ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ប្រាប់ពីកិច្ចសហប្រតិបត្តិការជាមួយ កូរ៉េខាងជើង ថា មិនមែនប្រឆាំងប្រទេសណាមួយឡើយ
ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅកូរ៉េខាងជើង លោក Alexander Matsegora បាននិយាយកាលពីថ្ងៃអាទិត្យថា កិច្ចសហប្រតិបត្តិការរវាងរុស្ស៊ី និងកូរ៉េខាងជើង មិនមែនសំដៅប្រឆាំងនឹងប្រទេសណាមួយនោះទេ ពោលប្រទេសទាំងពីរមានរបៀបវារៈវិជ្ជមានរៀងៗខ្លួន ។
លោក Matsegora បានប្រាប់កម្មវិធី Soloviev Live ថា “យើងមិនសហការគ្នាដើម្បីប្រឆាំងនឹងនរណាម្នាក់ជាមួយកូរ៉េខាងជើងនោះទេ ដោយសារតែយើងមានរបៀបវារៈវិជ្ជមាន ។ កិច្ចសហការគ្នារបស់យើងគឺសំដៅទៅដល់ការដោះស្រាយបញ្ហាជាក់លាក់ លើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាជន ជាពិសេសការពង្រឹងភាពជាដៃគូក្នុងវិស័យផ្សេងៗ” ។
លោកឯកអគ្គរដ្ឋទូតបានកត់សម្គាល់ថា គោលបំណងសំខាន់របស់រុស្ស៊ី និងកូរ៉េខាងជើងគឺដើម្បី “រក្សាសន្តិភាព និងស្ថិរភាពក្នុងតំបន់ និងលើពិភពលោក” ។ លើសពីនេះ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ក៏បានលើកឡើងពីបញ្ហាកិច្ចសហប្រតិបត្តិការលើវិស័យវារីអគ្គីសនី ក្នុងអំឡុងដំណើរទស្សនកិច្ចរបស់លោកទៅកាន់ប្រទេសរុស្ស៊ីផងដែរ ។
លោក Matsegora បាននិយាយថា “យើងបានជជែក និងពិភាក្សាគ្នាអំពីបញ្ហាទាំងនោះនៅលើរថភ្លើង ។ យើងបានរៀបចំផែនការសម្រាប់ពេលអនាគត ជាពិសេសគឺបញ្ហាទាក់ទងនឹងកិច្ចសហប្រតិបត្តិការរបស់យើងក្នុងវិស័យវារីអគ្គីសនី” ។
គួរបញ្ជាក់ថា លោក គីម ជុងអ៊ុន បានបញ្ចប់ដំណើរទស្សនកិច្ចរយៈពេល ៦ ថ្ងៃនៅប្រទេសរុស្ស៊ី ខណៈការអញ្ជើញមកកាន់ប្រទេសកូរ៉េខាងជើងវិញកាលពីថ្ងៃអាទិត្យ លោក គីម ទទួលបានកាដូជាយន្តហោះដ្រូនបំផ្ទុះអត្តឃាតចំនួន ៥ គ្រឿង យន្តហោះដ្រូនស៊ើបការណ៍ “Geran-25” មួយគ្រឿង អាវការពារគ្រាប់កាំភ្លើង ក៏ដូចជាកាំភ្លើងវែងមួយដើមផងដែរ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik

-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សពកងទ័ពមួកខៀវកម្ពុជាទាំង២រូប មកដល់មាតុភូមិកំណើតវិញហើយនៅល្ងាចថ្ងៃទី២៦ ខែឧសភា នេះ
-
នយោបាយ២ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ២ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
មន្ទីរធម្មការនិងសាសនា ចុះធើ្វកិច្ចសន្យាបុគ្គល២នាក់ តាំងខ្លួនជាអ្នកស្នងបារមី
-
សន្តិសុខសង្គម៤ ថ្ងៃ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់