ព័ត៌មានអន្ដរជាតិ
អាមេរិក ទំនងបញ្ឈប់ការហាមឃាត់លក់អាវុធឲ្យទៅអារ៉ាប៊ីសាអូឌីត
សហរដ្ឋអាមេរិក ត្រូវគេរំពឹងថា នឹងបញ្ឈប់ការហាមឃាត់ការលក់គ្រឿងសព្វាវុធឲ្យទៅអារ៉ាប៊ីសាអូឌីត នាប៉ុន្មានសប្ដាហ៍ខាងមុខទៀត។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Financial Times កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤។

លោក ចូ បៃឌិន ប្រធានាធិបតីអាមេរិក បានផ្អាកការជួញដូរអាវុធទៅអារ៉ាប៊ីសាអូឌីត កាលពី៣ឆ្នាំមុន ក្រោយពេលលោកទើបចូលឡើងកាន់តំណែងថ្មីថ្មោងនាគ្រានោះ។ លោកបានរិះគន់ប្រតិបត្តិការសង្គ្រាមអារ៉ាប៊ីសាអូឌីតប្រឆាំងក្រុមឧទ្ទាម Houthis នៅក្នុងប្រទេសយេម៉ែន ហើយបង្ហាញក្ដីព្រួយបារម្ភថា អាវុធអាមេរិកដែលត្រូវប្រើក្នុងការវាយប្រហារអាកាសអាចសម្លាប់ជនស៊ីវិលមិនដឹងអីបាន ជាពិសេសនោះគឺការសម្លាប់អ្នកព័ត៌មានជើងចាស់មួយរូបឈ្មោះ Jamal Khashoggi ដោយភ្នាក់ងារអារ៉ាប៊ីសាអូឌីតនៅស្ថានកុងស៊ុលក្នុងទីក្រុង Istanbul ប្រទេសតួកគី កាលពីឆ្នាំ២០១៨។

ការពិចារណាឡើងវិញនូវការលក់អាវុធឲ្យរដ្ឋាភិបាលរដ្ឋធានីរីយ៉ាដ ធ្វើឡើងបន្ទាប់ពីអង្គការសហប្រជាជាតិបានអនុវត្តបទឈប់បាញ់នៅឆ្នាំ២០២២ ហើយអារ៉ាប៊ីសាអូឌីតក៏បានដកខ្លួនចេញពីបញ្ហាជម្លោះផ្ទៃក្នុងរបស់យេម៉ែន ដែលបានកើតឡើងកាលពី៩ឆ្នាំកន្លងទៅ។
ការបញ្ឈប់ការហាមឃាត់លក់អាវុធ នឹងក្លាយជាសញ្ញាល្អបង្ហាញពីការពង្រឹងចំណងមិត្តភាពមួយកម្រិតទៀតរវាងរដ្ឋបាលលោក ចូ បៃឌិន និងរដ្ឋាភិបាលក្រុងរីយ៉ាដ៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា១ សប្តាហ៍ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម៣ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧


