Connect with us

ព័ត៌មានអន្ដរជាតិ

វៀតណាម អនុម័តឲ្យប្រើប្រាស់វ៉ាក់សាំង AstraZeneca បន្ទាប់ពីរកឃើញការឆ្លងក្នុងសហគមន៍ថ្មី ៣៤ករណី

បានផុស

នៅ

ប្រទេសវៀតណាមបានអនុម័តជាលើកដំបូងឲ្យប្រើប្រាស់វ៉ាក់សាំងការពារវីរុសកូរ៉ូណា AstraZeneca ស្របពេលខ្លួនកំពុងប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងធំបំផុតនៃជំងឺកូវីដ១៩។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការផ្ទុះឡើងថ្មីនៅក្នុងប្រទេសដែលមានប្រជាជនប្រមាណ៩៨លាននាក់មួយនេះ បានចាប់ផ្តើមកាលពីថ្ងៃព្រហស្បតិ៍ហើយបានរីករាលដាលដល់ទីក្រុងហាណូយ។

អាជ្ញាធរបានប្រញាប់ប្រញាល់ធ្វើតេស្តមនុស្សរាប់ម៉ឺននាក់ បន្ទាប់ពីក្រសួងសុខាភិបាលបានរាយការណ៍ពីការឆ្លងក្នុងសហគមន៍ចំនួន២ករណីកាលពីថ្ងៃព្រហស្បតិ៍ ដោយក្នុងនោះមានមួយករណីត្រូវបានគេរាយការណ៍ថា ជាអ្នកប៉ះពាល់ទៅនឹងមនុស្សម្នាក់ដែលបានធ្វើតេស្តវិជ្ជមាននៅក្នុងប្រទេសជប៉ុនចំពោះវីរុសបម្លែងខ្លួនចក្រភពអង់គ្លេស B117។

ភាគច្រើននៃករណីថ្មីគឺក្នុងខេត្ត Hai Duong ភាគខាងជើងដែលនៅទីនោះ កម្មកររោងចក្រចំនួន២,៣៤០នាក់ត្រូវបានដាក់ឲ្យនៅដាច់ពីគេបន្ទាប់ពីនិយោជិកម្នាក់ មានទំនាក់ទំនងជាមួយអ្នកដែលធ្វើតេស្តវិជ្ជមានជំងឺនេះ នៅពេលមកដល់ប្រទេសជប៉ុនកាលពីពាក់កណ្តាលខែមករា។

ក្រសួងសុខាភិបាលបានរាយការណ៍ថា មានការឆ្លងថ្មីចំនួន៣២ករណីនៅខេត្ត Hai Duong និង២ករណីទៀតនៅខេត្ត Quang Ninh ដែលធ្វើឲ្យចំនួនករណីសរុបក្នុងការផ្ទុះឡើងថ្មីកើនដល់១៨០នាក់៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ CNA

ចុចអាន៖ ក្រោយផ្ទុះឆ្លងកូវីដខ្លាំងសាជាថ្មី នាយករដ្ឋមន្រ្តីវៀតណាមបញ្ជាទិញវ៉ាក់សាំង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋា​ភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ជនកំសាកថៃ អួតខ្លួនថា វាយទាហានកម្ពុជាដើម្បីការពារទឹកដី, ចុះរត់ធ្វើអីបើក្នុងដីខ្លួនមែន?

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ថៃ អះអាងរកឃើញមីនថ្មីរាប់រយគ្រាប់ក្នុងដីខ្លួន, តើនរណាចូលទៅដាក់ ឬថៃដាក់ខ្លួនឯងរួចចោទកម្ពុជា?

ព័ត៌មានជាតិ២៤ ម៉ោង មុន

សម្តេចតេជោ ផ្តាំទៅលោក ថាក់ ស៊ីន បើចោទសម្តេចថាពុំមានសីលធម៌ហេតុអ្វីពឹងពាក់សម្តេចរយៈពេល១៩ឆ្នាំ ​និងហៅថាមេ០១

Sokha Hotels

ព័ត៌មានពេញនិយម