ព័ត៌មានអន្ដរជាតិ
សម្ព័ន្ធមិត្តចាក់ទឹកមិនលិចរបស់ រុស្ស៊ី ចោទ អាមេរិក ជាអ្នកបង្កឲ្យធ្លាក់ឧទ្ធម្ភាគចក្រ ស្លាប់ប្រធានាធិបតី អ៊ីរ៉ង់
ប្រធានាធិបតីបេឡារុសលោក Alexander Lukashenko បាននិយាយថា ប្រាកដច្បាស់ណាស់សហរដ្ឋអាមេរិកគឺជាដើមចមនាំឲ្យមានហេតុការណ៍ដ៏សោកសង្រេងធ្លាក់ឧទ្ធម្ភាគចក្រស្លាប់លោកប្រធានាធិបតីអ៊ីរ៉ង់ Ebrahim Raisi ដោយសារតែទីក្រុងតេហេរ៉ង់ជាប់ទណ្ឌកម្មរបស់អាមេរិកពាក់ព័ន្ធទីផ្សារលក់យន្តហោះ ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន RT កាលពីថ្ងៃទី២៥ ខែឧសភាកន្លងទៅ ។
ថ្លែងក្នុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយលោកប្រធានាធិបតីរុស្ស៊ី Vladimir Putin ក្នុងទីក្រុង Minsk កាលពីថ្ងៃសៅរ៍, លោក Lukashenko បានលើកឡើងថា “ក្នុងនាមខ្ញុំជាមនុស្សម្នាក់ ខ្ញុំសូមនិយាយថា ជំហរដ៏អាក្រក់ និងគួរឲ្យស្អប់ខ្ពើមរបស់អាមេរិកបាននាំឲ្យមានរឿងនេះកើតឡើង ។ ទោះអាមេរិកមិនបានដាក់ទណ្ឌកម្មដោយផ្ទាល់លើយន្តហោះ, នាវា និងឧទ្ធម្ភាគចក្រដឹកមនុស្សក៏ដោយ ប៉ុន្តែទីក្រុងវ៉ាស៊ីនតោនបានហាមឃាត់ក្រុមហ៊ុនអាមេរិកមិនឲ្យផ្ដល់គ្រឿងបន្លាស់សម្រាប់ការថែទាំងឧទ្ធម្ភាគចក្រដឹកលោក Raisi ជាដើម ដូច្នេះនេះក៏ជាកំហុសរបស់អាមេរិកដែរ” ។
សម្ព័ន្ធមិត្តចាក់ទឹកមិនលិចរបស់លោក Putin រូបនេះក៏បានបង្ហាញក្ដីសង្ឃឹមផងដែរថា “អ៊ីរ៉ង់នឹងស្វែងយល់ពីអ្វីដែលបានកើតឡើងនៅពេលនេះ ហើយត្រូវយកមេរៀនទាំងប៉ុន្មាននេះដើម្បីពង្រឹងការយកចិត្តទុកដាក់ចំពោះការអភិវឌ្ឍន៍អ្វីគ្រប់យ៉ាងក្នុងប្រទេសជាតិ ក៏ដូចជាការពារផលប្រយោជន៍របស់ប្រជាជនខ្លួន ក្រោយពីបាត់បង់មេដឹកនាំដ៏ឆ្នើមមួយរូបនៅក្នុងប្រទេស” ។
រហូតមកដល់ពេលនេះ អាមេរិកមិនទាន់ចេញការបញ្ជាក់ណាមួយពាក់ព័ន្ធការចោទប្រកាន់នេះនៅឡើយទេ ហើយទីក្រុងតេហេរ៉ង់ក៏មិនទាន់អាចប្រាប់ពីឫសគល់នៃព្រឹត្តិការណ៍ធ្លាក់ឧទ្ធម្ភាគចក្រដឹកលោក Raisi កាលពីសប្ដាហ៍មុននោះដែរ ប៉ុន្តែយោងតាមលទ្ធផលបឋមដែលចេញផ្សាយដោយយោធាអ៊ីរ៉ង់បានឲ្យដឹងថា ឧទ្ធម្ភាគចក្រដឹកលោកប្រធានាធិបតីបានបន្តដំណើរតាមផ្លូវជាធម្មតា ហើយក៏មិនមានសញ្ញាបង្ហាញថា ឧទ្ធម្ភាគចក្របានហោះងាកចេញពីផ្លូវហោះហើរនោះដែរ ។
ទន្ទឹមនោះ ១ នាទីកន្លះមុនពេលកើតហេតុ ពីឡុតបើកឧទ្ធម្ភាគចក្រដឹកលោក Raisi ក៏បានទាក់ទងទៅកាន់ឧទ្ធម្ភាគចក្រ ២ គ្រឿងផ្សេងទៀតដែលហោះអមឧទ្ធម្ភាគចក្ររបស់លោកប្រធានាធិបតីផងដែរ ប៉ុន្តែមិនមានការឆ្លើយតបណាមួយឡើយ ហើយក្រោយមកឧទ្ធម្ភាគចក្រក៏បានហោះបុកភ្នំ និងធ្លាក់ផ្ទុះឆេះតែម្ដង ខណៈអ្នកជំនាញក៏មិនបានរកឃើញស្លាកស្នាមគ្រាប់កាំភ្លើងបៀមជាប់ឧទ្ធម្ភាគចក្រ ឬការខូចខាតដែលបណ្ដាលមកពីគ្រាប់កាំភ្លើងនៅលើឧទ្ធម្ភាគចក្រដែលដឹកលោក Raisi នោះដែរ ក្រោយមានពាក្យចចាមអារ៉ាមថា ឧទ្ធម្ភាគចក្រអាចត្រូវបានគេបាញ់ទម្លាក់ ។
គួរបញ្ជាក់ថា ប្រធានាធិបតីអ៊ីរ៉ង់លោក Ebrahim Raisi រួមជាមួយរដ្ឋមន្ត្រីការបរទេស និងមន្ត្រីអ្នកមុខអ្នកការផ្សេងទៀតសរុប ៩ នាក់បានទទួលមរណភាពក្នុងហេតុការណ៍ធ្លាក់ឧទ្ធម្ភាគចក្រចូលជ្រលងភ្នំនៃខេត្ត East Azerbaijan ខណៈធ្វើដំណើរឆ្ពោះទៅកាន់ទីក្រុង Tabriz ក្រោយបញ្ចប់ពិធីសម្ពោធទំនប់វារីអគ្គិសនីមួយកន្លែងនៅព្រំដែនកាលពីថ្ងៃទី១៩ ខែឧសភា ហើយបើតាមការបញ្ជាក់ពីប្រព័ន្ធផ្សព្វផ្សាយរដ្ឋ គ្រោះអកុសលនេះគឺបណ្តាលមកពីឧទ្ធម្ភាគចក្រធ្វើដំណើរឆ្លងកាត់ផ្ទៃមេឃដែលចុះអ័ព្ទក្រាស់ ៕
ដោយ ៖ សុខ ជីវ័ន្ត
ចុចអាន ៖ មេណាតូចេញបញ្ជាឲ្យលោកខាងលិចផ្ដល់សិទ្ធិដល់ អ៊ុយក្រែន ប្រើអាវុធវាយប្រហារលើ រុស្ស៊ី
-
ព័ត៌មានជាតិ៣ ថ្ងៃ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ចរាចរណ៍៣ ថ្ងៃ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
កីឡា១ ថ្ងៃ agoBreaking News! Cristian នឹងចាកចេញពី ព្រះខ័នរាជស្វាយរៀង ចុងរដូវកាលនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoក្រសួងការងារ សម្ដែងក្តីរន្ធត់ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យកម្មករជាង១០នាក់ស្លាប់និងរបួសជាង៣០នាក់


