Connect with us

ព័ត៌មានអន្ដរជាតិ

វៀតណាម គ្រោងសង់ផ្លូវរថភ្លើងល្បឿនលឿនតភ្ជាប់ទៅ ចិន

បានផុស

នៅ

ប្រទេសវៀតណាមមានបំណងចាប់ផ្ដើមសាងសង់ផ្លូវរថភ្លើងល្បឿនលឿនចំនួន ២ ខ្សែតភ្ជាប់ពីរដ្ឋធានីហាណូយទៅកាន់ប្រទេសចិននៅមុនឆ្នាំ ២០៣០ ។ នេះបើយោងតាមសេចក្ដីប្រកាសរបស់ក្រសួងផែនការ និងវិនិយោគវៀតណាម និងចុះផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃទី១០ ខែមេសានេះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រសួងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្សែរថភ្លើងល្បឿនលឿនមួយខ្សែគ្រោងនឹងរត់ពីទីក្រុងកំពង់ផែ Haiphong និងទីក្រុង Quang Ninh ឆ្លងកាត់ទីក្រុងហាណូយរបស់វៀតណាម ភ្ជាប់ទៅកាន់ខេត្ត Lao Cai ដែលមានព្រំប្រទល់ជាប់ខេត្ត Yunan របស់ប្រទេសចិន ខណៈមួយខ្សែទៀតនឹងរត់ពីទីក្រុងហាណូយទៅខេត្ត Lang Son ដែលមានព្រំប្រទល់ជាប់តំបន់ Guangxi របស់ប្រទេសចិន ។

ទន្ទឹមនោះ គម្រោងសាងសង់ផ្លូវរថភ្លើងល្បឿនលឿននេះបានកើតមានឡើង បន្ទាប់ពីវៀតណាម និងចិនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការរាប់សិបគម្រោង រួមទាំងវិស័យផ្លូវដែកផងដែរ ក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតី Xi Jinping ទៅកាន់ទីក្រុងហាណូយកាលពីខែធ្នូ ឆ្នាំ២០២៣ កន្លងទៅ ។

នេះគឺជាជំហានថ្មីមួយទៀតក្នុងការធ្វើទំនើបកម្មបណ្ដាញដឹកជញ្ជូនរបស់វៀតណាមដើម្បីសម្របសម្រួលការតភ្ជាប់ជាមួយប្រទេសចិនឲ្យកាន់តែល្អប្រសើរឡើង ស្របពេលបណ្ដាញចាស់ៗចំនួន ២ ខ្សែដូចគ្នាដែលតភ្ជាប់តាមរយៈប្រព័ន្ធផ្លូវល្បឿនលឿន និងផ្លូវរថភ្លើងត្រូវការការកែលម្អនៅខាងវៀតណាម ដើម្បីគាំទ្រដល់គោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ចទាំងមូល ។

គួរបញ្ជាក់ថា ចិនគឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុត និងជាប្រភពនៃការនាំចូលសម្រាប់វិស័យផលិតកម្មរបស់វៀតណាម ខណៈនៅក្នុងត្រីមាសទី ១ នៃឆ្នាំ ២០២៤ នេះ ពាណិជ្ជកម្មរវាងប្រទេសទាំងពីរបានកើនឡើង ២២ ភាគរយ និងឡើងដល់ ៤៣.៦ ពាន់លានដុល្លារ បើប្រៀបធៀបនឹងឆ្នាំមុន បើទោះបីជាទីក្រុងហាណូយ និងទីក្រុងប៉េកាំងតឹងសរសៃ ក ដាក់គ្នានៅក្នុងតំបន់ជម្លោះនៃសមុទ្រចិនខាងត្បូងក៏ដោយ ៕

ដោយ ៖ សុខ ជីវ័ន្ត

ចុចអាន ៖ វៀតណាម ព្រមានមនុស្សចាស់ កុមារ និងកម្មករសំណង់ប្រយ័ត្នកើតជំងឺ ៣ មុខ ពេលសីតុណ្ហភាពលើស ៤០ អង្សាសេ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម