Connect with us

ព័ត៌មានអន្ដរជាតិ

សមយុទ្ធថ្ងៃទី២! ចិន បញ្ជូនយន្តហោះចម្បាំង និងបាញ់មីស៊ីលពិតៗ ទៀតផង

បានផុស

នៅ

តាមសេចក្តីរាយការណ៍របស់ Reuters នៅថ្ងៃសុក្រទី២៤ខែឧសភា, សមយុទ្ធ Joint Sword – 2024A ដែលចិនធ្វើព័ទ្ធជុំវិញកោះតៃវ៉ាន់ និងចាត់ទុកជាការដាក់ទណ្ឌកម្មទីក្រុងតៃប៉ិ បានឈានចូលថ្ងៃទីពីរហើយ ហើយនៅថ្ងៃទីពីរនេះទៀតសោត ទីក្រុងប៉េកាំង​ បានបញ្ជូនកម្លាំងបន្ថែមដូចជាយន្តហោះចម្បាំង និងបាញ់មីស៊ីលពិតៗទៀតផង។

(រូបថត៖ War on the rocks)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យន្តហោះទម្លាក់គ្រាប់បែក បានអនុវត្តការវាយប្រហារជាច្រើនទីតាំង នៅក្នុងដែនទឹកភាគខាងកើតកោះតៃវ៉ាន់ ដោយធ្វើប្រតិបត្តិការមានការសម្របសម្រួលពីសំណាក់នាវាកងទ័ពជើងទឹក ហើយនេះត្រូវបានគេចាត់ទុកថា ប្រទេសចិន កំពុងសាកល្បងសមត្ថភាពរបស់ខ្លួន ដើម្បីដណ្តើមយកកោះតៃវ៉ាន់ មកគ្រប់គ្រងហើយ។

ស្របពេលជាមួយគ្នានោះដែរ គ្រាន់តែចិនធ្វើសមយុទ្ធភ្លាម ស្រាប់តែរដ្ឋាភិបាលទីក្រុងតៃប៉ិ ចេញបញ្ជា ឲ្យកងទ័ពជើងគោកនិងអាកាសរបស់ខ្លួន ប្រុងជើងការខ្ពស់តែម្តង។

(រូបថត៖ CCTV)

ក្នុងសេចក្តីប្រកាសកាលពីថ្ងៃព្រហស្បតិ៍ទី២៣ខែឧសភា ក្រសួងការពារជាតិតៃវ៉ាន់បានឲ្យដឹងថា “យើងមិនស្វែងរកជម្លោះទេ ប៉ុន្តែយើងក៏មិនខ្លាចធ្វើរឿង ដើម្បីធានាសុវត្ថិភាពជាតិ និងការពារមាតុភូមិដ៏ស្រស់ស្អាតរបស់យើងដែរ”។

លើសពីនេះ ក្រសួងថែមទាំង​បញ្ជូន​កង​កម្លាំង​ទៅ​តំបន់​ជុំវិញ​ដែន​កោះ​រួច​ហើយដែរ ព្រម​ទាំង​អះអាង​ថា ខ្លួន​មាន​ទំនុក​ចិត្ត​អាច​ការពារ​អធិបតេយ្យ​​ខ្លួន​ឯង​បាន។ ការ​ធ្វើ​សមយុទ្ធ​យោធា​​របស់​ចិន​ក្នុង​កាលៈទេសៈ​នេះ មិន​ត្រឹម​តែ​មិន​ជួយ​​​រួម​ចំណែក​ដល់​សន្តិភាព និង​ស្ថិរភាព​នៃ​​ច្រក​សមុទ្រ​តៃវ៉ាន់​ប៉ុណ្ណោះ​ទេ វា​ថែម​ទាំង​បង្ហាញ​ពី​គំនិត​យោធា​និយម​របស់​ចិន​​ផង​ដែរ។

(រូបថត៖ X)

សូមបញ្ជាក់ជាថ្មី សមយុទ្ធខ្នាតធំ Joint Sword-2024A នេះធ្វើឡើងរយៈពេល២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់ ក៏ដូចជាតំបន់ជុំវិញកោះ Kinmen, Matsu, Wuqiu និង Dongyin ហើយវាកើតឡើងត្រឹមតែ៣ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីប្រធានាធិបតីតៃវ៉ាន់ថ្មីលោក William Lai Ching-te ស្បថឡើងកាន់តំណែង៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ តៃវ៉ាន់ បញ្ជាឲ្យកងទ័ពប្រុងជើងការខ្ពស់ ក្រោយចិន ធ្វើសមយុទ្ធខ្នាតធំ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម