ព័ត៌មានអន្ដរជាតិ
អាមេរិក អនុម័តលក់អាវុធនិងឧបករណ៍តម្លៃ ៣០០លានដុល្លារ ឲ្យ តៃវ៉ាន់
តាមការបញ្ជាក់ពីមន្ទីរបញ្ចកោណកាលពីថ្ងៃសុក្រទី១៥ខែធ្នូ ក្រសួងការបរទេសសហរដ្ឋអាមេរិក បានអនុម័តការលក់អាវុធនិងឧបករណ៍នានាសរុបតម្លៃ ៣០០លានដុល្លារដើម្បីជួយពង្រឹងប្រព័ន្ធព័ត៌មានយុទ្ធសាស្ត្ររបស់តៃវ៉ាន់ ហើយវាក្លាយជាការលក់ចុងក្រោយបំផុត ដែលសហរដ្ឋអាមេរិក អនុម័តសម្រាប់ការពារកោះនេះ។

ទីភ្នាក់ងារកិច្ចសហប្រតិបត្តិការសន្តិសុខការពារជាតិរបស់មន្ទីរបញ្ចកោណ បាននិយាយថា ការលក់នេះគឺសម្រាប់ការគាំទ្រវដ្តជីវិតជាបន្ត ដើម្បីរក្សាសមត្ថភាពបញ្ជាការ ការគ្រប់គ្រង ទំនាក់ទំនង និងយុទ្ធសាស្រ្តរបស់តៃវ៉ាន់។
រដ្ឋាភិបាលអាមេរិក បានជូនដំណឹងនេះដល់សភា ហើយការលក់ក៏កើតឡើងផងដែរ ចំពេលចិន បង្កើនវត្តមានយោធា នៅជុំវិញកោះតៃវ៉ាន់។
ទន្ទឹមនោះ ការិយាល័យប្រធានាធិបតីតៃវ៉ាន់និយាយថា កិច្ចព្រមព្រៀងលក់អាវុធលើកទី១២ដោយរដ្ឋបាលរបស់ប្រធានាធិបតី ចូ បៃដិន ដល់ទីក្រុងតៃប៉ិ គឺបង្ហាញពីសារៈសំខាន់ ដែលរដ្ឋាភិបាលសហរដ្ឋអាមេរិក យកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះតម្រូវការការពាររបស់កោះនេះ។

តៃវ៉ាន់ បានត្អូញត្អែរអំពីសកម្មភាពយោធាចិនម្តងហើយម្តងទៀតនៅជិតកោះនេះ ក្នុងរយៈពេល៤ឆ្នាំកន្លងមក ខណៈទីក្រុងប៉េកាំង ព្យាយាមអះអាងការទាមទារអធិបតេយ្យរបស់ខ្លួន។
ក្រសួងការពារជាតិតៃវ៉ាន់ បាននិយាយនៅព្រឹកថ្ងៃសៅរ៍ថា ក្នុងរយៈពេល២៤ម៉ោងមុន ខ្លួនបានរកឃើញយន្តហោះយោធាចិនចំនួន៩គ្រឿង ឆ្លងកាត់ខ្សែបន្ទាត់កណ្តាលដ៏រសើបនៃច្រកសមុទ្រតៃវ៉ាន់។
ខ្សែបន្ទាត់នេះ ធ្លាប់ដើរតួជារបាំងមិនផ្លូវការរវាងកងទ័ពទាំងពីរ ប៉ុន្តែពេលនេះ កងទ័ពអាកាសចិនបានបញ្ជូនយន្តហោះរបស់ខ្លួនឆ្លងកាត់វាជាប្រចាំ ទោះបីជាពួកគេមិនបានហោះហើរចូលទៅក្នុងដែនអាកាសរបស់តៃវ៉ាន់ក៏ដោយ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ TRT
ចុចអាន៖ អាមេរិក សម្រេចផ្ដល់កញ្ចប់ជំនួយយោធា ៨០ លានដុល្លារដល់ តៃវ៉ាន់
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


