ព័ត៌មានអន្ដរជាតិ
យន្តហោះចម្បាំងនិងបាឡុងចិន ហោះកាត់ច្រកសមុទ្រតៃវ៉ាន់ មួយខែមុនការបោះឆ្នោត
តៃវ៉ាន់និយាយនៅថ្ងៃសុក្រទី៨ខែធ្នូថា យន្តហោះចម្បាំងរបស់ចិនចំនួន១២គ្រឿង និងបាឡុងអាកាសធាតុ បានឆ្លងកាត់ខ្សែបន្ទាត់កណ្តាលដ៏រសើបរបស់ច្រកសមុទ្រតៃវ៉ាន់ ដែលនេះជាការបង្កើនភាពតានតឹងថ្មីទៀត, មួយខែមុនការបោះឆ្នោតប្រធានាធិបតីរបស់កោះនេះ។

រយៈពេលបួនឆ្នាំចុងក្រោយ កោះតៃវ៉ាន់ ដែលចិនអះអាងថាជាទឹកដីរបស់ខ្លួន តែងតែត្អូញត្អែរអំពីការល្បាតនិងសមយុទ្ធយោធារបស់ចិន ជាទៀងទាត់នៅជិតខ្លួន។
នៅថ្ងៃទី១៣ខែមករា តៃវ៉ាន់នឹងរៀបចំការបោះឆ្នោតជ្រើសរើសប្រធានាធិបតីនិងសភា ហើយបេក្ខជននីមួយៗ បានចាប់ផ្តើមយុទ្ធនាការឃោសនា ដោយដាក់ចេញគោលនយោបាយអំពីរបៀបដែលរដ្ឋាភិបាលបន្ទាប់ នឹងត្រូវដោះស្រាយបញ្ហាជម្លោះក៏ដូចជាទំនាក់ទំនងជាមួយចិន។
ក្រសួងការពារជាតិតៃវ៉ាន់បានផ្តល់ព័ត៌មានលម្អិតអំពីបេសកកម្មរបស់ចិន ដោយនិយាយថា យន្តហោះចម្បាំងចំនួន១២គ្រឿង បានឆ្លងកាត់ខ្សែបន្ទាត់កណ្តាល ដែលធ្លាប់បម្រើជារបាំងមិនផ្លូវការពុះចែកភាគីទាំងពីរ ប៉ុន្តែយន្តហោះចិនតែងតែហោះហើរកាត់ទីនោះ។

លើសពីនេះ ក្រសួងនិយាយថា ខ្លួនក៏បានឃើញបាឡុងចិនមួយនៅចម្ងាយ១៨៧គីឡូម៉ែត្រភាគនិរតីនៃទីក្រុង Keelung ដែលធ្វើដំណើរទៅទិសខាងកើត ឆ្លងកាត់ច្រកសមុទ្រផងដែរ។
តាមការបញ្ជាក់ពី រដ្ឋមន្ត្រីការពារជាតិតៃវ៉ាន់ លោក Chiu Kuo-cheng, ដំបូងគេសន្និដ្ឋានថា នោះគឺប្រហែលជាបាឡុងអាកាសធាតុ ប៉ុន្តែក្រសួង មានកាតព្វកិច្ចរាយការណ៍រឿងនេះជាសាធារណៈ ដើម្បីកុំឲ្យមានការភ័យខ្លាច។
ទោះបីជាយ៉ាងណាក៏ដោយ ក្រសួងការពារជាតិចិន មិនបានឆ្លើយតបនឹងសំណើសុំការអត្ថាធិប្បាយភ្លាមៗទេ។

តៃវ៉ាន់ មានការប្រុងប្រយ័ត្នខ្ពស់ចំពោះសកម្មភាពរបស់ចិន ទាំងផ្នែកយោធានិងនយោបាយ នៅមុនការបោះឆ្នោតរបស់ខ្លួន ជាពិសេសសម្រាប់អ្វីដែលទីក្រុងតៃប៉ិ ចាត់ទុកថាជាកិច្ចខិតខំប្រឹងប្រែងរបស់ទីក្រុងប៉េកាំង ក្នុងការជ្រៀតជ្រែកការបោះឆ្នោតដើម្បីជួយបេក្ខជនគាំទ្រខ្លួន ឲ្យទទួលបានជ័យជម្នះ។
អនុប្រធានាធិបតី Lai Ching-te និងដៃគូ Hsiao Bi-khim មកពីគណបក្សចម្រើនប្រជាធិបតេយ្យដែលកំពុងកាន់អំណាច គឺកំពុងនាំមុខក្នុងការស្ទង់មតិ។ អ្នកទាំងពីរនេះ ត្រូវបានចិនចាត់ទុកថាជាក្រុមបំបែកខ្លួន ហើយបានច្រានចោលសំណើចរចារបស់លោក Lai ម្តងហើយម្តងទៀត៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ តៃវ៉ាន់ បង្កើតកងកម្លាំងពិសេស សិក្សាសង្រ្គាម អ៊ីស្រាអែល-ប៉ាឡេស្ទីន

-
សន្តិសុខសង្គម៣ ថ្ងៃ ago
ស្គាល់អត្តសញ្ញាណអ្នកបើកបររថយន្តបង្កគ្រោះថ្នាក់ស្លាប់មនុស្ស ៤ នាក់ នៅស្រុកស្នួល
-
ព័ត៌មានជាតិ១ ថ្ងៃ ago
មណ្ឌលគិរី! ជន្លង់ម្រេចរបស់កសិករ ត្រូវបានសមត្ថកិច្ចរឹបអូសដោយពុំមានមូលហេតុ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
បន្ថែមពីថវិកា៧០លានរៀល កុមារី ស៊ុន ស្រីតី ទទួលបានផ្ទះ ដីទំហំជាងកន្លះហិកតា ដែលដាំស្វាយរួចរាល់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ថៃបិទច្រកអានសេះ ដោយមិនជូនដំណឹងប្រាប់មុន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
បាតុករថៃចេញតវ៉ា ខណៈគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃជួបប្រជុំនៅបាងកក
-
ព័ត៌មានជាតិ២ ថ្ងៃ ago
សមត្ថកិច្ចចាត់ទុកការចែកចាយលុយបង្កប់សារប្រឆាំងរដ្ឋជាសកម្មភាពបដិវត្តន៍ព័ណ៌ និងកំពុងចាត់វិធានការ
-
នយោបាយ៣ ថ្ងៃ ago
សម្តេចធិបតី ហួសចិត្តដែលលោកស្រី មួរ សុខហួរ និងបក្ខពួកទៅសុំអឺរ៉ុបដាក់ទណ្ឌកម្ម ខណៈកម្ពុជាកំពុងប្រឈមការដំឡើងពន្ធពីអាមេរិក
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង ago
រុស្ស៊ីព្រមានអ៊ុយក្រែន បើហ៊ានវាយប្រហារថ្ងៃ៩ឧសភា ក្រុងកៀវទំនងមិនអាចរស់ដល់ថ្ងៃ១០ឧសភាទេ