ព័ត៌មានអន្ដរជាតិ
កំហឹង និងសម្អប់លើជនជាតិជីហ្វកើនឡើងទូទាំងពិភពលោក ក្រោយអ៊ីស្រាអែលវាយប្រហារតំបន់ហ្គាហ្សា
កំហឹងខឹងសម្បារ និងក្ដីស្អប់លើជនជាតិជីហ្វ (យូដា) កំពុងកើនឡើងពាសពេញពិភពលោក បន្ទាប់ពីប្រទេសអ៊ីស្រាអែលបើកការវាយប្រហារលើតំបន់ហ្គាហ្សាស្ទ្រីបបណ្ដាលឱ្យជនស៊ីវិលរាប់ពាន់នាក់ត្រូវបានស្លាប់ និងរាប់សិបនាក់ទៀតបានរងរបួស។

បុរសម្នាក់នៅទីក្រុងឡូសអេនជឺឡេស បានស្រែកប្រកាសឱ្យគេរួមគ្នាសម្លាប់ជនជាតិយូដា ក្រោយបុរសជនជាតិយូដាប៉ុនប៉ងលួចចូលផ្ទះរបស់គ្រួសារមួយ។ ចំណែកនៅទីក្រុងឡុងដ៍ឯណោះ ក្មេងស្រីជនជាតិយូដាម្នាក់ ត្រូវគេបណ្ដេញចេញពីសួនកុមារ ដោយតិះដៀលកុមារីរូបនោះថានាងជាជនជាតិយូដាដែលមានក្លិនស្អុយ។ ដោយឡែកនៅក្នុងប្រទេសចិន ការបង្ហោះដែលប្រដូចជនជាតិយូដាទៅនឹងប៉ារ៉ាស៊ីត បិសាចជញ្ជក់ឈាម ឬពស់ បានរីកសាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម និងបានទាក់ទាញការចុច Like រាប់ពាន់នាក់។

មិនតែប៉ុណ្ណោះ សាលារៀន ៣កន្លែងនៅទីក្រុងឡុងដ៏ ត្រូវបានផ្អាក ដោយសារមានអ្នកគ្រប់គ្រងជាជនជាតិជីហ្វ។

រឹតតែចម្រូងចម្រាស់ថែមទៀតនោះ ការប្រឆាំងនឹងសាសនា ការបំពានពាក្យសម្ដី ការប្រមាថតាមអ៊ីនធឺរណិត ឬការគម្រាមកំហែងតាមរយៈផ្ទាំងគំនូរ និងការបង្ខូចទ្រព្យសម្បត្តិរបស់ជនជាតិយូដា អាជីវកម្ម និងគេហទំព័រផ្សេងៗ កំពុងរីកសុះសាយទូទាំងពិភពលោកផងដែរ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Reuters
ចុចអាន៖ ទីបំផុត ភាគីមួយទៀត ចូលរួមជាផ្លូវការក្នុងសង្គ្រាម អ៊ីស្រាអែល-ហាម៉ាស់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


