ព័ត៌មានអន្ដរជាតិ
ឥណ្ឌា ប្រកាសអាសន្ន ខណៈសីតុណ្ហភាព ឡើងដល់ចំណុចកំពូល
ត្បិតតែសីតុណ្ហភាពនៅប្រទេសមួយចំនួន បានថយចុះក៏ពិតមែន ប៉ុន្តែមន្ទីរអាកាសធាតុឥណ្ឌា បានចេញការប្រកាសអាសន្នពណ៌ក្រហម នៅភាគពាយព្យប្រទេស ដោយព្រមានអំពីរលកកម្តៅយ៉ាងធ្ងន់ធ្ងរជាទីបំផុត។

តាមការចុះផ្សាយរបស់ BBC កាលពីថ្ងៃពុធទី២៩ខែឧសភា, ការប្រកាសអាសន្ននេះ កើតឡើងមួយថ្ងៃ បន្ទាប់ពីរដ្ឋធានីដែលី ជួបប្រទះសីតុណ្ហភាពខ្ពស់បំផុតបំបែកកំណត់ត្រា ជិត៥០អង្សាសេ។
ស្របពេលជាមួយគ្នានោះ បើយោងតាមនាយកដ្ឋានឧតុនិយមឥណ្ឌាបានឲ្យដឹងថា ការប្រកាសអាសន្នពណ៌ក្រហម គឺព្រមានមនុស្សអំពីជំងឺដែលបណ្តាលមកពីកម្តៅនិងជំងឺដាច់សរសៃឈាមខួរក្បាល ហើយបានអំពាវនាវឲ្យមានការយកចិត្តទុកដាក់ចំពោះជនងាយរងគ្រោះ។

គ្រាន់តែចូលរដូវក្តៅឆ្នាំនេះភ្លាម ផ្នែកខ្លះនៃប្រទេសឥណ្ឌា បានជួបប្រទះសីតុណ្ហភាពខ្ពស់ជាងរដូវក្តៅរាល់ដងចន្លោះពី ៤.៥អង្សាសេ ទៅ ៦.៤អង្សាសេរួចទៅហើយ។ យ៉ាងណា រដ្ឋាភិបាលទីក្រុងញូវដែលី មិនទាន់បារម្ភខ្លាំងពេកទេ លុះដល់សប្តាហ៍នេះ សីតុណ្ហភាពជាមធ្យម បានហក់ឡើងខ្ពស់ជាងរាល់ដង ៦.៥អង្សាសេ ទើបសម្រេចចេញការប្រកាសអាសន្នតែម្តង។
កន្លែងរងគ្រោះខ្លាំងបំផុតដោយរលកកម្តៅគឺសង្កាត់ Mungeshpur និង Narela នៃទីក្រុងដែលី ដែលសីតុណ្ហភាពបានឈានដល់ ៤៩.៥អង្សាសេ កាលពីថ្ងៃអង្គារទី២៨ខែឧសភា។

ទន្ទឹមនោះ រដ្ឋាភិបាលក្នុងតំបន់នៃក្រុងដែលី ក៏បានរឹតត្បិតលើការផ្គត់ផ្គង់ទឹកផងដែរ ដោយសារតែកម្ដៅខ្លាំងពេក ព្រោះថា កម្រិតទឹកនៅក្នុងទន្លេ Yamuna ដែលជាប្រភពទឹកដ៏សំខាន់ គឺបានធ្លាក់ចុះទាបបំផុត។
សូមបញ្ជាក់ថា រដូវក្តៅឆ្នាំនេះ មនុស្សរាប់ពាន់លាននាក់នៅទូទាំងទ្វីបអាស៊ី រួមទាំងប្រទេសជិតខាងរបស់ឥណ្ឌាគឺ ប៉ាគីស្ថានផងដែរ បាននិងកំពុងជួបប្រទះនូវរដូវក្តៅឆេះខ្លោច ខណៈក្រុមអ្នកវិទ្យាសាស្ត្រអន្តរជាតិអះអាងថា ស្ថានភាពនឹងកាន់តែអាក្រក់ទៅៗដោយសារបម្រែបម្រួលអាកាសធាតុ បង្កឡើងដោយមនុស្សផ្ទាល់តែម្តង៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២១ ម៉ោង agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


