ព័ត៌មានអន្ដរជាតិ
អាមេរិក ចាប់ផ្ដើមទម្លាក់ជំនួយតាមអាកាសចូលតំបន់ហ្គាហ្សាឡើងវិញ
យោធាអាមេរិក បានប្រកាសថា ជំនួយជាអាហារូបត្ថម្ភចំនួនជាង ១០តោន ត្រូវបានទម្លាក់ចូលក្នុងតំបន់ហ្គាហ្សាតាមដែនអាកាស កាលពីថ្ងៃទី៩ ខែមិថុនា បន្ទាប់ពីផ្អាកប្រតិបត្តិការអស់រយៈពេលជាច្រើនថ្ងៃកន្លងមក ក្រោយជួបប្រទះនឹងបញ្ហាមួយចំនួន។

ក្នុងសេចក្ដីថ្លែងការណ៍របស់ទីបញ្ជាការកណ្ដាលសហរដ្ឋអាមេរិក បានឲ្យដឹងថា ជំនួយតាមអាកាសទាំងនេះ ត្រូវបានទម្លាក់ចូលក្នុងភាគខាងជើងនៃតំបន់ហ្គាហ្សា ដែលកំពុងត្រូវការជំនួយមនុស្សធម៌ជួយសង្គ្រោះជាបន្ទាន់ ខណៈការដឹកជញ្ជូនតាមផ្លូវគោកត្រូវបានបិទ បន្ទាប់ពីកើតមានភ្លើងសង្គ្រាមរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន រយៈពេល៨ខែមកនេះ។ ក្នុងសេចក្ដីថ្លែងការណ៍ដដែលនេះ បានបញ្ជាក់ថា ជាសរុប សហរដ្ឋអាមេរិកបានទម្លាក់ជំនួយចូលហ្គាហ្សាតាមអាកាសបានចំនួនជាង ១ ០៥០តោន។
មន្ទីរបញ្ជកោណ បាននិយាយកាលពីចុងខែឧសភាកន្លងទៅថា ការទម្លាក់ជំនួយតាមអាកាស ត្រូវផ្អាកក៏ព្រោះតែកត្តាសំខាន់ៗចំនួន២ គឺកត្តាអាកាសធាតុមិនអំណោយផល និងការធ្វើប្រតិបត្តិការវាយប្រហាររបស់អ៊ីស្រាអែល។

គួររំឭកថា ការចាប់ផ្ដើមប្រតិបត្តិការទម្លាក់ជំនួយតាមអាកាសឡើងវិញ ធ្វើឡើងត្រឹម១ថ្ងៃបន្ទាប់ពីអាមេរិកបានដាក់ឲ្យប្រើប្រាស់ផែបណ្ដែតសាជាថ្មីសម្រាប់ដឹកជំនួយតាមផ្លូវសមុទ្រចូលតំបន់ហ្គាហ្សា។ អាមេរិកបានផ្អាកការដឹកជញ្ជូនតាមផែបណ្ដែតទឹក ដែលមានតម្លៃជាង ៣២០លានដុល្លារ ដើម្បីធ្វើការជួសជុល ក្រោយពីរងការខូចខាតដោយសាររលកសមុទ្រ និងកត្តាអាកាសធាតុមិនល្អ។ ជំនួយដែលដឹកតាមផែបណ្ដែតទឹក មានចំនួនជាង ៨២០តោន បន្ទាប់ពីដាក់ឲ្យប្រើប្រាស់បាន២សប្ដាហ៍។
សូមបញ្ជាក់ថា ប្រជាជនហ្គាហ្សាកំពុងរងទុក្ខវេទនា ដោយសារសង្គ្រាមបង្ហូរឈាមដ៏ឃោរឃៅរវាងក្រុមហាម៉ាស និងយោធាអ៊ីស្រាអែល។ ក្រុមហាម៉ាស បានវាយឆ្មក់អ៊ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលាកន្លងទៅ បណ្ដាលឲ្យមានមនុស្សស្លាប់ប្រមាណ ១ ១៩៤នាក់ ភាគច្រើនគឺជាជនស៊ីវិល។ ជាការសងសឹក អ៊ីស្រាអែលក៏បានវាយលុកចូលតំបន់ហ្គាហ្សា ហើយសម្លាប់មនុស្សយ៉ាងហោចណាស់ ៣៧ ០៨៤នាក់ ហើយភាគច្រើនគឺជាស្ត្រី និងកុមារតូចៗ៕
ដោយ៖ ឈាង
-
សន្តិសុខសង្គម២២ ម៉ោង agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៦ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៦ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
ព័ត៌មានជាតិ២ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


