ព័ត៌មានអន្ដរជាតិ
កូរ៉េខាងជើងបិទស្ថានទូតជាច្រើននៅជុំវិញពិភពលោក ទំនងមកពីចុះខ្សោយសេដ្ឋកិច្ច
យោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយ និងអ្នកវិភាគបានឱ្យដឹងថា ប្រទេសកូរ៉េខាងជើងបានត្រៀមខ្លួនបិទស្ថានទូតជាច្រើនរួមទាំងនៅក្នុងប្រទេសអេស្ប៉ាញ ហុងកុង និងប្រទេសជាច្រើននៅក្នុងទ្វីបអាហ្រ្វិក។

ក្រសួងបង្រួបបង្រួមកូរ៉េខាងត្បូង (SKUM) បាននិយាយកាលពីថ្ងៃអង្គារថា ការបិទបេសកកម្មការទូតរបស់កូរ៉េខាងជើងនាពេលថ្មីៗនេះ គឺជាសញ្ញាមួយបង្ហាញថា ប្រទេសឯកោមួយនេះកំពុងតស៊ូដើម្បីរកប្រាក់នៅក្រៅប្រទេស ដោយសារតែទណ្ឌកម្មអន្តរជាតិ។
ដោយឡែកកាលពីថ្ងៃចន្ទ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បាននិយាយថា ឯកអគ្គរដ្ឋទូតរបស់ប្រទេសខ្លួនបានលើកដៃលាទៅកាន់មេដឹកនាំអង់ហ្គោឡា និងអ៊ុយហ្គាន់ដាកាលពីសប្តាហ៍មុន ស្របពេលដែលប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកនៅក្នុងប្រទេសអាហ្វ្រិកទាំងពីរបានរាយការណ៍ពីការបិទស្ថានទូតកូរ៉េខាងជើងផងដែរ។

ទាំងអង់ហ្គោឡា និងអ៊ុយហ្គាន់ដាបានពង្រឹងទំនាក់ទំនងមិត្តភាពជាមួយកូរ៉េខាងជើងតាំងពីទសវត្សរ៍ឆ្នាំ ១៩៧០ ដោយរក្សាកិច្ចសហប្រតិបត្តិការយោធា និងផ្តល់ប្រភពរូបិយប័ណ្ណបរទេសដ៏កម្រ ដូចជាគម្រោងសាងសង់រូបចម្លាក់ជាដើម។
ចំពោះការបិទស្ថានទូតលើកនេះ កំពុងតែបង្ហាញថា កូរ៉េខាងជើងមានបញ្ហារង្គោះរង្គើគោលនយោបាយការបរទេសដ៏ធំ ដោយអាចបង្កការប៉ះពាល់ចំពោះការចូលរួមការទូត ការងារមនុស្សធម៌ ក៏ដូចជាសមត្ថភាពក្នុងការបង្កើតប្រាក់ចំណូលផងដែរ។
នៅក្នុងរបាយការណ៍មួយកាលពីថ្ងៃពុធបានឱ្យដឹងថា បេសកកម្មជាង ១០ អាចនឹងត្រូវបិទ ដែលទំនងជាដោយសារតែទណ្ឌកម្មអន្តរជាតិ និងការចុះខ្សោយសេដ្ឋកិច្ចរបស់កូរ៉េខាងជើង។ យោងតាមក្រសួងបានឱ្យដឹងថា ប្រទេសកូរ៉េខាងជើងមានទំនាក់ទំនងផ្លូវការជាមួយប្រទេសចំនួន ១៥៩ នៅទូទាំងពិភពលោក ប៉ុន្តែមានបេសកកម្មការទូតតែ ៥៣ ប្រទេសប៉ុណ្ណោះ។
ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់របស់កូរ៉េខាងត្បូងបានរាយការណ៍ថា ប្រទេសកូរ៉េខាងជើងក៏នឹងបិទស្ថានទូតរបស់ខ្លួននៅក្នុងប្រទេសអេស្ប៉ាញផងដែរ។ ជាមួយគ្នានេះ អេស្ប៉ាញ បានបញ្ជាក់ថា ស្ថានទូតកូរ៉េខាងជើងបានប្រកាសបិទតាំងពីថ្ងៃទី ២៦ ខែតុលា មកម្ល៉េះ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Reuters
ចុចអាន៖ កំហឹង និងសម្អប់លើជនជាតិជីហ្វកើនឡើងទូទាំងពិភពលោក ក្រោយអ៊ីស្រាអែលវាយប្រហារតំបន់ហ្គាហ្សា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


