ព័ត៌មានអន្ដរជាតិ
បង្ហាញមុខ “ឆ្មាជីវិត៩” ដែលជាមេក្រុមហាម៉ាស់ បញ្ជាឲ្យបើកការវាយប្រហារលើ អ៊ីស្រាអែល
មេបញ្ជាការក្រុមហាម៉ាស់ឈ្មោះ Mohammed Deif ដែលនៅប៉ាឡេស្ទីនមានងារថាជា “ឆ្មាជីវិតប្រាំបួន” គឺត្រូវបានគេដឹងថា ជាបុគ្គលបញ្ជាឲ្យបើកការវាយប្រហាររ៉ុកកែតស្រោចដូចទឹកភ្លៀង លើប្រទេសអ៊ីស្រាអែល។

ការវាយប្រហារនោះ បង្កឲ្យភាគីអ៊ីស្រាអែល បើកការវាយប្រហារសងសឹក ជាលទ្ធផលបណ្តាលឲ្យមនុស្សស្លាប់ទាំងសងខាង ជាង១០០០នាក់។
តើ Mohammed Deif ជានរណា?
កើតនៅតំបន់ Khan Younis នៃជ្រោយហ្គាហ្សា ក្នុងទសវត្សរ៍ឆ្នាំ១៩៥០, លោក Dief បានធំធាត់នៅក្នុងគ្រួសារជនភៀសខ្លួនប៉ាឡេស្ទីន។ គាត់សិក្សានៅសកលវិទ្យាល័យឥស្លាមហ្គាហ្សា ហើយបញ្ចប់ការសិក្សាផ្នែកវិទ្យាសាស្ត្រនៅឆ្នាំ១៩៨៨។
ក្នុងអំឡុងពេលរៀនមហាវិទ្យាល័យ, Deif គឺជាសមាជិកសកម្មនៃក្រុមភាតរភាពមូស្លីម ដែលដឹកនាំដោយស្ថាបនិកសាកលវិទ្យាល័យឥស្លាមលោក Sheikh Ahmed Yassin។

នៅឆ្នាំ១៩៨៧ Deif បានចូលរួមជាមួយក្រុម ហាម៉ាស់ ហើយបានចូលរួមក្នុងការបះបោរ Intifada លើកដំបូង។ គាត់ត្រូវបានអ៊ីស្រាអែលចាប់ខ្លួន ប៉ុន្តែដោះលែងវិញបន្ទាប់ពីជាប់គុក១៦ខែ។ ក្នុងអំឡុងទសវត្សរ៍ឆ្នាំ១៩៩០ លោក Deif បានរៀបចំការវាយប្រហារជាច្រើនលើក ហើយមិនយូរប៉ុន្មាន គាត់ក៏បានឡើងឋានៈនៅក្នុងក្រុម។
នៅឆ្នាំ២០០២ ក្នុងអំឡុងពេលនៃការបះបោរ Intifada លើកទីពីរ គាត់ត្រូវបានតែងតាំងជាប្រធានកងពលតូច Qassam ដែលជាសម្ព័ន្ធយោធារបស់ក្រុមហាម៉ាស់ ហើយមិនយូរប៉ុន្មាន ក្រុមហាម៉ាស់ បានចាប់ផ្តើមធ្វើការបំផ្ទុះគ្រាប់បែកអត្តឃាតនៅក្នុងទឹកដីអ៊ីស្រាអែល។
អ៊ីស្រាអែលនិយាយថា Deif ស្ថិតក្នុងចំណោមមនុស្សដែលពួកគេតាមចាប់ខ្លួនបំផុត ហើយជាអ្នកទទួលខុសត្រូវដោយផ្ទាល់ចំពោះ ការស្លាប់របស់ពលរដ្ឋជាច្រើននាក់។ មិនយូរប៉ុន្មាន សហរដ្ឋអាមេរិក ក៏បានចាត់គាត់ថាជាភេរវករ។

យោធាអ៊ីស្រាអែល បានប្រកាសជាផ្លូវការថា ពួកគេបានព្យាយាមសម្លាប់ Deif យ៉ាងហោចណាស់ពីរដង។ នៅឆ្នាំ២០០២ ក្នុងការវាយប្រហារមួយរបស់អ៊ីស្រាអែល Deif បានត្រូវរបួសរហូតដល់ពិការភ្នែកម្ខាង។
នៅខែសីហា២០១៤ អ៊ីស្រាអែលក៏បានធ្វើការវាយប្រហារតាមអាកាសសំដៅលើគាត់ផងដែរ ។ យោងតាមរបាយការណ៍របស់សារព័ត៌មាន The Hindu បានឲ្យដឹងថា ប្រពន្ធរបស់ Deif និងកូនពីរនាក់ត្រូវបានសម្លាប់ ប៉ុន្តែគាត់បានរត់គេចខ្លួនផុត។
នៅឆ្នាំ២០១៤ ក្នុងសមរភូមិជាមួយក្រុមហាម៉ាស់, Deif បានចេញសារជាសំឡេងមួយ ដោយនៅពេលនោះគាត់និយាយថា “អង្គភាព Zionist នឹងមិនស្គាល់សន្តិសុខទេ លុះត្រាតែប្រជាជនប៉ាឡេស្ទីនរស់នៅដោយសន្តិភាព” ហើយពាក្យទាំងនេះក៏បានក្លាយជាមនោគមវិជ្ជាស្នូលរបស់ក្រុមហាម៉ាស់ ចាប់តាំងពីពេលនោះមក៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Business-Standard
ចុចអាន៖ អ៊ីស្រាអែល រកឃើញសាកសពសកម្មប្រយុទ្ធហាម៉ាស់ ១៥០០នាក់នៅក្នុងទឹកដី របស់ខ្លួន
-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


