ព័ត៌មានអន្ដរជាតិ
បាញ់ប្រហារអំឡុងក្បួនដង្ហែ Super Bowl នៅអាមេរិក ស្លាប់និងរបួសមនុស្សច្រើននាក់
តាមសេចក្តីរាយការណ៍របស់ Fox News, បុរសប្រដាប់អាវុធ៣នាក់ ត្រូវបានចាប់ខ្លួនក្រោយពេល បើកការបាញ់ប្រហារអំឡុងក្បួនដង្ហែជ័យជម្នះ Super Bowl របស់ក្លិប Kansas City Chiefs ក្នុងទីក្រុង Kansas ដោយសម្លាប់មនុស្សម្នាក់ និងរបួស២២នាក់ផ្សេងទៀត កាលពីថ្ងៃពុធទី១៤ខែកុម្ភៈ។

ក្រុមមន្ត្រីបានឲ្យដឹងថា ក្នុងចំណោមជនរងគ្រោះទាំងអស់ មាន៣នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ហើយ៥នាក់អាចឈានដល់បាត់បង់ជីវិត។
មិនមានការបញ្ចេញឲ្យដឹងឈ្មោះជនសង្ស័យឡើយ គិតត្រឹមរសៀលថ្ងៃពុធ ហើយសមត្ថកិច្ចក៏មិនបង្ហាញពីមូលហេតុនៃការវាយប្រហារដែរ ប៉ុន្តែបានបញ្ជាក់ច្បាស់ៗថា ឧក្រិដ្ឋកម្មនេះមិន ពាក់ព័ន្ធនឹងអំពើភេរវកម្មឡើយ។

FBI ក៏មានវត្តមាននៅឯក្បួនដង្ហែនោះដែរ ហើយបានផ្តល់ជំនួយដល់នាយកដ្ឋានប៉ូលិសទីក្រុង Kansas ទៀតផង។
សាក្សីឈ្មោះ Kade Collins ដែលចូលរួមក្នុងក្បួនដង្ហែជាមួយឪពុករបស់គាត់ បានប្រាប់ Fox News ថា “យើងឮស្នូរកាំភ្លើងពី១០ទៅ១២គ្រាប់ ប៉ុន្តែយើងគិតថាវាជាកាំជ្រួច ដូច្នេះដំបូង ឡើយ យើងមិនភ័យទេ ប៉ុន្តែបន្ទាប់មក មនុស្សគ្រប់គ្នាចាប់ផ្តើមស្រែក ហើយក៏រត់ចេញ។ ពេលរៀងស្បើយមនុស្ស ខ្ញុំក៏មើលឃើញមនុស្សបីនាក់ រងរបួសគ្រាប់កាំភ្លើងដេកនៅលើដី ពោរពេញដោយឈាម”។

បច្ចុប្បន្ន ប៉ូលិសចាប់ផ្តើមការស៊ើបអង្កេត និងធ្វើការលើហេតុការណ៍នេះហើយ។
សូមបញ្ជាក់ថា តាមការប៉ាន់ស្មាន មនុស្សមួយលាននាក់ទំនងចូលរួមក្នុងក្បួនដង្ហែជ័យជម្នះនេះ ដើម្បីអបអរការឈ្នះពានរង្វាន់ Super Bowl លើកទីពីររបស់ក្រុម Chiefs ក្នុងរយៈពេលពីរឆ្នាំ។ មន្ត្រីអនុវត្តច្បាប់ប្រហែល៦០០នាក់មកពី ៣៤ភ្នាក់ងារក្នុងស្រុក រដ្ឋ និងសហព័ន្ធ ត្រូវបានចាត់តាំងឲ្យឈរជើងការពារក្នុងព្រឹត្តិការណ៍នេះ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ខ្មាន់កាំភ្លើងបាញ់ប្រហារក្នុងមន្ទីរពេទ្យនៅអាមេរិក បណ្តាលឲ្យមានជនរងគ្រោះច្រើននាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានជាតិ១៤ ម៉ោង agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាបជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


