ព័ត៌មានអន្ដរជាតិ
ទឹកជំនន់នៅឥណ្ឌា សម្លាប់មនុស្ស ១៤នាក់ និងបាត់ខ្លួនជាង ១០០នាក់
មនុស្សយ៉ាងហោចណាស់ ១៤នាក់បានស្លាប់ និង ១០២នាក់កំពុងបាត់ខ្លួន បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងបណ្តាលឱ្យបឹងទឹកកកហិម៉ាឡៃនៅភាគឦសានប្រទេសឥណ្ឌាបានបំបាក់ច្រាំងទន្លេ ខណៈក្រុមអ្នកជួយសង្គ្រោះកំពុងត្រូវបានរារាំងដោយស្ពានដែលទឹកជន់លិច និងទន្លេដែលហូរលឿនខ្លាំង។

បើតាមការបញ្ជាក់ពីអាជ្ញាធរមូលដ្ឋានបានឱ្យដឹងថា បឹង Lhonak ក្នុងរដ្ឋ Sikkim បានបាក់ច្រាំង កាលពីថ្ងៃពុធ បណ្តាលឱ្យមានទឹកជំនន់ដ៏ធំ និងឱ្យប៉ះពាល់ដល់អាយុជីវិតមនុស្ស ២២,០០០នាក់។

អ្នកនាំពាក្យក្រសួងការពារជាតិបាននិយាយថា “ប្រតិបត្តិការស្វែងរកកំពុងត្រូវបានអនុវត្តក្រោមមេឃធ្លាក់ភ្លៀងឥតឈប់ឈរ ហើយទឹកដែលហូរយ៉ាងលឿននៅក្នុងទន្លេ Teesta បណ្ដាលឱ្យផ្លូវថ្នល់ និងស្ពានត្រូវទឹកជំនន់នាំទៅជាមួយ” ។
គិតត្រឹមព្រឹកថ្ងៃព្រហស្បតិ៍នេះ ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយរបស់រដ្ឋបាននិយាយថា មនុស្ស ២៦នាក់បានរងរបួស និង ១០២នាក់កំពុងបាត់ខ្លួន ក្នុងនោះ ២២នាក់ជាបុគ្គលិកយោធា។ មិនតែប៉ុណ្ណោះស្ពានចំនួន ១១កន្លែងត្រូវបានទឹកជន់លិច មិនអាចឆ្លងកាត់បានឡើយ។ រីឯប្រជាជនរស់នៅក្នុងទីក្រុងកំពុងខ្វះខាតឥន្ទនៈ និងស្បៀង៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Reuters
ចុចអាន៖ បាត់ខ្លួនទាហាន ២៣នាក់ ដោយសារភ្លៀងធ្លាក់ខ្លាំង នៅឥណ្ឌា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
ព័ត៌មានជាតិ២ ថ្ងៃ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


