ព័ត៌មានអន្ដរជាតិ
លោក ពូទីន ប្រកាសថា សម្ព័ន្ធមិត្តរបស់ខ្លួនក្លាយជា មហាអំណាចនុយក្លេអ៊ែរ ហើយ
សារព័ត៌មាន RT បានដកស្រង់សម្តីរបស់លោក វ្ល៉ាឌីមៀរ ពូទីន ដែលនិយាយកាលពីថ្ងៃចន្ទទី២៩ខែមករាថា ពេលនេះសម្ព័ន្ធមិត្តចាក់ទឹកមិនលិចរបស់ខ្លួនគឺប្រទេសបេឡារុស បានចូលរួមជាមួយក្រុមមហាអំណាចនុយក្លេអ៊ែរហើយ បន្ទាប់ពីក្រុមហ៊ុនថាមពលបរមាណូរដ្ឋរុស្ស៊ី Rosatom ជួយទីក្រុង មីនស្កិ៍ បើករោងចក្រថាមពលនុយក្លេអ៊ែរទីមួយរបស់ខ្លួន ប្រកបដោយជោគជ័យ។

តាមពិតទៅ ក្រសួងថាមពលបេឡារុស បានបើកភ្លើងខៀវឲ្យប្រតិបត្តិការស្ថានីយនេះ តាំងតែពីខែវិច្ឆិកាមកម្ល៉េះ ខណៈប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍នៅពេលនោះថា ជាមួយនឹងសមត្ថភាពផលិតថាមពលសរុប២៤០០មេហ្គាវ៉ាត់, រោងចក្រនេះត្រូវគេរំពឹងថានឹង ជួយបានរហូតដល់៤០% នៃតម្រូវការថាមពលរបស់ប្រទេសឯណោះ។
ទើបមកដល់ថ្ងៃចន្ទ លោកពូទីន ក៏ប្រកាសថា “នេះគឺជាជំហានដ៏សំខាន់មួយ ឈានឆ្ពោះទៅមុខ។ ការសាងសង់រោងចក្រថាមពលនេះ បាននាំមកនូវឧស្សាហកម្មថ្មីទាំងស្រុងសម្រាប់ប្រទេសជិតខាង។ ក្នុងន័យនេះ បេឡារុសពិតជាបានក្លាយជាមហាអំណាចនុយក្លេអ៊ែរហើយ”។
មានទីតាំងនៅមិនឆ្ងាយប៉ុន្មានពីទីក្រុង Ostrovets ភាគពាយ័ព្យប្រទេសបេឡារុស, រោងចក្រថាមពលនេះ ត្រូវបានសាងសង់ឡើងនៅចន្លោះឆ្នាំ២០១៣ដល់ឆ្នាំ២០២៣ ដោយក្រុមហ៊ុន Atomstroyexport ដែលជាបុត្រសម្ព័ន្ធរបស់ Rosatom។

យោងតាមសារព័ត៌មាន RIA Novosti, វាគឺជាស្ថានីយថាមពលនុយក្លេអ៊ែរដំបូងគេនៅក្រៅប្រទេសរុស្ស៊ី ដែលប្រើប្រាស់ម៉ាស៊ីនរ៉េអាក់ទ័រនុយក្លេអ៊ែរទំនើបបំផុតជំនាន់ 3+ របស់ Rosatom។
កាលពីឆ្នាំ២០២៣ ទីក្រុងមូស្គូ ក៏បានដាក់អាវុធនុយក្លេអ៊ែរនៅក្នុងប្រទេសបេឡារុសផងដែរ បន្ទាប់ពីទីក្រុងមីនស្កិ៍ ស្នើសុំម្តងហើយម្តងទៀត ព្រោះពេលនោះ ថ្នាក់ដឹកនាំបេឡារុសបានលើកឡើងពីគោលនយោបាយដ៏គឃ្លើនរបស់លោកខាងលិច និងការគំរាមកំហែងដែលបង្កឡើងដោយអាវុធនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិក លើទឹកដីសម្ព័ន្ធមិត្តទីក្រុងវ៉ាស៊ីនតោននៅអឺរ៉ុប ខណៈរុស្សីក៏បានបង្ហាញពីការត្រៀមខ្លួនបាញ់មីស៊ីលតបតផងដែរ ដើម្បីការពារបេឡារុស ករណីរងការវាយប្រហារ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ណាតូ ថា រុស្ស៊ី អាចវាយប្រហារគ្រប់គោលដៅនៅអឺរ៉ុប បើផ្ទុះសង្គ្រាម ជាមួយលោកខាងលិច
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


