Connect with us

ព័ត៌មានអន្ដរជាតិ

វៀតណាម រកឃើញកូវីដបំប្លែងខ្លួនឆ្លងលឿន មានអ្នកចូលព្យាបាលក្នុងមន្ទីរពេទ្យច្រើនឡើងៗ

បានផុស

នៅ

តាមសេចក្តីរាយការណ៍របស់ VN Express នៅថ្ងៃពុធ, អ្នកជំងឺកូវីដ១២នាក់ក្នុងចំណោម១៦នាក់ ដែលបញ្ជូនចូលព្យាបាលក្នុងមន្ទីរពេទ្យទីក្រុងហូជីមិញកាលពីខែមុន គឺត្រូវបានតេស្តរកឃើញមានផ្ទុកវីរុសបំប្លែងខ្លួនប្រភេទ JN.1 ដែលជាប្រភេទមេរោគឆ្លងលឿន។

(រូបថត៖ VN Express)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រធានមន្ទីរសុខាភិបាលទីក្រុងហូជីមិញ លោក Tang Chi Thuong និយាយថា នេះជាលើកទីមួយហើយដែលប្រភេទហ្សែន JN.1 ត្រូវបានរកឃើញនៅក្នុងប្រទេសវៀតណាម។

ចាប់ពីថ្ងៃទី១៨ខែធ្នូឆ្នាំ២០២៣ ដល់ថ្ងៃទី២២ខែមករាឆ្នាំ២០២៤ មជ្ឈមណ្ឌលប្រយុទ្ធប្រឆាំងជំងឺឆ្លងទីក្រុងហូជីមិញ បានរាយការណ៍អ្នកជំងឺកូវីដចូលសម្រាកព្យាបាលក្នុងមន្ទីរពេទ្យចំនួន៩៤ករណី បូករួមទាំងករណីដែលផ្ទេរទៅព្យាបាលនៅខេត្តជិតៗផងដែរ។

(រូបថត៖ VN Express)

ក្នុង​ចំណោម​នោះ មាន​ករណី​ធ្ងន់ធ្ងរឈានដល់ដាក់​អុកស៊ីសែនចំនួន១៧ករណី ប៉ុន្តែ​មិន​មាន​អ្នក​ស្លាប់​ឡើយ ហើយករណីធ្ងន់ធ្ងរទាំងអស់ សុទ្ធតែជាក្រុមមានហានិភ័យខ្ពស់ ដូចជាអ្នកមិនចាក់វ៉ាក់វាំងឬមិនបានចាក់គ្រប់ដូសជាដើម។

កាលពីចុងខែធ្នូ អង្គការសុខភាពពិភពលោក (WHO) បានកំណត់ថា JN.1 ជាវីរុសបំប្លែងខ្លួនគួរឲ្យចាប់អារម្មណ៍ ហើយមេរោគប្រភេទនេះ កំពុងរួមចំណែកដល់ការកើនឡើងនៃករណីឆ្លង និងស្លាប់នៅក្នុងប្រទេសជាច្រើន រួមទាំងថៃផងដែរ។

(រូបថត៖ DEPOSIT)

យោងតាម​ WHO, JN.1 មានភ្ជាប់ជាមួយអង់ទីហ្សែនថ្មី ដែលជួយឲ្យមេរោគនេះ វាយលុកប្រព័ន្ធការពារបានយ៉ាងងាយស្រួល នាំឲ្យមានការឆ្លងកាន់តែលឿន។ ទោះបីយ៉ាងណាក៏ដោយ មិនមានព័ស្តុតាងណាមួយបង្ហាញថា JN.1 បង្កជាជំងឺធ្ងន់ធ្ងរជាងអូមីក្រុងពូជផ្សេងនោះទេ។

បច្ចុប្បន្ន នៅទូទាំងពិភពលោក JN.1 គឺជាវីរុសបំប្លែងខ្លួន ដែលឆ្លងរាលដាលខ្លាំងបំផុត ហើយត្រូវបានរាយការណ៍ដោយប្រទេសចំនួន៧១ហើយ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ កុំភ្លេចខ្លួន! កូវីដនៅថៃ កំពុងឆ្លងខ្លាំងវិញ ត្រឹមមួយសប្តាហ៍ផ្តាច់ជីវិតមនុស្ស ១១នាក់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៤៣ នាទី មុន

យុវជន​ក្មេង​ទំនើង​មួយ​ក្រុម ត្រូវ​បាន​មេ​ប៉ុស្តិ៍ ឃុំ​អង្កោល ហៅ​មក​សួរនាំ​ធ្វើ​កិច្ចសន្យា ក្រោយ​បង្ហាញ​សកម្មភាព​ទំនើង​តាម​បណ្តាញ​សង្គម

ព័ត៌មានជាតិ២ ម៉ោង មុន

អតីតប្រធានអង្គការភូមិកុមារ SOS ធ្លាប់ជួយកុមារលើពិភពលោកជិត៣ទសវត្សរ៍ បានទទួលមរណភាព

សេចក្ដីជូនដំណឹង២ ម៉ោង មុន

សេចក្ដីជូនដំណឹងស្ដីពីការបញ្ឈប់អាជីវកម្មជាក្រុមហ៊ុនមូលបត្រ និងក្រុមហ៊ុនផ្ដល់ប្រឹក្សាវិនិយោគរបស់ក្រុមហ៊ុនភ្នំពេញ ស៊ីឃ្យួរីធី ភ្នំពេញ

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្តេចតេជោ ហ៊ុន សែន បដិសេធថា មិនមានលទ្ធភាពផ្តល់លុយជិត៧លានដុល្លារដល់លោក សាពូន មីដាដា នោះទេ

ព័ត៌មានជាតិ៤ ម៉ោង មុន

រដ្ឋកំណត់យកថ្ងៃទី១៥ ខែមិថុនា រាល់ឆ្នាំ ជាទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

គេហទំព័រ Weather៖ សប្តាហ៍នេះ កម្ពុជា នឹងក្តៅខ្លាំង ឈានដល់កម្រិតគ្រោះថ្នាក់ ៤០អង្សាសេ

ព័ត៌មានជាតិ១ ថ្ងៃ មុន

​កម្ពុជានឹងធ្លាក់ភ្លៀង ៤០% ​នាដើមរដូវវស្សាឆ្នាំនេះ​ ខណៈក្រសួងប្រកាសឱ្យប្រុងប្រយ័ត្នបាតុភូត ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

ព័ត៌មានជាតិ២ ថ្ងៃ មុន

តុលាការ បញ្ជាឱ្យចាប់ខ្លួនជនត្រូវចោទ ចោម ខ្វាន់ ពីបទរំលោភលើទំនុកចិត្តអ្នកដទៃ

សេចក្ដីជូនដំណឹង២ ថ្ងៃ មុន

ចូលឆ្នាំខ្មែរបានសប្បាយជួបជុំហើយ​ បានទាំងរង្វាន់ពីគ្រុឌឈ្នះផ្អើលពេញភូមិ

សេចក្ដីជូនដំណឹង១ ថ្ងៃ មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជាក់ច្បាស់ៗការដោះដូរ ផ្ទះយកដី គឺសម្រាប់តែអតិថិជនស្ម័គ្រចិត្ត ដែលពួកគាត់មានតម្រូវការចាំបាច់ចំណែកគម្រោង បុរី នៅតែប្រកាន់គោលជំហរបញ្ចប់ការដោះស្រាយជូនអតិថិជនទាំងស្រុងដដែល

Sokha Hotels

ព័ត៌មានពេញនិយម