ព័ត៌មានអន្ដរជាតិ
ណាតូ ថា រុស្ស៊ី អាចវាយប្រហារគ្រប់គោលដៅនៅអឺរ៉ុប បើផ្ទុះសង្គ្រាម ជាមួយលោកខាងលិច
បណ្តាមេទ័ពអង្គការណាតូ បានព្រមានខ្លាំងៗថា ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន អាចវាយប្រហារគ្រប់គោលដៅទូទាំងទ្វីបអឺរ៉ុប បើសង្គ្រាមជាមួយលោកខាងលិច ផ្ទុះឡើងមែន ហើយប្លុកនេះ សល់ពេលមិនដល់បីឆ្នាំទៀតទេ ដើម្បីត្រៀមខ្លួនសម្រាប់ការវាយលុកដ៏មានសក្តានុពលពីសំណាក់កងទ័ពរុស្ស៊ីនៅលើទឹកដីអឺរ៉ុប។

ថ្នាក់ដឹកនាំប្រាប់ទៅកាសែត Times កាលពីថ្ងៃអាទិត្យទី២៨ខែមករាថា គោលដៅដែលរុស្ស៊ីទំនងវាយប្រហារ នឹងជាហេដ្ឋារចនាសម្ព័ន្ធស៊ីវិលឬយោធា ហើយអាល្លឺម៉ង់ ជាគោលដៅដ៏សំខាន់មួយ ព្រោះប្រទេសនោះជាក្បាលម៉ាស៊ីនរបស់ណាតូ។
ស្របពេលជាមួយគ្នានោះដែរ មេទ័ពអាល្លឺម៉ង់ និងជាមេបញ្ជាការមជ្ឈមណ្ឌលភស្តុភារយោធាអង្គការណាតូ នៅភាគនិរតីប្រទេសលោក Alexander Sollfrank បាននិយាយថា “ប្រសិនបើយើងប្រៀបធៀបសង្រ្គាមនិងប្រតិបត្តិការកាលពី១០ឆ្នាំមុនឬ ៥ឆ្នាំមុន នោះយើងដឹងថា យើងត្រូវតែទទួលស្គាល់ថា តំបន់អឺរ៉ុបគឺជាកន្លែងមានការប្រកួតប្រជែងយ៉ាងខ្លាំង”។

តាមការអះអាងពីមេទ័ពរូបនេះ រុស្ស៊ី នឹងធ្វើប្រតិបត្តិការដោយបំផ្លាញខ្សែទំនាក់ទំនង ហើយចាប់ផ្តើមសង្គ្រាមអេឡិចត្រូនិក រួចវាយប្រហារដោយមីស៊ីលនិងយន្តហោះគ្មានមនុស្សបើកយកតែម្តង។
ដោយឡែក ឧត្តមសេនីយ៍ឯក Jan-Willem Maas ប្រធានបញ្ជាការគាំពារការពារជាតិរបស់កងកម្លាំងប្រដាប់អាវុធហូឡង់ ក៏អះអាងដែរថា ពិតជាមានភាពចាំបាច់ សម្រាប់ការត្រៀមលក្ខណៈចំពោះជម្លោះទូទាំងប្លុកនេះ។ ប្រសិនបើក្រឡេកមើលអ្វីដែលលោកពូទីន ធ្វើមកទល់ពេលនេះ រុស្ស៊ីអាចមានវិធីថ្មី។ ក្រោយវាយលុកអ៊ុយក្រែន លោកពូទីន ដឹងច្បាស់ថា អឺរ៉ុបរួបរួមគ្នារបៀបម៉េច។

កាលពីសប្តាហ៍មុន រដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់លោក Boris Pistorius ក៏ព្រមានដែរថា រយៈពេលប្រមាណជា ៥ ទៅ ៨ ឆ្នាំខាងមុខ កម្លាំងទ័ពរបស់លោក ពូទីន នឹងអាចបើកការវាយប្រហារទៅលើបណ្ដាប្រទេសជាសមាជិកអង្គការណាតូ។
ថ្លែងក្នុងបទសម្ភាសជាមួយកាសែតអាល្លឺម៉ង់ Der Tagesspiegel, លោក Pistorius លើកឡើងថា “យើងបានឮការគំរាមកំហែងពីវិមានក្រឹមឡាំងស្ទើររាល់ថ្ងៃ ដូច្នេះយើងចាត់ទុកវោហារស័ព្ទរបស់លោក ពូទីន ថាអាចនឹងបង្កសង្គ្រាមលើប្រទេសណាតូនៅថ្ងៃណាមួយជាក់ជាមិនខាន ប៉ុន្តែវាមិនមែនឆេះឆួលនៅពេលនេះទេ អាចពី ៥ ទៅ ៨ ឆ្នាំខាងមុខ”។

ចាប់តាំងពីលោក ពូទីន ផ្តើមការលុកលុយទ្រង់ទ្រាយធំលើអ៊ុយក្រែនក្នុងខែកុម្ភៈ ឆ្នាំ ២០២២មក មន្ត្រីជាន់ខ្ពស់វិមានក្រឹមឡាំងបានព្រលយពាក្យថា វាគ្រាន់តែជាការចាប់ផ្តើមនៃមហិច្ឆិតាអធិរាជប៉ុណ្ណោះ! លោកពូទីន កំពុងសម្លឹងមើលលើរដ្ឋសមាជិកណាតូ នៅភាគខាងកើតជាច្រើនទៀត។
ហេតុនេះហើយ ទើបធ្វើឲ្យមជ្ឈដ្ឋានមួយចំនួនបង្ហាញក្តីបារម្ភ ហើយប៉ូឡូញ ក៏បានចេញការព្រមានពីពេលវេលាផងដែរ ដោយប្រាប់ឲ្យសមាជិកណាតូ កុំអូសបន្លាយពេលយូរពេក ត្រូវត្រៀមខ្លួនឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ អាល្លឺម៉ង់ ថា ទ័ពលោក ពូទីន នឹងវាយលុកអង្គការណាតូ ៥ ទៅ ៨ ឆ្នាំទៀត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


