Connect with us

ព័ត៌មានអន្ដរជាតិ

ធ្លាក់​យន្តហោះ​ចម្បាំង​អាមេរិក ក្រោយ​ពី​ចុះចត​ចូល​ចាក់​សាំង​រួច

បានផុស

នៅ

យន្តហោះ​យោធា​១​គ្រឿង​របស់​សហរដ្ឋ​អាមេរិក បាន​ធ្លាក់​ឆេះ តែ​មិន​បណ្ដាល​ឲ្យ​មាន​​​​អ្នក​ស្លាប់​នោះ​ទេ។ ហេតុការណ៍​នេះ កើត​ឡើង​​កាល​ពី​ថ្ងៃ​ទី​២៨ ខែ​ឧសភា ឆ្នាំ​២០២៤ បន្ទាប់​ពី​យន្តហោះ​ចម្បាំង​​ប្រភេទ F-35B ហោះ​ឡើង​មិន​បាន​ប៉ុន្មាន​នាទី ក្រោយ​​ពី​បាន​ចុះ​ចត​ចូល​ចាក់​សាំង​រួច នៅ​ឯ​មូលដ្ឋាន​កង​ទ័ព​អាកាស Kirtland ស្ថិត​នៅ​ទីក្រុង Albuquerque រដ្ឋ New Mexico។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នក​បើកបរ​​យន្តហោះ​ចម្បាំង​​ដែល​ជួប​ប្រទះ​គ្រោះថ្នាក់​នេះ មិន​បាន​​បាត់បង់​ជីវិត​នោះ​ឡើយ តែ​​ត្រូវ​រង​របួស​ ព្រោះ​​​រូប​គេ​អាច​ទម្លាក់​ខ្លួន​ចេញ​ពី​យន្តហោះ​ទាន់​ពេល​វេលា។ មន្ត្រី​យោធា និង​នាយកដ្ឋាន​​អគ្គិភ័យ​ក្នុង​តំបន់​កើត​ហេតុ បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន ភីឡុត​រូប​នេះ ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​​​សកលវិទ្យាល័យ New Mexico ដើម្បី​តាមដាន​បន្ត។

យន្តហោះ​ចម្បាំង​តម្លៃ​១៣៥​លាន​ដុល្លារ​របស់​អាមេរិក មាន​ប្រភព​​ចេញ​​ពី​ស្ថានីយ Runway 21 នៅ​ព្រលាន Albuquerque International Sunport។ យន្តហោះ​​​មួយ​គ្រឿង​នេះ​មាន​បំណង​​ធ្វើ​ដំណើរ​​​ពី​​​មជ្ឈមណ្ឌល Lockheed Martin នៅ​​ស្ថានីយ​បម្រុង​អាកាសចរណ៍​កង​ទ័ព​អាកាស នៃ​​ទីក្រុង Fort Worth រដ្ឋ​តិចសាល់ ទៅ​កាន់​មូលដ្ឋាន​ទ័ព​អាកាស Edwards រដ្ឋ​កាលីហ្វ័រញ៉ា នៅ​ចំ​ពេល​ដែល​ឧប្បត្តិហេតុ​កើត​ឡើង។

មូលហេតុ​នៃ​ការ​ធ្លាក់​ កំពុង​ស្ថិត​នៅ​​ក្រោម​ការ​ស៊ើប​អង្កេត​របស់​សហរដ្ឋ​​អាមេរិក។

សូម​បញ្ជាក់​ថា នេះ​គឺ​ជា​ករណី​​ធ្លាក់​​យន្តហោះ​ចម្បាំង F-35B លើក​ទី​២​ហើយ បន្ទាប់​ពី​ឧប្បត្តិហេតុ​ម្ដង​កាល​ពី​ថ្ងៃ​ទី​១៧ ខែ​កញ្ញា ឆ្នាំ​២០២៣​កន្លង​ទៅ ស្ថិត​នៅ​ភាគ​ខាង​ត្បូង​រដ្ឋ​កាលីហ្វ័រញ៉ា។ នៅ​ក្នុង​ហេតុការណ៍​នោះ ភីឡុត​​អាច​​ទម្លាក់​ខ្លួន​ចេញ​ពី​យន្តហោះ​បាន​​ដោយ​ជោគជ័យ​​ដូច​ករណី​ថ្មី​នេះ​ដែរ។ ក្រោម​ការ​ស៊ើប​អង្កេត បាន​រក​ឃើញ​ថា មូលហេតុ​បណ្ដាល​មក​​ពី​​ដំណើរ​ខុស​ប្រក្រតី​នៃ​គ្រឿង​​ម៉ាស៊ីន។ កាល​ណោះ ភីឡុត​​ទម្លាក់​ខ្លួន​ចេញ ហើយ​យន្តហោះ​កើត​ហេតុ បាន​បន្ត​​ហោះ​នៅ​​ចម្ងាយ​ប្រមាណ ៩៦​គីឡូម៉ែត្រ​ មុន​ធ្លាក់​ចុះ​មក​ក្រោម ក្បែរ​ភូមិ​មួយ​កន្លែង​នៅ Indiantown។

F-35B ត្រូវ​គេ​ដឹង​ថា ជា​ប្រភេទ​យន្តហោះ​ចម្បាំង​ភ្ជាប់​ជាមួយ​បច្ចេកវិទ្យា​​ទំនើប​​ជា​​ច្រើន​ ដូចជា​ ប្រព័ន្ធ​គេច​ពី​រ៉ាដា ការ​ហោះ​ហើរ​ក្នុង​ល្បឿន​លឿន និង​​​ការ​ចល័ត​ខ្លួន​បាន​រហ័ស ជា​ដើម។ កត្តា​នេះ​ហើយ​​​​បាន​ធ្វើ​ឲ្យ​យន្តហោះ​ចម្បាំង​អាមេរិក​មួយ​នេះ​ជាប់​ឈ្មោះ​ក្នុង​បញ្ជី​​អាកាសចរណ៍​យោធា​ទំនើប នា​ពេល​បច្ចុប្បន្ន៕

ដោយ៖ ឈាង​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ នាទី មុន

អគ្គស្នងការរង ណែនាំឱ្យបង្ក្រាបការផ្សាយល្បែងអនឡាញគ្រប់ប្រភេទតាមសារតាមទូរស័ព្ទ និងបណ្ដាញសង្គម

ព័ត៌មានជាតិ២៦ នាទី មុន

លោក ឃួង ស្រេង  សូមឱ្យពលរដ្ឋជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្ដេចធិបតី

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកនាំពាក្យ៖ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកំពុងត្រូវបានអនុវត្តយ៉ាងពេញលេញសម្រាប់ការងារ និងតម្រូវការប្រចាំថ្ងៃ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​​វត្ត​ព្រះពុទ្ធសាសនា​នៅ​ថៃត្រូវ​គ្រូ​បរទេស​បង្រៀន​​​អង់គ្លេស​ ប្រែក្លាយ​ជា​​​ការ​បង្រៀន​ទ្រឹស្តីសាសនា​ផ្សេង​

ព័ត៌មានជាតិ៣ ម៉ោង មុន

អភិបាល​រាជធានី​ចុះ​ពិនិត្យ​ទីតាំង​បាក់ស្រុត​ផ្លូវ​បេតុង​អប​ប្រឡាយ​ស្ទឹងមានជ័យ និង​ណែនាំ​ឱ្យ​ជួសជុល​ជាបន្ទាន់

Sokha Hotels

ព័ត៌មានពេញនិយម