ព័ត៌មានអន្ដរជាតិ
វៀតណាម ត្រូវរងគ្រោះដោយរលកកម្តៅបន្ថែមទៀត ដល់ដាច់ខែ
ត្បិតតែសីតុណ្ហភាពនៅកម្ពុជា បានថយចុះបន្តិចមែន ប៉ុន្តែនៅវៀតណាមឯណោះវិញ មានការព្យាករថា ប្រទេសនេះ នឹងជួបប្រទះរលកកម្តៅបន្តទៀត រហូតដល់ចប់ខែឧសភា។

តាមការចុះផ្សាយរបស់ Tuoi Tre កាលពីថ្ងៃសៅរ៍ទី១១ខែឧសភា, តំបន់ភាគកណ្តាលប្រទេសវៀតណាម អាចមានព្យុះនិងភ្លៀងធ្លាក់ខ្លាំងនៅឆមាសទី២នៃឆ្នាំនេះ ប៉ុន្តែមន្ត្រីឧតុនិយមបានប្រាប់សន្និសីទកាសែតមួយថា នៅតំបន់ផ្សេង អាចត្រូវស៊ូទ្រាំជាមួយរលកកម្តៅថ្មី ពោលគឺក្តៅខ្លាំងជាងឆ្នាំមុនទៅទៀត។
លោក Hoang Duc Cuong អនុប្រធានរដ្ឋបាលឧតុនិយមនិងជលសាស្ត្រវៀតណាម ក្រោមក្រសួងធនធានធម្មជាតិនិងបរិស្ថាន បានគូសបញ្ជាក់ថា បម្រែបម្រួលអាកាសធាតុ អាចនឹងបន្តបង្កជារលកកម្តៅ គ្រោះរាំងស្ងួត ធ្លាក់ភ្លៀងនិងព្យុះផ្គររន្ទះក្នុងប្រទេសនេះ កាន់តែខ្លាំង ហើយរលកកម្តៅពីរលើកបន្ថែមទៀត អាចវាយប្រហារតំបន់ដ៏ធំនៃភាគខាងជើង ចាប់ពីពេលនេះរហូតដល់ចុងខែឧសភា។

ទោះបីជាយ៉ាងណា តំបន់ខ្ពង់រាបកណ្តាលនិងភាគខាងត្បូង ក៏អាចមានភ្លៀងធ្លាក់តិចតួច និងរលកកម្តៅដែរ នៅថ្ងៃព្រហស្បតិ៍សប្តាហ៍ក្រោយ ដោយសីតុណ្ហភាព អាចឡើងដល់៣៨អង្សាសេ។
ក្នុងការព្យាករនេះទៀតសោត, គ្រោះរាំងស្ងួតអូសបន្លាយ អាចវាយប្រហារខេត្តភាគកណ្តាលរាប់ចាប់ពី Quang Tri ទៅ Binh Thuan ចាប់ពីខែឧសភាដល់ខែសីហា។
សូមបញ្ជាក់ថា ចាប់តាំងពីដើមឆ្នាំ២០២៤មក តំបន់ដីសណ្តទន្លេមេគង្គនិងខ្ពង់រាបភាគកណ្តាលវៀតណាម ត្រូវបានបំផ្លិចបំផ្លាញដោយគ្រោះរាំងស្ងួត ការជ្រាបចូលទឹកប្រៃ សំណឹកដី និងទឹកជំនន់ជាដើម ហើយនេះសុទ្ធសឹងជាបញ្ហាដែលរដ្ឋាភិបាលទីក្រុងហាណូយ កំពុងឈឺក្បាលរិះរកវិធីដោះស្រាយ៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៦ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៤ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៤ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


