Connect with us

ព័ត៌មានអន្ដរជាតិ

ឆ្នាំថ្មី ថៃ កាត់បន្ថយពន្ធលើស្រា និងក្លឹបរាត្រីដើម្បីទាញទេសចរឲ្យគ្រប់គោល​ដៅ

បានផុស

នៅ

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន VN Express បានឲ្យដឹងថា គណៈរដ្ឋមន្ត្រីរបស់ប្រទេសថៃបានអនុម័តការកាត់បន្ថយពន្ធលើភេសជ្ជៈមានជាតិអាល់កុល និងកន្លែងកម្សាន្ត ដើម្បីជំរុញភ្ញៀវទេសចរឲ្យកាន់តែមកលេងកន្សាន្តច្រើនឡើងៗ ។

លោក Chai Wacharonke

អ្នកនាំពាក្យរដ្ឋាភិបាលថៃលោក Chai Wacharonke បានប្រាប់អ្នកសារព័ត៌មានថា ពន្ធលើស្រានឹងត្រូវកាត់បន្ថយពី ១០ ភាគរយមកកាន់ ៥ ភាគរយ ខណៈពន្ធលើប្រភេទស្រាមានជាតិអាកុលខ្ពស់ ដូចជាពពួកវីស្គី នឹងកាត់បន្ថយពី ១០ ភាគរយមកដល់ ០ ភាគរយ ។

ចំណែកពន្ធលើកន្លែងកម្សាន្តក៏នឹងកាត់បន្ថយពី ១០ ភាគរយមកកាន់ ៥ ភាគរយផងដែរ ហើយវិធានការកាត់បន្ថយពន្ធនេះនឹងអស់សុពលភាពនៅចុងឆ្នាំនេះ ខណៈរដ្ឋលេខាធិការអចិន្ត្រៃយ៍នៃក្រសួងហិរញ្ញវត្ថុលោក Lavaron Sangsnit បាននិយាយនៅក្នុងសន្និសីទកាសែតដាច់ដោយឡែកមួយថា ការបាត់បង់ប្រាក់ចំណូលពន្ធនឹងត្រូវបានទូទាត់មកវិញពីប្រាក់ចំណូលបន្ថែមរបស់អ្នកទេសចរ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទន្ទឹមនោះ សេចក្ដីប្រកាសនៃវិធានការកាត់បន្ថយពន្ធ​នេះកើតមានឡើង​ បន្ទាប់​ពី​អាជ្ញាធរ​ពាក់ព័ន្ធរបស់ថៃក្នុង​ខែ​វិច្ឆិកា ឆ្នាំ២០២៣ កន្លងទៅ​បាន​បន្ថែម​ម៉ោង​ឲ្យ​កន្លែង​កម្សាន្តបើកទ្វារទទួលភ្ញៀវរយៈពេល ២ ម៉ោងទៀត ពោលរហូតដល់ម៉ោង ៤ ទៀបភ្លឺ​សម្រាប់​អ្នក​មក​កម្សាន្ត​ពេល​យប់ និង​អ្នក​ទេសចរផ្សេងទៀតជាដើម ។

គួរបញ្ជាក់ថា វិស័យទេសចរណ៍គឺជាកត្តាជំរុញដ៏សំខាន់នៃសេដ្ឋកិច្ចថៃដែលជាប្រទេសមានសេដ្ឋកិច្ចធំទី ២ ក្នុងតំបន់អាស៊ីអាគ្នេយ៍ ខណៈទិន្នន័យរបស់រដ្ឋាភិបាលបានបង្ហាញថា កាលពីឆ្នាំមុន ប្រទេសថៃបានឈានដល់គោលដៅទេសចរណ៍របស់ខ្លួនចំនួន ២៨ លាននាក់ ដែលបង្កើតចំណូលបាន ១.២ ពាន់ពាន់លានបាត ស្របពេលគោលដៅសម្រាប់ឆ្នាំ ២០២៤ នេះវិញ រដ្ឋាភិបាលថៃកំពុងកំណត់គោលដៅនៃការមកលេងកម្សាន្តរបស់អ្នកទេសចរជាង ៣៤ លាននាក់ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ចុចអាន ៖ ប៉ូលិស ថៃ ព្រមានពលរដ្ឋកុំឲ្យលេងបាញ់កាំភ្លើងឡើងលើមេឃថ្ងៃឆ្លងឆ្នាំសកល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១៧ នាទីutes មុន

សម្ដេចធិបតី ឱ្យក្រសួងធម្មការគ្រប់គ្រង អ្នកអួតខ្លួនថាមានបារមី និងយកសាសសនាឆបោកលុយ

ព័ត៌មានជាតិ២៣ នាទីutes មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យ​ក្រសួងសុខាភិបាល​ត្រៀមអន្តរាគមន៍បន្ទាន់​ក្នុង​ករណីផ្ទុះកូវីដឡើងវិញ

ព័ត៌មានជាតិ៣៥ នាទីutes មុន

សម្ដេច ហ៊ុន ម៉ាណែត ឱ្យសិក្សាដាក់ឧបករណ៍ការពាររន្ទះនៅតាមរមណីយដ្ឋានទេសចរណ៍ ពិសេសតំបន់អង្គរ

ព័ត៌មានជាតិ៣៨ នាទីutes មុន

នាយករដ្ឋមន្ត្រី ថា កិច្ចចរចាជុំទី១ពាក់ព័ន្ធពន្ធបដិការ គ្រាន់ជាជំហានចាប់ផ្ដើម ដើម្បីបង្ហាញជំហរ

ជីវិតកម្សាន្ដ៤៥ នាទីutes មុន

ត្រូវគេហាមមិនឲ្យរកលុយពីសិល្បៈ ៧ឆ្នាំ ប៉ុន្តែ​នាង Fan Bingbing នៅតែរស់យ៉ាងរំភើយ ពីចំណូលខ្ទង់​លានដុល្លារ

Sokha Hotels

ព័ត៌មានពេញនិយម