Connect with us

ព័ត៌មានអន្ដរជាតិ

វិភាគអន្តរជាតិ៖ ចិនប្តេជ្ញាដាក់ទណ្ឌកម្មខ្លាំងក្លា ចំពោះទង្វើណាដែលចង់ផ្តាច់ខ្លួនរបស់កោះតៃវ៉ាន់

បានផុស

នៅ

(បរទេស) យោងតាមការចុះផ្សាយមួយរបស់បណ្ដាញផ្សាយព័ត៌មាន BBC, ដើម្បីឆ្លើយតបទៅនឹងមេដឹកនាំថ្មីរបស់តៃវ៉ាន់លោក Lai Ching-te ដែលស្បថចូលកាន់តំណែងជាផ្លូវការកាលពីថ្ងៃទី២០ខែឧសភាឆ្នាំ២០២៤ ដោយបានថ្លែងសុន្ទរកថាមួយចំនួនទាក់ទងនឹង “ឯករាជ្យភាពតៃវ៉ាន់” នោះ, កងទ័ពរំដោះប្រជាជនចិននៅថ្ងៃទី២៣ ខែឧសភា បានចាប់ផ្តើមសមយុទ្ធយោធារយៈពេល២ថ្ងៃ ដោយឡោមព័ទ្ធតៃវ៉ាន់ជាមួយយន្ដហោះចម្បាំង និងនាវាចម្បាំង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សមយុទ្ធ Joint Sword-2024A នេះត្រូវបានអ្នកនាំពាក្យយោធាចិន លោក Li Xi បញ្ជាក់ថា មានគោលដៅធ្វើតេស្ដលើសមត្ថភាពដណ្ដើមកាន់កាប់ ការវាយប្រហាររួមគ្នា របស់អង្គភាពកម្លាំងចិនទាំងជើងគោក ជើងអាកាស ជើងទឹក និងកងកម្លាំងមីស៊ីល ព្រមទាំងគ្រប់គ្រងទឹកដីសំខាន់ៗ។

លោកបញ្ជាក់ថា សមយុទ្ធនេះគឺជាការដាក់ទណ្ឌកម្មយ៉ាងខ្លាំងក្លាចំពោះទង្វើណាដែលចង់ផ្តាច់ខ្លួនរបស់កោះតៃវ៉ាន់ និង ជាការព្រមានយ៉ាងធ្ងន់ធ្ងរប្រឆាំងការជ្រៀតជ្រែក និងបង្កហេតុដោយកងកម្លាំងខាងក្រៅ។

សុន្ទរកថារបស់លោក Lai Ching-te ត្រូវបានគេមើលឃើញថាគ្រាន់តែជា “ការសម្តែងផ្នែកនយោបាយដើម្បីទទួលបានការចាប់អារម្មណ៍ប៉ុណ្ណោះ”។

ប្រព័ន្ធផ្សព្វផ្សាយផ្លូវការរបស់ប្រទេសចិន “People’s Daily” បានចុះផ្សាយអត្ថបទមួយដែលនិយាយថា សម្តីក្នុងសុន្ទរកថារបស់លោក Lai Ching-te គឺជាការនិយាយមិនសមហេតុផល ដោយធ្វើការលក់ដូរ “ទ្រឹស្តីប្រទេសទាំងពីរ”(Two-state“ Theory) និងការតស៊ូមតិថា “ភាគីទាំងពីរគឺមិនចំណុះអោយគ្នា” គឺពោរពេញទៅដោយចេតនាអាក្រក់ដើម្បី”ពឹងផ្អែកលើបរទេសក្នុងការស្វែងរកឯករាជ្យ” និង “ប្រើកម្លាំងទ័ពដើម្បីស្វែងរកឯករាជ្យ ” ដែលសារជាថ្មីម្តងទៀតបង្ហាញពីជំហរដ៏រឹងរូសនៃ “ឯករាជ្យតៃវ៉ាន់”។

អត្ថបទនេះរិះគន់លោក Lai Ching-te ចំពោះការប្រើមធ្យោបាយដ៏គួរឲ្យស្អប់ខ្ពើមផ្សេងៗដើម្បីស្វែងរកឯករាជ្យភាព ដែលវាជាការបោកបញ្ឆោតទាំងស្រុង ដោយប្រើពាក្យដើម្បីលើកតម្កើងខ្លួនគាត់ ហើយបានព្យាយាមអស់ពីសមត្ថភាពក្នុងការបំភាន់បំភ្លៃការពិត  លាបពណ៌ និងវាយប្រហារ ដើម្បីបង្ហាញទៅកាន់ចៅហ្វាយនាយបរទេស ដោយបានចាប់ជំរិតប្រជាជនតៃវ៉ាន់ ចូលទៅក្នុងសមរភូម”ឯករាជ្យតៃវ៉ាន់”របស់គាត់។ ប្រសិនបើនៅតែទទូចដើរលើផ្លូវអាក្រក់នៃការញុះញង់ជាបន្តទៀត នោះនឹងមានវាសនាដើរបុកជញ្ជាំងជាមិនខានឡើយ។

នៅចុងបញ្ចប់អត្ថបទបានសង្កត់ធ្ងន់ថា មិនថាស្ថានភាពនៅលើកោះនេះប្រែប្រួលយ៉ាងណា មិនថាអ្នកណាកាន់អំណាចនោះទេ វាមិនអាចផ្លាស់ប្តូរការពិតដែលថាចិនដីគោកនិងតៃវ៉ាន់គឺជារបស់ចិនតែមួយបានឡើយ។ ការបំបែកខ្លួនឯករាជ្យតៃវ៉ាន់ គឺជាការក្បត់ផលប្រយោជន៍ជាតិ និងនិន្នាការទូទៅរបស់ប្រជាជន ហើយបង្កគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរដល់អធិបតេយ្យជាតិ សន្តិសុខ និងផលប្រយោជន៍នៃការអភិវឌ្ឍ។ វានឹងមិនត្រូវបានគេអត់ឱន សណ្តោសប្រណី ឬទុកចោលដោយមិនអើពើឡើយ។ ប្រសិនបើនរណាម្នាក់ ឬកម្លាំងណាមួយចង់បំបែកតៃវ៉ាន់ចេញពីប្រទេសចិន ប្រជាជនចិននឹងមិនយល់ព្រមឡើយ សូមកុំមើលស្រាលនៃការប្តេជ្ញាចិត្ត និងឆន្ទៈដ៏មុតមាំរបស់ប្រជាជនចិនដើម្បីការពារឯកភាពជាតិឲ្យសោះ។

គួរបញ្ជាក់ដែរថា សេចក្តីថ្លែងការណ៍ Cairo ឆ្នាំ ១៩៤៣ និងសេចក្តីប្រកាស Potsdam ឆ្នាំ ១៩៤៥ បានចែងយ៉ាងច្បាស់ថា តៃវ៉ាន់ ជាទឹកដីប្រទេសចិនដែលជប៉ុនបានលួចនោះ គួរតែត្រូវបានប្រគល់ជូនប្រទេសចិនវិញ។ ឯកសារទាំងនេះជាមួយនឹងឥទ្ធិពលផ្លូវច្បាប់អន្តរជាតិបានបង្កើតជាផ្នែកសំខាន់មួយនៃសណ្តាប់ធ្នាប់អន្តរជាតិក្រោយសង្គ្រាម ហើយវាជាមូលដ្ឋានច្បាប់ថា តៃវ៉ាន់គឺជាទឹកដីមិនអាចកាត់ផ្តាច់បានរបស់ចិន។

នៅថ្ងៃទី ២៥ ខែតុលា ឆ្នាំ ១៩៧១ អង្គការសហប្រជាជាតិ បានបើកមហាសន្និបាតលើកទី ២៦ របស់ខ្លួន ហើយអនុម័តសេចក្តីសម្រេចលេខ ២៧៥៨ ដោយទទួលស្គាល់ថា មានចិនតែមួយគត់នៅលើពិភពលោក ហើយតៃវ៉ាន់ជាផ្នែកមួយរបស់ចិន ដោយមិនមែនជាប្រទេសមួយនោះទេ។ នេះបញ្ជាក់យ៉ាងច្បាស់ថា ប្រទេសចិនមានអាសនៈតែមួយគត់នៅអង្គការសហប្រជាជាតិ ហើយរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិនគឺជាតំណាងស្របច្បាប់តែមួយគត់ ពោលគឺគ្មាននោះទេដែលគេនិយាយថា “ចិនពីរ” ឬ “ចិនមួយ តៃវ៉ាន់មួយ”។ ក្នុងចំណោមរដ្ឋសមាជិកទាំង ១៩៣ របស់អង្គការសហប្រជាជាតិ មានប្រទេសជាង ១៨០ ទទួលស្គាល់ “ចិនតែមួយ” ដោយរួមទាំងសហរដ្ឋអាមេរិកផងដែរ។

មនុស្សដែលមានចំណេះដឹងនិងសង្កេតឃើញស្ថានភាពអន្តរជាតិច្បាស់លាស់សុទ្ធតែអាចដឹងថា ការកើនឡើងនូវអណ្តាតភ្លើងនៃកងកម្លាំងឯករាជ្យរបស់តៃវ៉ាន់នៅតៃវ៉ាន់ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ គឺជាលទ្ធផលនៃគំនិតផ្តួចផ្តើម និងការគាំទ្ររបស់សហរដ្ឋអាមេរិក ជាមួយគោលបំណងទប់ស្កាត់ការអភិវឌ្ឍរបស់ប្រទេសចិនសុទ្ធសាធ។

ដោយឡែក យោងតាមការចុះផ្សាយមួយរបស់សារព័ត៌មាន Nikkei Asia បានឲ្យដឹងថា កាលពីថ្ងៃទី២៤ ខែឧសភា អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Mahathir Mohamad បានគូសបញ្ជាក់នៅពេលចូលរួមវេទិកាអន្តរជាតិ “អនាគតនៃអាស៊ី” លើកទី២៩ ក្នុងទីក្រុងតូក្យូថា «សហរដ្ឋអាមេរិកចង់ឲ្យចិនដីគោក និងតៃវ៉ាន់ប្រឈមមុខដាក់គ្នា ប៉ុន្តែយើងមិនចាំបាច់ចូលទៅពាក់ព័ន្ធក្នុងនោះទេ»។ លោកក៏បានចោទមន្ត្រីជាន់ខ្ពស់អាមេរិកដែរថា ទៅកោះតៃវ៉ាន់ដើម្បីញុះញង់ចិនដីគោកនោះគឺរដ្ឋាភិបាលអាមេរិកដែលបង្កភាពតានតឹងនៅច្រកសមុទ្រតៃវ៉ាន់។ លោក ថែមទាំងអំពាវនាវឱ្យអាស៊ាន រក្សាអព្យាក្រឹតភាពក្នុងការប្រកួតប្រជែងកាន់តែខ្លាំងឡើងរវាងចិន និងសហរដ្ឋអាមេរិក ដើម្បីរស់នៅដោយសន្តិភាពជាមួយប្រទេសចិន ដែលជាដៃគូពាណិជ្ជកម្មដ៏សំខាន់បំផុតរបស់ខ្លួន និងចៀសវាងសង្គ្រាម ជាពិសេសលើបញ្ហាសមុទ្រចិនខាងត្បូងទៀតផង៕

ចុចអាន៖ សមយុទ្ធថ្ងៃទី២! ចិន បញ្ជូនយន្តហោះទម្លាក់គ្រាប់បែក និងបាញ់មីស៊ីលពិតៗ ទៀតផង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង២៨ នាទី មុន

ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស បោះជំហានឆ្ពោះទៅកាន់វិសាលភាពអន្តរជាតិជាមួយម្ចាស់ជើងឯកប្រដាល់ពិភពលោក ម៉ានី ប៉ាគីអាវ!

ព័ត៌មានជាតិ៥៣ នាទី មុន

អ្នកវិភាគ និង​មេ​សហជីព​នៅ​កម្ពុជា​ ៖ សហជីព​ដែល​ប្រព្រឹត្ត​ខុសច្បាប់​ត្រូវតែ​កាត់ទោស​

ព័ត៌មានជាតិ២ ម៉ោង មុន

លោក​ហេង សួរ និង​នាយិកា​ADB​ប្រចាំ​នៅ​កម្ពុជា​ពិភាក្សា​លើ​វឌ្ឍនភាព​ស្តីពី​ការអភិវឌ្ឍ​ជំនាញ​នៅ​កម្ពុជា

ព័ត៌មានជាតិ២ ម៉ោង មុន

ស្ដេចប្រដាល់ហ្វីលីពីន សន្យានៅចំពោះមុខសម្ដេចធិបតី ថា នឹងជួយលើកស្ទួយគុនខ្មែរ

សេចក្ដីជូនដំណឹង៣ ម៉ោង មុន

កម្មការិនីរោងចក្រកាត់ដេរម្នាក់នៅស្រុកអង្គស្នួល ខេត្តកណ្តាល ឈ្នះរង្វាន់១២៥លានរៀលពីភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ

ព័ត៌មានជាតិ១៤ ម៉ោង មុន

Breaking News! ព្រែកជីកហ្វូណនតេជោ នឹងបើកការដ្ឋានសាងសង់ផ្លូវការនៅ ខែសីហា  

ជីវិតកម្សាន្ដ១៦ ម៉ោង មុន

ទេព បូព្រឹក្ស ប្រកាសដាក់បទ«ទេវរាជ» ប្រកួតពានរង្វាន់អន្តរជាតិ និងស្នើឱ្យទស្សនាបទនេះតាម YouTube វិញ

ព័ត៌មានជាតិ១៥ ម៉ោង មុន

បង្ហើប​តម្លៃ​ស្នាក់នៅ​បន្ទប់​សណ្ឋាគារ​ប្រណិត​ឋានសួគ៌​បូកគោ​ នៅ​លើ​កំពូល​ភ្នំ​បូកគោ

ព័ត៌មានជាតិ៥ ម៉ោង មុន

បង្កើតផ្លូវថ្មីតភ្ជាប់ពីផ្លូវជាតិលេខ១ រហូតដល់គល់ស្ពានព្រែកប្រា-ចាក់អង្រែ

សេចក្ដីជូនដំណឹង២៨ នាទី មុន

ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស បោះជំហានឆ្ពោះទៅកាន់វិសាលភាពអន្តរជាតិជាមួយម្ចាស់ជើងឯកប្រដាល់ពិភពលោក ម៉ានី ប៉ាគីអាវ!

Sokha Hotels

ព័ត៌មានពេញនិយម