ព័ត៌មានអន្ដរជាតិ
មេ CIA ថា អ៊ុយក្រែន គ្មានផ្លូវតដៃជាមួយ រុស្ស៊ី រួចឡើយ បើ អាមេរិក នៅតែបង្អាក់ជំនួយ
នាយក CIA លោក Bill Burns បានព្រមានថា ប្រសិនបើសហរដ្ឋអាមេរិកមិនបញ្ជូនការគាំទ្រផ្នែកយោធាបន្ថែមទៀតទៅឲ្យអ៊ុយក្រែនទេនោះ ទីក្រុងកៀវអាចចាញ់សង្គ្រាមប្រឆាំងនឹងរុស្ស៊ីនៅត្រឹមចុងឆ្នាំនេះ ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNN នៅថ្ងៃទី១៩ ខែមេសានេះ ។

ការអត្ថាធិប្បាយរបស់នាយក CIA រូបនេះបានបង្ហាញពីការព្រមានដ៏មុតស្រួចបំផុតមួយលើរដ្ឋបាលលោក Biden ចំពោះការផ្ដល់ជំនួយដល់អ៊ុយក្រែន ខណៈដែលសភាអាមេរិកកំពុងពិភាក្សាថាតើត្រូវអនុម័តកញ្ចប់ជំនួយដែលអូសបន្លាយពេលជាយូរមកហើយទៅឲ្យទីក្រុងកៀវដែរឬទេ ។
កាលពីខែមុន លោក Burns ក៏បានព្រមាននៅក្នុងសក្ខីកម្មនៅចំពោះមុខគណៈកម្មាធិការស៊ើបការណ៍សម្ងាត់ព្រឹទ្ធសភាថា ប្រសិនបើសភាមិនផ្លាស់ប្ដូរចិត្តគំនិតផ្ដល់សិទ្ធិគាំទ្របន្ថែមទៅដល់អ៊ុយក្រែនទេនោះ រូបភាពឈឺចាប់នៅលើសមរភូមិប្រយុទ្ធរបស់រដ្ឋាភិបាលទីក្រុងកៀវនឹងកាន់តែធ្ងន់ធ្ងរទៅហើយ ។
គួរបញ្ចាក់ថា ការព្រមាននេះកើតឡើង នៅពេលដែលរដ្ឋបាលលោក Biden កំពុងព្យាយាមជំរុញឲ្យសភាអនុម័តកញ្ចប់ជំនួយដែលជាប់គាំងជាយូរមកហើយ ។ ច្បាប់នេះក៏រួមបញ្ចូលជំនួយសម្រាប់អ៊ីស្រាអែលផងដែរ ហើយជាលទ្ធផល ប្រធានសភាលោក Mike Johnson ស្ថិតនៅក្រោមសម្ពាធដើម្បីដំណើរការកញ្ចប់ជំនួយនេះ ស្របពេលដែលមានការវាយប្រហាររបស់អ៊ីរ៉ង់លើអ៊ីស្រាអែលកាលពីចុងសប្តាហ៍ផង ៕

អត្ថបទ ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា៦ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៤ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា៧ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


