ព័ត៌មានអន្ដរជាតិ
តាមពិត NASA រកឃើញជីវិតលើភពអង្គារកាលពី ៥០ឆ្នាំមុន តែបំផ្លាញដោយអចេតនា
លោក Dirk Schulz-Makuch អ្នកវិទ្យាសាស្ត្រមកពីសាកលវិទ្យាល័យបច្ចេកទេសទីក្រុងប៊ែកឡាំង ប្រទេសអាល្លឺម៉ង់ បានអះអាងនៅលើគេហទំព័រ BigThink កាលពីថ្ងៃអាទិត្យ ២៧ ខែសីហាថា រដ្ឋបាលអាកាសចរណ៍ និងអវកាសសហរដ្ឋអាមេរិក (NASA) ប្រហែលជាបានរកឃើញជីវិតនៅលើភពអង្គារកាលពីជិត ៥០ ឆ្នាំមុន ប៉ុន្តែបំផ្លាញវាដោយអចេតនា។

អ្នកវិទ្យាសាស្ត្របានពិពណ៌នាថា ត្រលប់ទៅឆ្នាំ១៩៧៦, NASA បានបញ្ជូនយានអវកាសពីរគឺ Viking 1 និង Viking 2 ទៅចុះចតដោយជោគជ័យលើភពអង្គារនៅថ្ងៃទី ២០ ខែកក្កដា និងថ្ងៃទី ០៣ ខែកញ្ញា។ នៅឆ្នាំនោះ យានអវកាសទាំងពីរនេះបានប្រមូលសំណាកដី ដើម្បីរកមើលថាមានជីវិតនៅលើភពនេះឬអត់។ ដោយការវាស់ស្ទង់ការបញ្ចេញកាបូនឌីអុកស៊ីតវិទ្យុសកម្មចេញពីគំរូនៃដីដែលលាយជាមួយនឹងដំណោះស្រាយសារធាតុចិញ្ចឹម។
ក្នុងនោះផងដែរ សំណាកដែលប្រមូលបានត្រូវរកឃើញថា មានដាននៃក្លរីនសរីរាង្គ។ បង្ហាញថាអាចនៅរស់ ប៉ុន្តែនៅពេលនោះ ផ្អែកតាមការបកស្រាយថា វាត្រូវបំពុលដោយជីវិតនៅលើផែនដី។ ប៉ុន្តែបន្ទាប់ពីយានអវកាសចំនួន ៨ ផ្សេងទៀតត្រូវបានបញ្ជូន ដូចជាយានអវកាស Phoenix និងយាន Curiosity ដើម្បីរុករកផ្ទៃភពព្រះអង្គារ បានចាប់ផ្តើមហើយបញ្ជាក់ថា អ្វីដែលយានអវកាស Viking បានប្រមូលកាលពី ៤៧ ឆ្នាំមុនអាចជាជីវិត។
ទោះយ៉ាងណាក៏ដោយ ចំពោះសកម្មភាពដែលអ្នកវិទ្យាសាស្ត្រនេះជឿថា NASA បានបំផ្លាញទម្រង់ជីវិតបែបនេះដោយអចេតនា នោះគឺដោយសារតែអ្នកវិទ្យាសាស្ត្រនៅសម័យនោះមិនមានការយល់ដឹងច្រើនអំពីបរិស្ថាននៅលើភពអង្គារ ហើយសន្មតថាគ្មានទម្រង់ជីវិតណាមួយនៅរស់៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ព្រះចន្ទពេញវង់ពណ៌ខៀវ នឹងបង្ហាញខ្លួនល្ងាចស្អែក បើខកខានឆ្នាំ ២០៣៧ ទើបបានឃើញម្ដងទៀត
-
ព័ត៌មានជាតិ៦ ថ្ងៃ មុន
កូនប្រសារសម្ដេច ហេង សំរិន កំពុងកាន់តំណែងនៅរដ្ឋសភា រាជរដ្ឋាភិបាល និងជាអភិបាលខេត្ត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ មុន
ទំនាយ៦យ៉ាងរបស់លោកយាយ Baba Vanga ក្នុងឆ្នាំ២០២៤ ខ្លាំងជាង ២០២៣
-
ព័ត៌មានជាតិ៥ ថ្ងៃ មុន
៣០ ឆ្នាំចុងក្រោយ ឥស្សរជនចំនួន១៤រូប ទទួលបានគោរមងារជា “សម្ដេច”
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន
មេទ័ពអាមេរិក ថា សល់ពេល ៣០ ថ្ងៃទៀតប៉ុណ្ណោះ បើអ៊ុយក្រែន វាយរុស្ស៊ី មិនបែក នោះពិបាកហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ មុន
លោកឧកញ៉ា ចាន់ សុឃាំង បង្ហាញមូលហេតុបង្កឱ្យស្រូវប្រែប្រួលតម្លៃ
-
ព័ត៌មានជាតិ៥ ថ្ងៃ មុន
ថ្ងៃសៅរ៍នេះ ទូតបារាំង បើកឱកាសជាថ្មី ឱ្យសាធារណជនចូលទស្សនាឧទ្យានដ៏ស្រស់ស្អាតទំហំជិត៥ហិកតា
-
សន្តិសុខសង្គម២ ថ្ងៃ មុន
បងថ្លៃស្រីចាក់សម្លាប់ប្អូនស្រី និងកូនអាយុជាងមួយឆ្នាំប្លន់យកលុយជាង៤០លានរៀល
-
ព័ត៌មានជាតិ៤ ថ្ងៃ មុន
ទីបំផុត ស្រ្តីតែងខ្លួនជាប្រុសម្នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ក្រោយតាមរំខានយុវតីម្នាក់រាប់ឆ្នាំ