ព័ត៌មានអន្ដរជាតិ
មេណាតូចេញបញ្ជាឲ្យលោកខាងលិចផ្ដល់សិទ្ធិដល់ អ៊ុយក្រែន ប្រើអាវុធវាយប្រហារលើ រុស្ស៊ី
អគ្គលេខាធិការអង្គការណាតូលោក Jens Stoltenberg បានចេញបញ្ជា ក៏ដូចជាអំពាវនាវឲ្យសមាជិកនៃសម្ព័ន្ធភាពយោធាមួយនេះបន្ធូរបន្ថយការហាមឃាត់លើការប្រើប្រាស់អាវុធដែលពួកគេផ្គត់ផ្គង់ដល់អ៊ុយក្រែន ដើម្បីអនុញ្ញាតឲ្យរដ្ឋាភិបាលទីក្រុងកៀវវាយប្រហារគោលដៅយោធានៅក្នុងប្រទេសរុស្ស៊ី ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ TASS កាលពីថ្ងៃទី២៥ ខែឧសភាកន្លងទៅ ។

ថ្លែងក្នុងបទសម្ភាសន៍ជាមួយទស្សនាវដ្ដី Economist របស់ចក្រភពអង់គ្លេសកាលពីថ្ងៃសៅរ៍ ប្រមុខអង្គការណាតូរូបនេះបានលើកឡើងថា អ៊ុយក្រែនមានសិទ្ធិការពារខ្លួន ហើយក្នុងនោះក៏មានសិទ្ធិបើកការវាយប្រហារគោលដៅលើទឹកដីរុស្ស៊ីផងដែរ ដូច្នេះលោកខាងលិចមិនត្រូវបដិសេធមិនឲ្យអ៊ុយក្រែនប្រើប្រាស់អាវុធដែលផ្ដល់ដោយពួកគេវាយប្រហារលើផ្ទាំងស៊ីបរុស្ស៊ីនោះទេ ខណៈដែលកងកម្លាំងទីក្រុងមូស្គូក៏កំពុងបង្កើនការវាយសន្ធាប់ទៅលើតំបន់ Kharkiv ភាគខាងកើតអ៊ុយក្រែន ។
ទន្ទឹមនោះ បើទោះជាមិនបាននិយាយចំឈ្មោះដល់សហរដ្ឋអាមេរិកក៏ពិតមែន ប៉ុន្តែលោក Stoltenberg បានបញ្ជាក់យ៉ាងច្បាស់ៗថា រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន និងសមាជិកអង្គការណាតូផ្សេងទៀតគួរតែបន្ធូរបន្ថយការរឹតបន្តឹង ពោលអនុញ្ញាតឲ្យអ៊ុយក្រែនប្រើអាវុធវាយប្រហារលើរុស្ស៊ី ។ ប៉ុន្តែរដ្ឋបាលរបស់លោកប្រធានាធិបតីអាមេរិក Joe Biden មានការប្រុងប្រយ័ត្នខ្ពស់ចំពោះការចាត់វិធានការបែបនេះ ដោយសារតែអាមេរិកជាអ្នកផ្តល់អាវុធធំបំផុតដល់អ៊ុយក្រែន ។

ស្របពេលជាមួយគ្នានេះ លោក Stoltenberg ក៏បានទាត់ចោលគំនិតដែលថា សមាជិកណាតូប្រើប្រាស់ប្រព័ន្ធខែលការពារដែនអាកាសដើម្បីបាញ់ទម្លាក់មីស៊ីលរុស្ស៊ីនៅលើមេឃអ៊ុយក្រែន ខណៈប្រមុខណាតូរូបនេះក៏បានប្រឆាំងនឹងព័ត៌មានដែលថា ណាតូបានបញ្ជូនកម្លាំងទ័ពទៅកាន់ទឹកដីនៃប្រទេសអ៊ុយក្រែនផងដែរ ។
ពាក់ព័ន្ធនឹងបញ្ហានេះទៀតសោត រុស្ស៊ីក៏បានព្រមានទៅណាតូវិញផងដែរថានឹងប៉ះរលាកមហន្តរាយធ្ងន់ធ្ងរ ប្រសិនបើហ៊ានសម្រេចចិត្តធ្វើរឿងដ៏ឆ្កួតលីលានេះ ។ យោងតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters បានឲ្យដឹងថា រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Lavrov បានចេញការរិះគន់មិនសំចៃមាត់ទៅណាតូ បើហ៊ានបញ្ជូនកម្លាំងទ័ពអ៊ុយក្រែនមែននោះ វានឹងទាញឲ្យស្ថានការណ៍កាន់តែពុះកញ្ជ្រោល និងអាចឈានដល់ការផ្ទុះសង្គ្រាមខ្នាតធំទៀតផង ។
រុស្ស៊ីតែងគ្រហឹមជារឿយៗថានឹងចាត់ទុកកងទ័ពលោកខាងលិច និងប្រព័ន្ធសព្វាវុធដែលផ្គត់ផ្គង់ដោយបរទេសនៅលើទឹកដីអ៊ុយក្រែន គឺជាគោលដៅកម្ទេចស្របច្បាប់ ហើយជាក់ស្ដែងកាលពីពេលថ្មីៗនេះ កងកម្លាំងទីក្រុងមូស្គូបានបើកការវាយប្រហារដោយមីស៊ីល និងកាំភ្លើងធំទៅលើរថភ្លើងមួយគ្រឿងដែលសង្ស័យថាដឹកសម្ភារៈយោធារបស់អង្គការណាតូទៅឲ្យទីក្រុងកៀវ ៕

ដោយ ៖ សុខ ជីវ័ន្ត
ចុចអាន ៖ តើនរណាអាចនឹងក្លាយជានាយករដ្ឋមន្ត្រីថ្មីរបស់ ថៃ បើលោក សេដ្ឋា អស់តំណែង?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


