ព័ត៌មានអន្ដរជាតិ
ថៃ បន្ថែមទិដ្ឋាការស្នាក់នៅឥតគិតថ្លៃដល់ទេសចរ រុស្ស៊ី រហូត ៩០ ថ្ងៃ
ប្រទេសថៃបានបន្ថែមរយៈពេលស្នាក់នៅដល់ទេសចរជនជាតិរុស្ស៊ីពី ៣០ ថ្ងៃរហូតដល់ ៩០ ថ្ងៃដោយមិនចាំបាច់មានទិដ្ឋាការ ចាប់ផ្តើមពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣ ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ ។

នាយករដ្ឋមន្ត្រីថៃលោក សេដ្ឋា ថាវីស៊ីន បាននិយាយថា គោលនយោបាយនេះបង្កើតឡើងគឺដើម្បីទទួលភ្ញៀវទេសចររុស្ស៊ីដែលមកលេងប្រទេសថៃ ក្នុងអំឡុងពេលរុស្ស៊ីជួបរដូវរងា ដែលនឹងរំកិលចូលមកចន្លោះពីខែធ្នូដល់ខែមីនា ។
ស្របពេលជាមួយគ្នានេះ ការលើកលែងទិដ្ឋាការលើទេសចររុស្ស៊ីក៏កើតមានឡើង ដោយសារតែរុស្ស៊ីគឺជាទីផ្សារទេសចរណ៍ដ៏ធំបំផុតមួយរបស់ប្រទេសថៃ រួមជាមួយនឹងប្រទេសម៉ាឡេស៊ី ចិន កូរ៉េខាងត្បូង និងឥណ្ឌាជាដើម ។

យោងតាមទិន្នន័យពីក្រសួងទេសចរណ៍ និងកីឡាថៃបានឲ្យដឹងថា មានជនជាតិរុស្សីជាង ៩១ ម៉ឺននាក់បានទៅលេងប្រទេសថៃរួចហើយនៅឆ្នាំនេះ ធៀបនឹងគោលដៅពេញមួយឆ្នាំដែលមានចំនួន ១ លាននាក់ ។
គួរបញ្ជាក់ថា គោលនយោបាយលើកលែងទិដ្ឋាការនេះ ថៃក៏បានអនុវត្តដូចគ្នាសម្រាប់ជនជាតិចិន និងកាហ្សាក់ស្ថានដែលមានរយៈពេល ៣០ ថ្ងៃ ខណៈរយៈពេល ៩ ខែកន្លងមកនេះ ថ្ងៃទទួលបានទេសចរបរទេសក្នុងចំនួនជាង ២០ លាននាក់រួចទៅហើយ ៕
ប្រែសម្រួល៖ នាង រតនៈ
ប្រភព៖ The Nation
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


