់ពីសមាជិកព្រឹទ្ធសភាដែលត្រូវបានតែងតាំងដោយយោធានោះទេ ដោយសារតែគោលបំណងកែប្រែច្បាប់ប្រមាថព្រះមហាក្សត្រ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Bangkok Post
ចុចអាន ៖ តើ បក្សភឿថៃ នឹងយកបក្សលោក ប្រាយុទ្ធ ចូលក្នុងក្រុមចម្រុះដើម្បីបង្កើតរដ្ឋាភិបាលថ្មីមែនឬ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


