ព័ត៌មានអន្ដរជាតិ
កុំភ្លេចខ្លួន! កូវីដនៅថៃ កំពុងឆ្លងខ្លាំងវិញ ត្រឹមមួយសប្តាហ៍ផ្តាច់ជីវិតមនុស្ស ១១នាក់
បច្ចុប្បន្ន មនុស្សភាគច្រើនហាក់ភ្លេចកូវីដ១៩ ប៉ុន្តែជំងឺនេះមិនភ្លេចយើងទេ ជាក់ស្តែងនៅប្រទេសថៃ ករណីឆ្លងកំពុងហក់ឡើងវិញ ដោយមានអ្នកជំងឺ៧១៨នាក់ ត្រូវបានបញ្ជូនទៅព្យាបាលក្នុងមន្ទីរពេទ្យ ចន្លោះថ្ងៃទី១៤ដល់ថ្ងៃទី២០ខែមករា ហើយអ្វីដែលកាន់តែព្រួយបារម្ភនោះគឺថា ក្នុងចំណោមនោះ មានអ្នកជំងឺ១១នាក់ ត្រូវបាត់បង់ជីវិត។ នេះបើតាមការចុះផ្សាយរបស់គេហទំព័រ Thai PBS ដកស្រង់ប្រភពពី នាយកដ្ឋានប្រយុទ្ធជំងឺឆ្លង។

កាលពីសប្តាហ៍មុន មានអ្នកចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យជាមធ្យម១០២នាក់ក្នុងមួយថ្ងៃ ពោលគឺកើនឡើង១២,៩% បើធៀបទៅនឹងសប្តាហ៍មុននេះទៀត។ ក្នុងចំណោមអ្នកចូលពេទ្យទាំង៧១៨នាក់ មាន២០៩នាក់ទៅហើយ ដែលឆ្លងមេរោគសួតធ្ងន់ធ្ងរ ខណៈ១៤៩នាក់ ត្រូវការម៉ាស៊ីនជំនួយខ្យល់ដកដង្ហើម។
យោងតាមនាយកដ្ឋាន, មនុស្ស៦នាក់ក្នុងចំណោមអ្នកស្លាប់ គឺមិនបានចាក់វ៉ាក់សាំង ខណៈ៥នាក់ទៀត ចាក់បាន២ដូស ហើយអ្នកជំងឺដែលត្រូវការដាក់ម៉ាស៊ីនជំនួយខ្យល់ដកដង្ហើមចំនួន៤៥នាក់ ក៏មិនបានចាក់វ៉ាក់សាំងដែរ។

ស្របពេលជាមួយគ្នានោះ នាយកដ្ឋានវិទ្យាសាស្ត្រវេជ្ជសាស្ត្រថៃបានឲ្យដឹងថា ការឆ្លងភាគច្រើននៅក្នុងប្រទេសនេះ គឺជាប្រភេទវីរុសកូវីដ១៩បំប្លែងខ្លួន JN.1។ រោគសញ្ញារបស់វាមានដូចជា ក្អក ឈឺសាច់ដុំ ឈឺបំពង់ក ឈឺក្បាល និងហៀរសំបោរ។
ទោះជាយ៉ាងនេះក្តី នាយកដ្ឋានប្រយុទ្ធជំងឺឆ្លង បានណែនាំដល់ប្រជាពលរដ្ឋកុំធ្វេសប្រហែសនិងមានការប្រុងប្រយ័ត្នខ្ពស់ ដោយពាក់ម៉ាស រាល់ពេលនៅកន្លែងដែលមានមនុស្សកកកុញ ដូចជានៅតាមកន្លែងជញ្ជូនសាធារណៈ ឬនៅមន្ទីរពេទ្យ, ត្រូវលាងដៃឲ្យបានញឹកញាប់ និងធ្វើតេស្តរកជំងឺកូវីដ១៩ ប្រសិនបើចេញរោគសញ្ញាដូចផ្តាសាយ។

ដោយឡែក នៅសហរដ្ឋអាមេរិកឯណោះវិញ តាមការចុះផ្សាយរបស់ US News, មជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺ (CDC) កាលពីថ្ងៃចន្ទ បានប៉ាន់ប្រមាណថា JN.1 មានចំណែក ៨៥,៧% នៃករណីឆ្លងក្នុងប្រទេសនេះ គិតត្រឹមថ្ងៃទី១៩ខែមករា។
យ៉ាងណា CDC អះអាងថា មិនមានព័ស្តុតាងបង្ហាញថា JN.1 បង្កឲ្យមានជំងឺធ្ងន់ធ្ងរជាងវីរុសបំប្លែងខ្លួនប្រភេទផ្សេងៗនោះទេ ហើយវ៉ាក់សាំង នៅតែមានប្រសិទ្ធភាពការពារ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ក្រសួងសុខាភិបាលប្រកាសរកឃើញវីរុសកូវីដ-១៩ បំប្លែងថ្មីប្រភេទ Omicron JN.1 ទៅលើពលរដ្ឋ៤ករណី
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


