Connect with us

ព័ត៌មានអន្ដរជាតិ

ទេសចរចិន បាត់ទំនុកចិត្តលើប្រទេសថៃ ក្រោយហេតុការណ៍បាញ់ប្រហារនៅ ផ្សារទំនើប

បានផុស

នៅ

ម្ចាស់សណ្ឋាគារ និងសហគ្រិនទេសចរណ៍នៅឈៀងម៉ៃ កំពុងអំពាវនាវឲ្យរដ្ឋាភិបាលពង្រឹងវិធានការគ្រប់គ្រងកាំភ្លើង ដើម្បីធានាសុវត្ថិភាពសម្រាប់វិស័យទេសចរណ៍ បន្ទាប់ពីឧប្បត្តិហេតុបាញ់ប្រហារនៅផ្សារទំនើប Siam Paragon កាលពីថ្ងៃទី៣ខែតុលា បានធ្វើឲ្យប៉ះពាល់ដល់ទំនុកចិត្តរបស់ទេសចរចិននៅក្នុងប្រទេសថៃ។

(រូបថត៖ AFP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទេសចរចិនប្រហែល៦០០០០ នាក់ បានលុបចោលការធ្វើដំណើររបស់ពួកគេទៅកាន់ប្រទេសថៃបន្ទាប់ពីហេតុការណ៍នៅកណ្តាលទីក្រុងបាងកក ដែលបានសម្លាប់មនុស្សចំនួន៣នាក់ ក្នុងនោះមានអ្នកទេសចរចិនម្នាក់ និង៤នាក់ទៀតរងរបួស។

ទិន្នន័យអាកាសយានដ្ឋាននៃប្រទេសថៃ បានបង្ហាញថា ចំនួនអ្នកមកដល់ពីប្រទេសចិន បានធ្លាក់ចុះ ៩.២% ពោលគឺពី ៦៥០០០០ មកនៅ ៥៩០ ០០០នាក់បន្ទាប់ពីឧប្បត្តិហេតុនោះ។

ចិន គឺជាទីផ្សារទេសចរណ៍ក្រៅប្រទេសដ៏ធំបំផុតរបស់ថៃ មុនពេលជំងឺរាតត្បាតកូវីដ១៩ ដោយមានជនជាតិចិនប្រហែល១១លាននាក់បានមកដល់ប្រទេសនេះ ក្នុងឆ្នាំ២០១៩។

(រូបថត៖ Bangkok Post)

ទោះជាយ៉ាងណាក៏ដោយ អាជ្ញាធរទេសចរណ៍ថៃរំពឹងថា ចំនួនតិចជាងពាក់កណ្តាលនោះ ឬប្រហែល៥លាននាក់ នឹងមកទស្សនាប្រទេសនៅឆ្នាំនេះ។

ឈៀងម៉ៃ ជាកន្លែងស្វាគមន៍ភ្ញៀវទេសចរចិនច្រើនជាងគេ ដូច្នេះហើយក្រុមហ៊ុនអាកាសចរណ៍ចិនចំនួនប្រាំបានបើកជើងហោះហើរទៅកាន់ខេត្តនេះក្នុងនោះមានដូចជាជាក្រុមហ៊ុនអាកាសចរណ៍ Juneyao, Spring Airlines, China Eastern Airlines, Sichuan Airlines និង Air China៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Bangkok Post

ចុចអាន៖ ទេសចរ កម្ពុជា សម្រុកទៅលេងនៅ វៀតណាម ខណៈម្នាក់ៗចំណាយ ៨០០ ទៅ ៩០០ ដុល្លារ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម