ព័ត៌មានអន្ដរជាតិ
ព្រះចន្ទពេញវង់ពណ៌ខៀវ នឹងបង្ហាញខ្លួននៅអាស៊ីល្ងាចស្អែក បើខកខានឆ្នាំ ២០៣៧ ទើបបានឃើញម្ដងទៀត
ព្រះចន្ទពេញវង់ពណ៌ខៀវ ឬ Blue Supermoon ដ៏កម្រ ហើយជិតផែនដីបំផុត នឹងបង្ហាញខ្លួននៅតំបន់អាស៊ីល្ងាចស្អែកតទៅ ខណៈមនុស្សអាចមើលឃើញដោយភ្នែកទទេ ចាប់ពីល្ងាចថ្ងៃទី៣១ ខែសីហា រហូតដល់ព្រឹកថ្ងៃទី១ ខែកញ្ញា ។

ព្រះចន្ទពេញវង់ដែលនៅជិតផែនដីបំផុតក្នុងឆ្នាំនេះ វាមានចម្ងាយប្រហែល ៣៥៧,៣៣៤ គីឡូម៉ែត្រពីផែនដី ហើយយប់នោះក៏ជាព្រះចន្ទពេញវង់ទីពីរនៃខែ ឬ Blue Moon ផងដែរ ។ នៅយប់បែបនេះ ព្រះចន្ទពេញវង់ហាក់ដូចជាធំជាងធម្មតា ។ បើប្រៀបធៀបទៅនឹងព្រះចន្ទពេញវង់ធម្មតា មានទំហំធំជាងប្រហែល ៧ ភាគរយ និងពន្លឺប្រហែល ១៥ ភាគរយ ។
ចំណែកឯពេលវេលាដែលកម្ពុជាយើងអាចមើលឃើញបាតុភូតព្រះចន្ទនេះ គឺចាប់ពីម៉ោង ៦ និង ៣៤ នាទីល្ងាចថ្ងៃទី៣១ ខែសីហា រហូតដល់ព្រលឹមថ្ងៃទី១ ខែកញ្ញា ហើយអាចមើលបានដោយភ្នែកទទេបាននៅទិសខាងកើត ហើយភពសៅរ៍ក៏លេចភ្លឺអមជាមួយព្រះចន្ទពណ៌ខៀវដែរ ។
បើយោងតាមទីភ្នាក់ងារអវកាសអាមេរិក NASA បញ្ជាក់ថា Supermoon កើតឡើងនៅពេលដែលព្រះចន្ទមូលពេញហើយកៀកនឹងចំណុចជិតបំផុតរបស់វាជាមួយផែនដី ។ ប៉ុន្តែវាកើតឡើង ៣ ទៅ ៤ ដងប៉ុណ្ណោះក្នុងមួយឆ្នាំ ប្រសិនបើក្នុងរយៈពេល ១ ខែមានព្រះចន្ទពេញវង់ចំនួន ២ កើតឡើង ហើយទីពីរនោះត្រូវបានគេហៅថាព្រះចន្ទពណ៌ខៀវ ។
យ៉ាងណាមិញ ព្រះចន្ទពណ៌ខៀវក្នុងសប្ដាហ៍នេះ នឹងក្លាយជាទស្សនីយភាពដ៏កម្រមិនគួរឲ្យជឿ។ យោងតាមតារាវិទូជនជាតិអ៊ីតាលីលោក Gianluca Masi ដែលជាស្ថាបនិកនៃគម្រោងតេឡេស្កុបនិយាយថា បើសិនយើងខកខាន មិនបានទស្សនានៅយប់នេះទេ ទាល់តែឆ្នាំ ២០៣៧ ទើបវាបង្ហាញខ្លួនម្ដងទៀត នោះមានន័យថា ១៤ ឆ្នាំក្រោយទើបមាន Supermoon កើតឡើង ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖យានអវកាស ឥណ្ឌា បង្កើតប្រវត្តិសាស្ត្រចុះចតយ៉ាងជោគជ័យលើឋានព្រះចន្ទ
-
ព័ត៌មានជាតិ៧ ថ្ងៃ មុន
កូនប្រសារសម្ដេច ហេង សំរិន កំពុងកាន់តំណែងនៅរដ្ឋសភា រាជរដ្ឋាភិបាល និងជាអភិបាលខេត្ត
-
ព័ត៌មានជាតិ៦ ថ្ងៃ មុន
៣០ ឆ្នាំចុងក្រោយ ឥស្សរជនចំនួន១៤រូប ទទួលបានគោរមងារជា “សម្ដេច”
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ មុន
ទំនាយ៦យ៉ាងរបស់លោកយាយ Baba Vanga ក្នុងឆ្នាំ២០២៤ ខ្លាំងជាង ២០២៣
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន
មេទ័ពអាមេរិក ថា សល់ពេល ៣០ ថ្ងៃទៀតប៉ុណ្ណោះ បើអ៊ុយក្រែន វាយរុស្ស៊ី មិនបែក នោះពិបាកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ មុន
លោកឧកញ៉ា ចាន់ សុឃាំង បង្ហាញមូលហេតុបង្កឱ្យស្រូវប្រែប្រួលតម្លៃ
-
ព័ត៌មានជាតិ៦ ថ្ងៃ មុន
ថ្ងៃសៅរ៍នេះ ទូតបារាំង បើកឱកាសជាថ្មី ឱ្យសាធារណជនចូលទស្សនាឧទ្យានដ៏ស្រស់ស្អាតទំហំជិត៥ហិកតា
-
សន្តិសុខសង្គម៣ ថ្ងៃ មុន
បងថ្លៃស្រីចាក់សម្លាប់ប្អូនស្រី និងកូនអាយុជាងមួយឆ្នាំប្លន់យកលុយជាង៤០លានរៀល
-
ព័ត៌មានជាតិ៥ ថ្ងៃ មុន
ទីបំផុត ស្រ្តីតែងខ្លួនជាប្រុសម្នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ក្រោយតាមរំខានយុវតីម្នាក់រាប់ឆ្នាំ