ព័ត៌មានអន្ដរជាតិ
កូរ៉េខាងត្បូង ជះលុយ២ពាន់លានដុល្លារ យកអភិវឌ្ឍខែលការពារថ្មី
រដ្ឋាភិបាលក្រុងសេអ៊ូល បានយកព្រមលើគម្រោងទំនើបកម្មប្រព័ន្ធខែលការពារមីស៊ីលថ្មី ដែលនឹងចំណាយថវិកាអស់ប្រមាណ ២ពាន់លានដុល្លារ ក្នុងគោលបំណងបង្កើនសមត្ថភាពការពារដែនអាកាសប្រឆាំងនឹងការគំរាមកំហែងពីកូរ៉េខាងជើង។
គម្រោងនេះ នឹងអភិវឌ្ឍប្រព័ន្ធខែលការពារមធ្យម ពីប្រភេទ M-SAM Block-2 នាពេលបច្ចុប្បន្នឲ្យទៅជាប្រភេទ M-SAM Block-3 ដែលមានសមត្ថភាពស្ទាក់ចាប់មីស៊ីលនៅចម្ងាយ១០០គីឡូម៉ែត្រ ឬឆ្ងាយជាងនេះ ខណៈដែលខែលការពារឥលូវនេះមានសមត្ថភាពស្ទាក់ចាប់មីស៊ីលត្រឹមចម្ងាយ៦០គីឡូម៉ែត្រប៉ុណ្ណោះ។ រដ្ឋបាលទទួលបន្ទុកកម្មវិធីការពារជាតិកូរ៉េខាងត្បូង (DAPA) បានប្រាប់ថា ខែលការពារ Block-3 នឹងការពារប្រឆាំងការវាយប្រហារមីស៊ីលក្នុងពេលដំណាលគ្នាបានល្អ ហើយមានសមត្ថភាពខ្លាំងជាងខែលការពារបច្ចុប្បន្នដល់ទៅ៤ដង។
DAPA បានបន្តថា ការអភិវឌ្ឍថ្មីនេះ នឹងបង្ហាញពីការរីកចម្រើនគួរឲ្យកត់សម្គាល់នៅក្នុងវិស័យការពារជាតិកូរ៉េខាងត្បូង ហើយជាពិសេសគឺសម្រាប់ទប់ស្កាត់ការគំរាមកំហែងពីការវាយប្រហាររបស់ប្រទេសជិតខាងយ៉ាងមានប្រសិទ្ធភាពខ្ពស់។
សូមបញ្ជាក់ថា កាលពីចុងឆ្នាំ២០២៣កន្លងទៅ ក្រសួងការពារជាតិកូរ៉េខាងត្បូង បានអនុម័តគម្រោងចំណាយថវិកាជាង ២៦២ពាន់លានដុល្លារ សម្រាប់វិស័យការពារជាតិរបស់រដ្ឋាភិបាលក្រុងសេអ៊ូល នារយៈពេល៥ឆ្នាំខាងមុខ ដោយក្នុងនោះសម្រាប់ឆ្នាំ២០២៤ មានចំនួនប្រមាណ ៤៥,៧ពាន់លានដុល្លារ៕
ដោយ៖ ឈាង
-
កីឡា៤ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
កីឡា១ សប្តាហ៍ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៤ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
សន្តិសុខសង្គម៦ ថ្ងៃ agoបារីជិត១០០ប៊ិច ត្រៀមដឹកគេចពន្ធទៅថៃ ត្រូវបានសមត្ថកិច្ចបង្ក្រាបបានទាន់ពេល ខណ:ក្រុមឈ្មួញគ្មានញញើតច្បាប់


