ព័ត៌មានអន្ដរជាតិ
ថៃ រៀបចំ«បន្ទប់សង្គ្រាម» ត្រៀមឆ្លើយតបគ្រោះមហន្តរាយ ព្រោះព្យុះវីពផា នាថ្ងៃ២២-២៣កក្កដា
ថៃ បានរៀបចំ«បន្ទប់សង្គ្រាម» ដំណើរការ២៤ម៉ោងលើ២៤ម៉ោង ខណៈប្រទេសមួយនេះត្រៀមទទួលរងឥទ្ធិពលដ៏ខ្លាំងក្លាពីព្យុះវីពផា ដែលរំពឹងនឹងកើតឡើងនាថ្ងៃទី២២និង២៣ខែកក្កដា។

យោងតាមការចុះផ្សាយរបស់ Bangkok Post ព្យុះវីពផា អាចបណ្ដាលឲ្យមានភ្លៀងធ្លាក់ខ្លាំងនៅភាគខាងជើង និងភាគឦសាននៃប្រទេសថៃ ខណៈកម្ពស់ទឹកទន្លេមេគង្គវិញនឹងហក់ឡើងខ្លាំង។
អគ្គនាយកនៃនាយកដ្ឋានបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយ លោក Passakorn Boonyalak បាននិយាយថា អាជ្ញាធរបានបង្កើតកន្លែងសង្គ្រោះថ្នាក់ជាតិ ដែលដាក់ឈ្មោះថា«បន្ទប់សង្គ្រាម» ដោយមានការចូលរួមពីភ្នាក់ងារជាច្រើន រួមទាំងនាយកដ្ឋានឧតុនិយម នាយកដ្ឋានធនធានទឹក ក៏ដូចជាអង្គការស្រាវជ្រាវលំហ Gistda ដើម្បីវាយតម្លៃ និងដោះស្រាយផលប៉ះពាល់នៃព្យុះទីហ្វុងវីពផា។
នាយកដ្ឋានឧតុនិយមថៃ បានឲ្យដឹងថា ខេត្ត Chanthaburi, Trat, Ranong និង Phanngga ព្រមទាំងតំបន់ភាគកណ្តាល និងភាគឦសានមួយចំនួននៃប្រទេសថៃ នឹងមានភ្លៀងធ្លាក់ខ្លាំង។ ពលរដ្ឋដែលរស់នៅក្បែរផ្លូវទឹក និងតំបន់ទំនាបនានា ត្រូវព្រមានឲ្យបង្កើនការប្រុងប្រយ័ត្នចំពោះទឹកជំនន់ភ្លាមៗ។
សូមរឭកថា ប្រទេសថៃ ធ្លាប់រងគ្រោះព្រោះទឹកជំនន់ជាច្រើនលើកច្រើនដងមកហើយ និងបានខាតបង់ថវិកាអស់រាប់សិបពាន់លានដុល្លារថែមទៀតផង។ គ្រោះមហន្តរាយដ៏អាក្រក់បំផុតមួយ គឺនៅចន្លោះពីខែកក្កដាឆ្នាំ២០១១ ដល់ខែមករាឆ្នាំ២០១២ ដែលទឹកជំនន់បានប៉ះពាល់ដល់ខេត្តចំនួន៦៥ ធ្វើឲ្យប្រជាជនចំនួន ១៣,៦លាននាក់ត្រូវផ្លាស់ទីលំនៅ និងជន់លិចដីស្រែចំការចំនួន ១,៣លានហិកតា។ ធនាគារពិភពលោកប៉ាន់ប្រមាណថា ការខាតបង់សរុបមានចំនួនពី ៤៥ ទៅ ៤៦,៥ពាន់លានដុល្លារ ប្រហែល ១២,៦% នៃផលិតផលក្នុងស្រុកសរុបរបស់ប្រទេសថៃ នៅពេលនោះ៕
ដោយ៖ ឈាង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៦ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


